Skip to Menu Skip to Content Skip to Footer
 


សាកលវិទ្យាល័យ La Trobe

I. ស្ថានភាពទូទៅ
LA​ TROBE​ University​ ជា​សាកល​វិទ្យា​ល័យ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៦៤​ ហើយ​ក៏​ជា​សាកល​វិទ្យា​ល័យ​ដែល​ ចំ​ណាស់​ជាង​គេ​ទី៣​នៃ​រដ្ឋ​ Victoria​ ប្រទេស​អូស្ត្រាលី​។​ សព្វ​ថ្ងៃ​សាកល​វិទ្យា​ល័យ​មាន​ទាំង​អស់​ ៥​សា​ខា​ ហើយ​សា​ខា​កណ្តាល​ស្ថិត​នៅ​ទី​ក្រុង​ Melbourne​ ដែល​មាន​ចំនួន​និស្សិត​កំពុង​សិក្សា​សរុប​ចំនួន​ ២៩,០០០​ នាក់​។​ សាកល​វិទ្យា​ល័យ​បាន​ពង្រីក​កម្ម​វិធី​សិក្សា​របស់​ខ្លួន​ដល់​ ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា​ ចិន​ បារាំង​ម៉ា​ឡេ​ស៊ី​ និង​ វៀតណាម​ តាម​រយៈ​ off​-​shore​ Program​។​ សាកល​វិទ្យា​ល័យ​ក៏​បាន​ផ្តល់​នូវ​កម្មវិធី​សិក្សា​គ្រប់​កម្រិត​លើ​ ៥​មហា​វិទ្យា​ល័យ​ ដែល​មាន​មុខ​វិជ្ជា​ដូច​ជា​ អប់រំ​ វិទ្យា​សាស្ត្រ​សុខា​ភិបាល​ វិទ្យា​សាស្ត្រ​សង្គម​ សេដ្ឋ​កិច្ច​ ច្បាប់​ ព័ត៌មាន​វិទ្យា​ និង​ វិស្វកម្ម​។​

II​.​ អាសយ​ដ្ឋាន
LA​ TROBE​ University​ មាន​ទី​តាំង​សា​ខា​ធំ​នៅ​ Plenty​ Rd​ Bundoora​ VIC​ ៣​០​៨​៦​ ប្រទេស​អូស្ត្រាលី​។​ និស្សិត​ និង​អាណា​ព្យាបាល​អាច​ចូល​ទៅ​កាន់​គេហ​ទំព័រ​ www​.​latrobe​.​edu​.​au​ ឬ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​លេខ​ (03)​ 9479​ 1111​ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំពី​សាកល​វិទ្យា​ល័យ​។​

III​.​ កម្មវិធី​សិក្សា​

លក្ខ​ខណ្ឌ​ចូល​សិក្សា​

Foundation​ Studies​ Program​
-​ ត្រូវ​មាន​សញ្ញា​បត្រ​ថ្នាក់​វិទ្យា​ល័យ​ ឬ​មាន​សញ្ញា​បត្រ​ដែល​មាន​តម្លៃ​ស្មើ​ថ្នាក់​ទី​១១​នៅ​ប្រទេស​អូស្ត្រាលី​
-​ មាន​ពិន្ទុ​ IELTS​ =​ 5.5​ ឬ​ TOEFL​ iBT​ =​ 69​

Diploma​ Program​

-​ ត្រូវ​មាន​សញ្ញា​បត្រ​ថ្នាក់​វិទ្យា​ល័យ​ ឬ​មាន​សញ្ញា​បត្រ​ GCE​ “​A​”​ Level​
-​ មាន​ពិន្ទុ​ IELTS​ =​ 6.0​ ឬ​ TOEFL​ iBT​ =​ 80​

បញ្ជាក់​

-​ វគ្គ​សិក្សា​ចាប់​ផ្តើម​នៅ​ខែ​ មិនា​ កក្កដា​ និង​ វិច្ឆិកា​
-​ សញ្ញា​បត្រ​ Foundation​ Studies​ មាន​រយៈ​ពេល​សិក្សា​ ៨​ខែ​
-​ សញ្ញា​បត្រ​ Diploma​ មាន​រយៈ​ពេល​សិក្សា​ពី​ ៨​ ទៅ​ ១​២​ ខែ​
-​ សញ្ញា​បត្រ​បរិញ្ញា​បត្រ​មាន​រយៈ​ពេល​សិក្សា​ ៣​ឆ្នាំ​

IV​.​ កន្លែង​ស្នាក់​នៅ​

បុគ្គលិក​របស់​សាកល​វិទ្យា​ល័យ​នឹង​រង់​ចាំ​ជួយ​រៀបចំ​កន្លែង​ស្នាក់​នៅ​សម្រាប់​និស្សិត​ឱ្យ​បាន​មុន​ពេល​ពួក​គេ​ចាប់​ផ្តើម​ការ​សិក្សា​ ហើយ​កន្លែង​ស្នាក់​នៅ​ទាំង​នោះ​មាន​ច្រើន​ប្រភេទ​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​និស្សិត​។​ និស្សិត​អាច​ជ្រើស​រើស​កន្លែង​ស្នាក់​នៅ​ មាន​ដូច​ជា​ការ​ស្នាក់​នៅ​ជា​មួយ​គ្រួសារ​ជន​ជាតិ​អូស្ត្រាលី​ ការ​ស្នាក់​នៅ​ក្នុង​អគារ​របស់​សាកល​វិទ្យា​ល័យ​និង​ការ​ស្នាក់​នៅ​ក្នុង​អគារ​ខាង​ក្រៅ​សាកល​វិទ្យា​ល័យ​។​

V​.​ ជីវ​ភាព​ប្រចាំ​ថ្ងៃ​
ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​និស្សិត​ទាំង​អស់​ក្នុង​អំឡុង​ពេល​នៃ​ការ​សិក្សា​ និង​ការ​ស្នាក់​នៅ​ សាកល​វិទ្យា​ល័យ​បាន​រៀបចំ​ឱ្យ​មាន​ ក្លឹប​និស្សិត​ ជា​ច្រើន​ទូ​ទាំង​បរិវេណ​សាកល​វិទ្យា​ល័យ​ មាន​ដូច​ជា​ ក្លឹប​កីឡា​ ក្លឹប​ហាត់​ប្រាណ​ ក្លឹប​សិក្សា​ និង​ក្លឹប​កម្សាន្ត​ជា​ច្រើន​ទៀត​ ដែល​ទាក់​ទង​នឹង​ វប្ប​ធម៌​ ហើយ​នឹង​ចំណាប់​អារម្មណ៍​របស់​និស្សិត​។​ ក្រៅ​ពី​នេះ​ និស្សិត​ក៏​អាច​ចូល​រួម​សកម្ម​ភាព​កម្សាន្ត​ខាង​ក្រៅ​ សាកល​វិទ្យា​ល័យ​បាន​ដែរ​ ដូច​ជា​ការ​ឡើង​ភ្នំ​ ការ​ជិះ​ស្គី​ ប្ញុ​ការ​ជិះ​ទូក​ជា​ដើម​។​

VI​.​ ឱកាស​ផ្សេង​ៗ​
សាកល​វិទ្យា​ល័យ​បាន​រៀប​ចំ​ថ្នាក់​រៀន​តូច​ល្មម​ ធ្វើ​ឱ្យ​និស្សិត​ឆាប់​យល់​ខ្លឹម​សារ​មេ​រៀន​ ព្រោះ​ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សាស្ត្រា​ចារ្យ​ របស់​ពួក​គេ​។​ និស្សិត​ទាំង​អស់​នឹង​បាន​ចុះ​ធ្វើ​កម្ម​សិក្សា​ស្វែង​រក​បទ​ពិសោធន៍​ពី​បណ្តា​ក្រុម​ហ៊ុន​ និង​សហ​គ្រាស​ធំ​ៗ​នៅ​ប្រទេស​អូស្ត្រាលី​ ហើយ​ ពួក​គេ​ក៏​មាន​ឱកាស​ធ្វើ​ការ​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​ដែល​មាន​ឥទ្ធិ​ពល​នៅ​តាម​បណ្តា​ស្ថាប័ន​ទាំង​នោះ​ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​បង្កើត​ អាជីព​ទៅ​អនា​គត​។​

VII​.​ តម្លៃ​សិក្សា​


បញ្ជាក់ៈ​ តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​កម្ម​វិធី​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​មហា​វិទ្យា​ល័យ​។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 86798

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​