Skip to Menu Skip to Content Skip to Footer
 

វិទ្យា​ស្ថាន​ East​ Asia

I. ស្ថាន​ភាព​ទូ​ទៅ​
East​ Asia​ Institute​ of​ Management​ (​EASB​)​ ជា​វិទ្យា​ស្ថាន​អប់​រំ​ឯក​ជន​មួយ​នៃ​ប្រទេស​សិង្ហ​បុរី​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ ឆ្នាំ​ ១​៩​៨​៤​ ហើយ​មាន​ពីរ​សា​ខា​ គឺ​សា​ខា​ Henderson​ nigsaxa​ Balestier​។​ វិទ្យា​ស្ថាន​ផ្តល់​នូវ​ការ​អប់​រំ​កម្រិត​ខ្ពស់​ក្រោម​ការ​សហ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​ល្បីៗ​នៅ​ឯ​ក្រៅ​ប្រទេស​មាន​ដូច​ជា​ ចក្រ​ភព​អង់​គ្លេស​ អូ​ស្ត្រា​លី​និង​ នូ​វែល​ហ្សេ​ឡង់​។​ វិទ្យា​ស្ថាន​ត្រូវ​បាន​ ទទួល​ស្គាល់​កម្រិត​គុណ​ភាព​អប់​រំ​ពី​ក្រសួង​អប់​រំ​របស់​ប្រទេស​សិង្ហ​បុរី​តាម​រយៈ​ការ​ចុះ​ឈ្មោះ​ចូល​ទៅ​ក្នុង​ Singapore​ Quality​ Class​ (​SQC​)​ និង​ EduTrust​ Awarded​ Private​ Education​ Organization​។​

II. អា​សយ​ដ្ឋាន​
EASB​ មាន​ទី​តាំង​ទី​មួយ​ស្ថិត​នៅ​ 98​ Henderson​ Road​ Singapore​ 1​5​9​5​4​3​ និង​ទី​តាំង​ទី​ពីរ​សម្រាប់​សា​ខា​ Balestier​ ស្ថិត​នៅ​ 9​ Ah​ Hood​ Road​ Singapore​ 3​2​9​9​7​5​ ប្រ​ទេស​សិង្ហ​បុរី​។​ និ​ស្សិត​ និង​អា​ណា​ព្យា​បាល​អាច​ចូល​ទៅ​កាន់​គេហ​ទំព័រ www.easb.edu.sg​ ឬ​ទំ​នាក់​ទំ​នង​តាម​ទូរ​ស័ព្ទ​លេខ​ +​(​6​5​)​ 6​2​5​2​ 5​5​5​0​ និង​ +​(​65​)​ 6​2​7​8​ 5​5​5​0​ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំពី​វិទ្យា​ស្ថាន​។​

III. កម្ម​វិធី​សិក្សា​
1. ថ្នាក់​បរិញ្ញា​បត្រ​

លក្ខ​ខណ្ឌ​ចូល​សិក្សា​
- ត្រូវ​មាន​សញ្ញា​បត្រ​ថ្នាក់​វិទ្យា​ល័យ​
- ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 4.5​ ឬ​ TOEFL​ iBT​ =​ 53​

2. ថ្នាក់​អនុ​បណ្ឌិត​

លក្ខ​ខណ្ឌ​ចូល​សិក្សា​
- ត្រូវ​មាន​សញ្ញា​បត្រ​បរិញ្ញា​បត្រ​ដែល​ចេញ​ដោយ​គ្រឹះ​ស្ថាន​ដែល​មាន​ការ​ទទួល​ស្គាល់​លើ​គុណ​ភាព​អប់​រំ​
- ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 6.0​ ឬ​ TOEFL​ iBT​ =​ 80​

បញ្ជាក់ៈ
- វគ្គ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ចាប់​ផ្តើម​នៅ​ខែ​ មករា​ មេសា​ កក្កដា​ និង​ តុលា​ដែល​មាន​រយៈ​ពេល​សិក្សា​ ២​ឆ្នាំ​កន្លះ​
- វគ្គ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ចាប់​ផ្តើម​នៅ​ខែ​ មករា​ កុម្ភៈ​ មិនា​ មេសា​ ឧសភា​ កក្កដា​ សីហា​ កញ្ញា​ និង​ វិច្ឆិកា​ ដែល​មាន​រយៈ​ពេល​សិក្សា​ ១​ឆ្នាំ​កន្លះ​
- មាន​វគ្គ​បំ​ប៉ន​ភា​សា​អង់​គ្លេស​សម្រាប់​និស្សិត​

IV. កន្លែង​ស្នាក់​នៅ​
វិទ្យា​ស្ថាន​បាន​រៀប​ចំ​កន្លែង​ស្នាក់​នៅ​សម្រាប់​និស្សិត​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​នឹង​វិទ្យា​ស្ថាន​ប្រ​កប​ដោយ​បរិយា​កាស​ល្អ​បរិសុទ្ធ​ ទី​ធ្លា​ធំ​ទូ​លាយ​ និង​មាន​សុវត្ថិ​ភាព​។​ និ​ស្សិត​នឹង​ស្នាក់​នៅ​ជា​ក្រុម​ដែល​មាន​គ្នា​ពីរ​នាក់​ ឬ​បួន​នាក់​ក្នុង​មួយ​បន្ទប់​ ហើយ​តាម​បន្ទប់​ទាំង​អស់​មាន​ផ្តល់​នូវ​សេវា​កម្ម​អ៊ីន​ធឺ​ណិត​ដោយ​ឥត​គិត​ថ្លៃ​។​ ជាង​នេះ​ទៅ​ទៀត​និ​ស្សិត​ដែល​ស្នាក់​នៅ​ក្នុង​អាគារ​ដែល​រៀប​ចំ​ដោយ​វិទ្យា​ស្ថាន​ នឹង​ទទួល​បាន​ សេវា​ដឹក​ជញ្ជូន​ទៅ​មក​ពី​កន្លែង​ដែល​ពួក​គេ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​។ និ​ស្សិត​ក៏​អាច​ជ្រើស​រើស​ការ​ស្នាក់​នៅ​ជា​លក្ខណៈ​ឯក​ជន​បាន​ផង​ដែរ​។​

V. ជីវ​ភាព​ប្រចាំ​ថ្ងៃ​
សិង្ហ​បុរី​ជា​ប្រទេស​មួយ​ដែល​ចំរុះ​ទៅ​ដោយ​ជាតិ​សាសន៍​ និង​វប្ប​ធម៌​ ហើយ​ការ​ប្រា​ស្រ័យ​ទាក់​ទង​មាន​ភាព​ងាយ​ស្រួល​បំផុត​ តាម​រយៈ​ ការ​ប្រើ​ប្រាស់​ភាសា​អង់​គ្លេស​ជា​ផ្លូវ​ការ​។​ និ​ស្សិត​អាច​ភ្លក់​រស់​ជាតិ​អា​ហារ​យ៉ាង​សម្បូរ​បែប​តាម​ចំណង់​ចំណូល​ចិត្ត​ពួក​គេ​ ចំណែក​ឯ​អា​កាស​ធាតុ​វិញ​មាន​ភាព​ស្រដៀង​គ្នា​យ៉ាង​ខ្លាំង​ទៅ​នឹង​ប្រទេស​កម្ពុជា​ អាច​ឱ្យ​និស្សិត​ឆាប់​សម្រប​ខ្លួន​បាន​ ព្រម​ទាំង​មាន​តំបន់​ទេស​ចរណ៍​ជា​ ច្រើន​សម្រាប់​លំ​ហែ​កាយ​ទៀត​ផង​។​ អា​ណា​ព្យា​បាល​ និង​និស្សិត​អាច​ធ្វើ​ដំណើរ​ទៅ​មក​ដើម្បី​សួរ​សុខ​ទុក្ខ​គ្នា​បាន​យ៉ាង​ងាយ​ មិន​មាន​ភាព​ស្មុគ​ស្មាញ​ដោយ​សារ​តែ​ចំណាយ​ពេល​តិច​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​មាន​តម្លៃ​សម​រម្យ​។​

VI. ឱ​កាស​ផ្សេង​ៗ​
ការ​សិក្សា​នៅ​វិទ្យា​ស្ថាន​
EASB​ (​East​ Asia​ Institute​ of​ Management​)​ធ្វើ​ឱ្យ​ចំ​ណេញ​ទាំង​ថវិការ​ និង​ពេល​វេលា​ មិន​ត្រឹម​តែ​ ប៉ុណ្ណោះ​ និ​ស្សិត​មាន​ជំរើស​សិក្សា​លើ​មុខ​វិជ្ជា​ជា​ច្រើន​ ដែល​សញ្ញា​បត្រ​ទទួល​ស្គាល់​ដោយ​សា​កល​វិទ្យា​ល័យ​ល្បីៗ​នៅ​ចក្រ​ភព​អង់​គ្លេស ​អូស្ត្រា​លី​ និង​នូវែល​ហ្សេ​ឡង់​។​ តម្រូវ​ការ​នៃ​ការ​ចូល​សិក្សា​ តាម​វគ្គ​នី​មួយៗ​មាន​ភាព​អនុ​គ្រោះ​មិន​មាន​ភាព​ស្មុគ​ស្មាញ​ ដែល​ជា​ឱកាស​បើក​ ទូ​លាយ​ដល់​និស្សិត​ទាំង​អស់​ក្នុង​ការ​សម្រេច​គោល​ដៅ​របស់​ពួក​គេ​។​

VII. តម្លៃ​សិក្សា​

បញ្ជាក់ៈ ​តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​កម្ម​វិធី​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​វិទ្យា​ស្ថាន​។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 17 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 87856

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​