ឯកឧត្តម លី ឆេង ត្រូវបានតែងតាំងជា
សមាជិកគណៈកម្មាធិការប្រឹក្សាយោបល់ របស់អង្គការ IYF
គណៈប្រតិភូជាន់ខ្ពស់ របស់ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ស៊ាន បូរ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងរួមដំណើរដោយ ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីការគណៈ រដ្ឋមន្រ្តី និងជាអគ្គនាយក ប៊ែលធី គ្រុប និងគណៈប្រតិភូជាច្រើនរូបទៀត បានទៅចូលរួមមហាសន្និបាតថ្នាក់រដ្ឋមន្រ្តីក្រសួងអប់រំ ដែលមកពី២០ប្រទេសផ្សេងៗ គ្នានៅលើពិភពលោក ដែលមានរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២។ នៅក្នុងឱកាសនោះដែរ គណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមពិធីបើកការបោះ ជំរុំពិភពលោក២០១២ (World Camp 2012) ដែលប្រារព្ធឡើង នៅឆ្នេរសមុទ្រ នៃទីក្រុងប៊ូសាន(Busan) ប្រទេសកូរ៉េខាងត្បូង និងមានការចូលរួមពីរដ្ឋមន្រ្តីអប់រំ ថ្នាក់ដឹកនាំ និងសិស្ស-និស្សិត ដែលមានចំនួនសរុបជាងមួយម៉ឺននាក់ មកពីបណ្តាប្រទេសនានាចំនួន៦០ នៅលើពិភពលោក ក្នុងនោះក៏មានគណៈប្រតិភូ និងសិស្សប៊ែលធីចំនួន១០៣នាក់ចូលរួមផងដែរ។ ហើយនៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១២ គណៈប្រតិភូជាន់ខ្ពស់របស់យើង ក៏បានអញ្ជើញចូលរួមវេទិកាមហាសន្និបាត ថ្នាក់រដ្ឋមន្រ្តី ហើយរដ្ឋមន្រ្តីទាំង២០ប្រទេស បានធ្វើសេចក្តីថ្លែងការណ៍ ក្នុងម្នាក់រយៈពេល១៥នាទី ស្តីពីការកង្វល់ និងមធ្យោបាយដោះស្រាយចំពោះយុវជន នៅតាមប្រទេសរៀងៗខ្លួន។ នៅក្នុងពិធីដ៏ឣ៊ឹកធឹកនោះដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប ត្រូវបានប្រធានអង្គការសម្ព័ន្ធយុវជនអន្តរជាតិ(IYF) តែងតាំងជាសមាជិកគណៈកម្មាធិការប្រឹក្សាយោបល់ របស់អង្គការសម្ព័ន្ធយុវជនអន្តរជាតិ និងទទួលបានប័ណ្ណសរសើរផងដែរ។ |
|
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ