Skip to Menu Skip to Content Skip to Footer
 


សាកលវិទ្យាល័យ Deakin

I. ស្ថាន​ភាព​ទូ​ទៅ​
DEAKIN​ University​ ជា​សា​កល​វិទ្យា​ល័យ​មួយ​ដែល​ស្ថិត​នៅ​ប្រ​ទេស​អូស្ត្រា​លី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១​៩​៧​៤​ ដែល​រហូត​ដល់​ សព្វ​ថ្ងៃ​នេះ​មាន​សា​ខា​៤​ធំ​ៗ​។​ បច្ចុប្បន្ន​សា​កល​វិទ្យា​ល័យ​មាន​និ​ស្សិត​កំពុង​សិក្សា​ចំ​នួន​ ៣​៩​,​៦​០​០​នាក់​ លើ​មុខ​វិជ្ជា​ចំនួន​ ៣​៤​០​នៅ​តាម​សា​ខា​ ទាំង​អស់​។​ សា​កល​វិទ្យា​ល័យ​មាន​កេរ្តិ៍​ឈ្មោះ​យ៉ាង​ល្បី​ល្បាញ​ក្នុង​ការ​អប់​រំ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ និង​ផ្តល់​ជូន​នូវ​វគ្គ​សិក្សា​ ដែល​ពោរ​ពេញ​ ដោយ​ ភាព​ច្នៃ​ប្រ​ឌិត​។​ ដោយ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​បណ្តា​ឧស្សា​ហកម្ម​ និង​សា​កល​វិទ្យា​ល័យ​ល្បីៗ​ទូ​ទាំង​ពិភព​លោក​ ធ្វើ​ឱ្យ​និ​ស្សិត​ ដែល​កំពុង​សិក្សា​នៅ​ក្នុង​សា​កល​វិទ្យា​ល័យ​ DEAKIN​ មាន​ឱ​កាស​ក្នុង​ការ​ចុះ​ទៅ​ធ្វើ​កម្ម​សិក្សា​ និង​ទទួល​បាន​កម្ម​វិធី​ផ្លាស់​ប្តូរ​និស្សិត​ សម្រាប់​ទៅ​ បន្ត​ការ​សិក្សា​នៅ​តាម​បណា្ត​ស្ថា​ប័ន​ជា​ដៃ​គូ​ទាំង​នោះ​។​

II. អា​សយ​ដ្ឋាន​
Deakin​ University​ មាន​ទី​តាំង​នៅ​ 221​ Burwood​ Highway,​ Burwood,​ Victoria​ 3​1​2​5​ នៃ​ប្រទេស​អូស្ត្រាលី​។​ និ​ស្សិត​ និង​អា​ណា​ព្យា​បាល​អាច​ចូល​ទៅ​កាន់​គេហ​ទំព័រ​ www.deakin.edu.au​ ឬ​ទំ​នាក់​ទំ​នង​តាម​ទូរ​ស័ព្ទ​លេខ​ +​(​03​) ​9​2​4​4​ 6​1​0​0​ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំ​ពី​សា​កល​វិទ្យា​ល័យ​។​

III. កម្ម​វិធី​សិក្សា​

លក្ខ​ខណ្ឌ​ចូល​សិក្សា​
- សម្រាប់​វគ្គ​ Diploma​ ត្រូវ​មាន​សញ្ញា​បត្រ​ថ្នាក់​វិទ្យា​ល័យ​ ឬ​មាន​សញ្ញា​បត្រ​ Certificate​ IV​ in​ Tertiary​ Preparation​ Program​ និង​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 5.5​ ឬ​ TOEFL​ iBT ​= ​59​
- សម្រាប់​វគ្គ​ត្រៀម​អនុ​បណ្ឌិត​ ត្រូវ​មាន​សញ្ញា​បត្រ​បរិញ្ញា​បត្រ​ដែល​ចេញ​ដោយ​គ្រឹះ​ស្ថាន​ដែល​មាន​ការ​ទទួល​ស្គាល់​  លើ​គុណ​ភាព​អប់រំ​ និង​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 6.0​ ឬ​ TOEFL​ iBT​ =​ 80​

បញ្ជាក់ៈ
- គ្រប់​វគ្គ​សិក្សា​ទាំង​អស់​ចាប់​ផ្តើម​នៅ​ខែ​ មិនា​ មិថុនា​ តុលា​
- វគ្គ​ត្រៀម​ចូល​សា​កល​វិទ្យា​ល័យ​មាន​រយៈ​ពេល​ពី​ ៨​ ទៅ​ ១២​ខែ​
- វគ្គ​ Diploma​ មាន​រយៈ​ពេល​ ៨​ ទៅ​ ១២​ខែ​
- ថ្នាក់​អនុ​បណ្ឌិត​មាន​រយៈ​ពេល​ ១​ឆ្នាំ​ ទៅ​ ២​ឆ្នាំ​
- មាន​វគ្គ​បំ​ប៉ន​ភា​សា​អង់​គ្លេស​សម្រាប់​និ​ស្សិត​

IV. ​កន្លែង​ស្នាក់​នៅ​
កន្លែង​ស្នាក់​នៅ​សម្រាប់​និស្សិត​ អាច​រក​បាន​នៅ​តាម​សា​ខា​ទាំង​អស់​របស់​សា​កល​វិទ្យា​ល័យ​។​ នៅ​តាម​បន្ទប់​នីមួយៗ​មាន​បំពាក់​ ទៅ​ដោយ​ប្រ​ព័ន្ធ​ទូរ​ស័ព្ទ​ និង​កុំ​ព្យូ​ទ័រ​សម្រាប់​និ​ស្សិត​ប្រើ​ប្រាស់​។​ គ្រប់​បន្ទប់​គេង​សុទ្ធ​តែ​មាន​បំ​ពាក់​ដោយ​សម្ភារ​គ្រប់​គ្រាន់​ ដោយ​បន្ថែម​ជា​មួយ​ នូវ​ម៉ា​ស៊ីន​កំដៅ​ និង​កម្រាល​ព្រំ​ទៀត​ផង​។​ លើស​ពី​នេះ​ទៀត​នៅ​តាម​កន្លែង​ស្នាក់​នៅ​ទាំង​អស់​ចែក​ចេញ​ជា​បន្ទប់​ផ្សេងៗ​ មាន​ដូច​ជា​ បន្ទប់​ទទួល​ ភ្ញៀវ​ ផ្ទះ​បាយ​ និង​ទី​ធ្លា​ធំ​ទូ​លាយ​សម្រាប់​ប្រារឰ​ពិធី​ជួប​ជុំ​ ផ្សេងៗ​។​

V. ជីវ​ភាព​ប្រចាំ​ថ្ងៃ​
ការ​បែក​ឆ្ងាយ​ពី​គ្រួសារ​មក​រស់​នៅ​ និង​សិក្សា​នៅ​កន្លែង​ផ្សេង​ គឺ​ជា​រឿង​មួយ​ដែល​ មាន​ផល​លំបាក​សម្រាប់​និ​ស្សិត​បរ​ទេស​ទាំង​អស់​។ ដោយ​យល់​ឃើញ​ពី​កង្វល់​ទាំង​នេះ​ និង​ដើម្បី​ជួយ​ជ្រោម​ជ្រែង​និស្សិតឱ្យ​ពួក​គេ​បាន​សម្រេច​បំណង​ក្នុង​ការ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​អប់រំ​តាម​បែប​សម័យ​ទំនើប​ សា​កល​វិទ្យា​ល័យ​បាន​ខិត​ខំ​រៀប​ចំ​សេវា​កម្ម​ជា​ច្រើន​ ដូច​ជា​ការ​គាំ​ពារ​សុខ​ភាព​ ការ​ផ្តល់​ប្រឹក្សា​យោ​បល់​ ការ​រៀប​ចំ​កម្ម​វិធី​ជួប​ជុំ​ផ្សេងៗ​ និង​ការ​បង្កើត​ឱ្យ​មាន​ក្លឹប​យុវ​ជន​ ដើ​ម្បី​ជួយ​សម្រួល​ផល​លំបាក​ផ្សេងៗ​ដែល​ពួក​គេ​ជួប​ប្រទះ​ ក៏​ដូច​ជា​បង្កើន​ ចំ​ណង​មិត្ត​ភាព​រវាង​ពួក​គេ​ទាំង​អស់​គ្នា​។ ​ទាំង​អស់​នេះ​ហើយ​ធ្វើ​ឱ្យ​និ​ស្សិត​អាច​សម្រប​ខ្លួន​បាន​យ៉ាង​ឆាប់​រហ័ស​ចំ​ពោះ​បរិយា​កាស​ថ្មី​ទាំង​ឡាយ  ហើយ​ពួក​គេ​នឹង​ត្រៀម​ខ្លួន​ក្នុង​ការ​ចាប់​ឱ្យ​បាន​នូវ​ឱ​កាស​និង​ជោគ​ជ័យ​សម្រាប់​អនា​គត​របស់​ពួក​គេ​។

VI. ឱ​កាស​ផ្សេងៗ​
និ​ស្សិត​ទាំង​អស់​ដែល​កំពុង​សិក្សា​នៅ​សា​កល​វិទ្យា​ល័យ​
DEAKIN​ នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ការ​ងារ​ ក្នុង​អំ​ឡុង​ពេល​កំពុង​សិក្សា​ ព្រោះ​សា​កល​វិទ្យា​ល័យ​បាន​រៀប​ចំ​ឱ្យ​និ​ស្សិត​ចុះ​ធ្វើ​កម្ម​សិក្សា​នៅ​តាម​បណ្តា​ ឧស្សាហ​កម្ម​ផ្សេងៗ​។​ មិន​ត្រឹម​តែ​ប៉ុ​ណ្ណោះ​ និ​សិត្ស​នឹង​មាន​ឱកាស​ ទំនាក់​ទំនង​ជា​មួយ​បណ្តា​សហ​គ្រិន​ និង​អ្នក​វិនិ​យោគ​ធំ​ៗដែល​ជា​ប្រយោជន៍​សម្រាប់​អា​ជីព​ទៅ​ថ្ងៃ​អនា​គត​របស់​ពួក​គេ​។​

VII. តម្លៃ​សិក្សា​

ប​ញ្ជាក់ៈ​ តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​កម្ម​វិធី​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​សា​កល​វិទ្យា​ល័យ​។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 2 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 90421

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​