Skip to Menu Skip to Content Skip to Footer
 



-សាកល​វិទ្យា​ល័យ York​ St​ John

I​.​ ស្ថាន​ភាព​ទូទៅ​
York​ St​ John​ គឺ​ជា​សាកល​វិទ្យា​ល័យ​មួយ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១​៨​៤​១​ ដោយ​មាន​ឈ្មោះ​ថា​ Church​ College​ for​ Teacher​ Training​។​ ដោយ​ឆ្លង​កាត់​អស់​រយៈ​ជាង​មួយ​សត​វត្ស​ក្នុង​ការ​បណ្តុះ​បណ្តាល​អប់រំ​ York​ St​ John​ ត្រូវ​បាន​គេ​ប្រកាស​ជា​សាកល​វិទ្យា​ល័យ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ០​១​ ខែ​ តុលា​ ឆ្នាំ​ ២​០​០​៦​។​ សាកល​វិទ្យា​ល័យ​មាន​មុខ​វិជ្ជា​ជា​ច្រើន​ដែល​ត្រូវ​បាន​រៀប​ចំ​ឱ្យ​ក្លាយ​ទៅ​ជា​ជំរើស​ដ៏​ល្អ​ សម្រាប់​និស្សិត​ទាំង​កម្រិត​បរិញ្ញា​បត្រ​ និង​អនុ​បណ្ឌិត​ ដែល​មាន​ជា​អាទិ៍ៈ​ ការ​ផលិត​កុន​ និង​កម្ម​វិធី​ទូរ​ទស្សន៍​ ការ​អប់រំ​ ការ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​ ទេស​ចរណ៍​ និង​សុខា​ភិបាល​។​

II​.​ អា​ស័យ​ដ្ឋាន​
សាកល​វិទ្យា​ល័យ​មាន​ទី​តាំង​នៅ​ York​ St​ John​ University​ Lord​ Mayor's​ Walk​,​ York​,​ YO31​ 7EX​ ទី​ក្រុង​ឡុងដ៍​ ចក្រ​ភព​អង់​គ្លេស​។​ និស្សិត​ និង​អាណា​ព្យាបាល​អាច​ ចូល​ទៅ​កាន់​គេហ​ទំពរ័​ www​.​yorksj​.​a​c​.​uk  ឬ​ ទំនាក់​ទំនង​តាម​ទូរស័ព្ទ​លេខ​ +44​ (0)​ 1904​ 624624​ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំពី​សាកល​វិទ្យា​ល័យ​។​

III​.​ កម្ម​វិធី​សិក្សា​
1​.​ ថ្នាក់​បរិញ្ញា​បត្រ​




លក្ខ​ខណ្ឌ​ចូល​សិក្សា​
-​ ត្រូវ​មាន​សញ្ញា​បត្រ​ A​ levels​ ឬ​ GCSE​
-​ ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 6​.​0​ ឬ​ TOEFL​ iBT​ =​ 80​


2​.​ ថ្នាក់​អនុ​បណ្ឌិត​



លក្ខ​ខណ្ឌ​ចូល​សិក្សា​
-​ ត្រូវ​មាន​សញ្ញា​បត្រ​បរិញ្ញា​បត្រ​ដែល​ចេញ​ដោយ​គ្រឹះ​ស្ថាន​ដែល​មាន​ការ​ទទួល​ស្គាល់​លើ​គុណ​ភាព​អប់រំ​
-​ ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 6​.​0​ ឬ​ TOEFL​ iBT​ =​ 80​
បញ្ជាក់ៈ​ -​ វគ្គ​សិក្សា​ទាំង​អស់​ខាង​លើ​នឹង​ចាប់​ផ្តើម​នៅ​ខែ​ កញ្ញា​ និង​ មករា​
-​ វគ្គ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​មាន​រយៈ​ពេល​ ៣​ឆ្នាំ​
-​ វគ្គ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​មាន​រយៈ​ពេល​ ១​ឆ្នាំ​
-​ មាន​វគ្គ​បំ​ប៉ន​ភា​សា​អង់​គ្លេស​សម្រាប់​និស្សិត​

IV​.​ កន្លែង​ស្នាក់​នៅ​
និស្សិត​ពុំ​ចាំ​បាច់​ព្រួយ​បារម្ភ​ចំពោះ​ការ​រក​កន្លែង​ស្នាក់​នៅ​នោះ​ទេ​ ព្រោះ​សាកល​វិទ្យា​ល័យ​បាន​ផ្តល់​នូវ​ជំរើស​ជា​ច្រើន​លើ​សេវា​កម្ម​ស្នាក់​នៅ​សម្រាប់​ពួក​គេ​ទាំង​ក្នុង​សាកល​វិទ្យា​ល័យ​ និង​ក្រៅ​សាកល​វិទ្យា​ល័យ​ ជា​ពិសេស​ទី​តាំង​ទាំង​នោះ​ស្ថិត​នៅ​ជិត​នឹង​សាកល​វិទ្យា​ល័យ​ដែល​ អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ត្រឹម​តែ​ ២០​នាទី​ប៉ុណ្ណោះ​។​

V​.​ ជីវ​ភាព​ប្រចាំ​ថ្ងៃ​
សាកល​វិទ្យា​ល័យ​បាន​បង្កើត​នូវ​អគារ​ជា​ច្រើន​មាន​ដូច​ជាៈ​ បណ្ណា​ល័យ​ សាល​ប្រជុំ​ក្លឹប​កីឡា​ មន្ទីរ​សុខ​ភាព​ បណ្ណា​គារ​ និង​ អាហារ​ដ្ឋាន​ ដើម្បី​បម្រើ​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​និស្សិត​។​ សាកល​វិទ្យា​ល័យ​ក៏​បាន​បង្កើត​ក្រុម​ការ​ងារ​ជា​ច្រើន​ ដើម្បី​ជួយ​សម្រប​សម្រួល​ និង​ផ្តល់​ប្រឹក្សា​ដល់​និស្សិត​ ពេល​ពួក​គេ​ជួប​ការ​លំបាក​ផ្សេងៗ​ទាំង​ការ​សិក្សា​ និង​ការ​រស់​នៅ​។​

VI​.​ ឱកាស​ផ្សេង​ៗ​
និស្សិត​ទាំង​អស់​មាន​ឱកាស​ទទួល​បាន​បទ​ពិសោធន៍​ការ​ងារ​ និង​រក​ប្រាក់​កម្រៃ​បន្ថែម​ដោយ​ការ​ធ្វើ​ការ​ក្រៅ​ម៉ោង​ ឬ​ក៏​ការ​ចូល​រួម​ក្នុង​សកម្ម​ភាព​សង្គម​ផ្សេង​ៗ​ដែល​រៀប​ចំ​ដោយ​សាកល​វិទ្យា​ល័យ​។​ លើស​ពី​នេះ​ទៅ​ទៀត​ និស្សិត​នឹង​ទទួល​បាន​នូវ​ការ​បណ្តុះ​បណ្តាល​ជំនាញ​ខ្លី​ៗ​បន្ថែម​ ព្រម​ទាំង​ចូល​រួម​ស្តាប់​បទ​បង្ហាញ​ដែល​មាន​សារៈ​ប្រយោជន៍​ធ្វើ​ឡើង​ដោយ​សាស្ត្រា​ចារ្យ​ និង​វា​គ្មិន​ជោគ​ជ័យ​ជា​ច្រើន​។​

V​II​.​ តម្លៃ​សិក្សា​

បញ្ជាក់ៈ​ តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​កម្ម​វិធី​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​សាកល​វិទ្យា​ល័យ​។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 2 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 86805

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​