Skip to Menu Skip to Content Skip to Footer
 


សាកលវិទ្យាល័យ​ Massachusetts Lowell

I. ស្ថាន​ភាព​ទូ​ទៅ​
University​ of​ Massachusetts​ Lowell​ ជា​សា​កល​វិទ្យា​ល័យ​មួយ​ដែល​បាន​ចាប់​ផ្តើម​ការ​អប់​រំ​តាំង​ពី​ឆ្នាំ​ ១​៨​៩​៤​ ហើយ​បាន​ក្លាយ​ ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​របស់​សា​កល​វិទ្យា​ល័យ​ Massachusetts​ នៅ​ឆ្នាំ​ ១​៩​៩​១​។​ សា​កល​វិទ្យា​ល័យ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញា​លើ​ការ​បណ្តុះ​ បណ្តាល​មុខ​ជំនាញ​ វិទ្យា​សាស្ត្រ​ វិ​ស្វកម្ម​ និង​បចេ្ចក​វិទ្យា​។ ​សព្វ​ថ្ងៃ​ សា​កល​វិទ្យា​ល័យ​មាន​និស្សិត​កំពុង​សិក្សា​សរុប​ចំនួន​ ១​៥​,​០​០​០​នាក់​ នៅ​ទូ​ទាំង​ ៦​ មហា​វិទ្យា​ល័យ​ លើ​១​២​០​ មុខ​វិជ្ជា​សិ​ក្សា​។​ សា​កល​វិទ្យា​ល័យ​បាន​រៀប​ចំ​ឱ្យ​មាន​កម្ម​វិធី​ថ្នាក់​ត្រៀម​សា​កល​វិទ្យា​ល័យ​មាន​ដូច​ជា​ UPP​ សម្រាប់​ត្រៀម​ចូល​ថ្នាក់​បរិញ្ញា​បត្រ​ និង​ PMP​ សម្រាប់​ត្រៀម​ចូល​ថ្នាក់​អនុ​បណ្ឌិត​។​

II. អា​សយ​ដ្ឋាន​
University​ of​ Massachusetts​ Lowell​ មាន​ទីតាំង​នៅ​ 1​ University​ Avenue​ Lowell,​ MA​ 0​1​8​5​4,​ រដ្ឋ​ Massachusetts​ សហ​រដ្ឋ​អា​មេរិច​។ ​និស្សិត​ និង​អា​ណា​ព្យា​បាល​ក៏​អាច​ចូល​ទៅ​កាន់​គេ​ហ​ទំព័រ​ www.uml.edu​ ឬ​ទំនាក់​ទំនង​តាម​ទូរ​ស័ព្ទ​លេខ​ +​9​7​8​ 4​5​2​-​6​1​6​1​ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំពី​សា​កល​វិទ្យា​ល័យ​។​

III. កម្ម​វិធី​សិក្សា​
ដើម្បី​បាន​ចូល​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ និ​ស្សិត​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​វគ្គ​
University​ Pathway​ Program​ (​UPP​)​។ វគ្គ​សិក្សា​នេះ​មាន​ន័យ​ស្មើ​នឹង​ឆ្នាំ​ទី​មួយ​នៃ​ថ្នាក់​បរិញ្ញា​បត្រ​ និស្សិត​ដែល​បញ្ចប់​វគ្គ​នេះ​នឹង​ចូល​ទៅ​បន្ត​ឆ្នាំ​ទី ​២ ​ថ្នាក់​បរិញ្ញា​បត្រ​។​

លក្ខ​ខណ្ឌ​ចូល​សិក្សា​
- សម្រាប់​ថ្នាក់​ត្រៀម​ UPP​ ត្រូវ​មាន​សញ្ញា​បត្រ​ថ្នាក់​វិទ្យា​ល័យ​
- សម្រាប់​ថ្នាក់​បរិញ្ញា​បត្រ​ត្រូវ​មាន​សញ្ញា​បត្រ​ University​ Pathway​ Program​ (​UPP​) ឬ​ សញ្ញា​បត្រ​ ដែល​មាន​តម្លៃ​ស្មើ​  និង​ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 5.5​ ឬ ​TOEFL​ iBT​ =​70​
- ថ្នាក់​ត្រៀម​អនុ​បណ្ឌិត​ត្រូវ​មាន​សញ្ញា​បត្រ​បរិញ្ញា​បត្រ​ និង​ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 6.0​ ឬ​ TOEFL ​iBT​ =​ 69​

បញ្ជាក់ៈ
- ថ្នាក់​ត្រៀម​សា​កល​វិទ្យា​ល័យ ​(​UPP​) មាន​រយៈ​ពេល​ ១​ឆ្នាំ​ ចាប់​ផ្តើម​នៅ​ខែ​ មករា​ ឧសភា​ និង​ សីហា​
- ថ្នាក់​បរិញ្ញា​បត្រ​មាន​រយៈ​ពេល​ ៤​ឆ្នាំ​ (​រួម​បញ្ចូល​ទាំង​ថ្នាក់​ UPP ​)​
- ថ្នាក់​ត្រៀម​អនុ​បណ្ឌិត​មាន​រយៈ​ពេល​ ៤​ខែ​
- មាន​វគ្គ​បំ​ប៉ន​ភា​សា​អង់​គ្លេស​សម្រាប់​និ​ស្សិត​

IV. ​កន្លែង​ស្នាក់​នៅ​
និ​ស្សិត​ដែល​មក​បន្ត​ការ​សិក្សា​នៅ​
University​ of​ Massachusetts​ Lowell​ ពិត​ជា​មិន​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​រក​កន្លែង​ ស្នាក់​នោះ​ឡើយ​ ព្រោះ​សា​កល​វិទ្យា​ល័យ​មាន​ការិយា​ល័យ​ដើម្បី​ស្វែង​រក​ទី​តាំង​ស្នាក់​នៅ​ដែល​មាន​ភាព​ងាយ​ស្រួល​ មាន​សុវត្ថិ​ភាព​ និង​បរិយា​កាស​ល្អ​ ជា​ពិសេស​ស្ថិត​នៅ​ជិត​នឹង​ទី​តាំង​របស់​សា​កល​វិទ្យា​ល័យ​ផ្ទាល់​តែ​ម្តង​។​ និ​ស្សិត​ដែល​ជ្រើស​រើស​កន្លែង​ស្នាក់​នៅ​ក្នុង​ទី​តាំង​របស់​ សា​កល​វិទ្យា​ល័យ​នឹង​មាន​អត្ថ​ប្រយោជន៍​ច្រើន​ ក្នុង​ការ​ទទួល​បាន​នូវ​ការ​ផ្តល់​ជូន​សេ​វា​កម្ម​ផ្សេង​ៗពី​សា​កល​វិទ្យា​ល័យ​។​

V. ជីវ​ភាព​ប្រចាំ​ថ្ងៃ​
និ​ស្សិត​ដែល​កំពុង​បន្ត​ការ​សិក្សា​នៅ​សា​កល​វិទ្យា​ល័យ​ នឹង​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​សង្គម​ និង​វប្ប​ធម៌​។ សា​កល​វិទ្យា​ល័យ​បាន​បង្កើត​ឱ្យ​មាន​ក្លឹប​និស្សិត​ជា​ច្រើន​ ដើម្បី​ឱ្យ​និ​ស្សិត​មាន​ឱ​កាស​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ ការ​រួម​គ្នា​ធ្វើ​ការ​ជា​ក្រុម​ និង​ដើម្បី​ឱ្យ​ពួក​គេ​បាន​បញ្ចោញ​ទេព​កោ​សល្យ​ផង​ដែរ​។​ ក្រៅ​ពី​នេះ​ និ​ស្សិត​គ្មាន​ការ​លំ​បាក​លើ​ការ​បរិភោគ​ដោយ​សារ​តែ​នៅ​ក្នុង​សា​កល​វិទ្យា​ល័យ​មាន​ អា​ហារ​ដ្ឋាន​ជា​ច្រើន​ដែល​ផ្តល់​នូវ​មុខ​ម្ហូប​ចំរុះ​ជាតិ​សាសន៍​តាម​ចំណង់​ចំ​ណូល​ចិត្ត​ពួក​គេ​។ ​ជាង​នេះ​ទៀត​ សា​កល​វិទ្យា​ល័យ​ក៏​បាន​រៀប​ចំ​ សេ​វា​ផ្សេងៗ​ ដើម្បី​ជួយ​ដោះ​ស្រាយ​រាល់​កង្វល់​​ របស់​និស្សិត​ ទាំង​ការ​រស់​នៅ​ និង​ការ​សិក្សា​។​

VI. ឱ​កាស​ផ្សេង​ៗ​
និ​ស្សិត​នឹង​ទទួល​បាន​ការ​អប់​រំ​លំដាប់​ថ្នាក់​អន្តរ​ជាតិ​ជា​មួយ​សា​កល​វិទ្យា​ល័យ​ដែល​មាន​ចំ​ណាត់​ថ្នាក់​ទី​៥​៦​ក្នុង​ចំ​ណោម​សា​កល​ វិទ្យា​ល័យ​ល្បីៗ​ទូ​ទាំង​ពិភព​លោក​។​ ម៉្យាង​ទៀត​ និ​ស្សិត​មាន​ឱ​កាស​ច្រើន​ក្នុង​ការ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សាស្ត្រា​ចារ្យ​ និង​អាច​ទំ​នាក់​ទំ​នង​ជា​មួយ​ពួក​គាត់​បាន​យ៉ាង​ងាយ​ស្រួល​ ព្រោះ​សា​កល​វិទ្យា​ល័យ​បាន​រៀប​ចំ​ថ្នាក់​រៀន​ដែល​មាន​ទំហំ​សម​ល្មម​សម្រាប់​និ​ស្សិត​។​

VII. តម្លៃ​សិក្សា
បញ្ជាក់ៈ តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​មុខ​វិជ្ជា​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​សា​កល​វិទ្យា​ល័យ​។

 


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 5 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 86795

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​