Skip to Menu Skip to Content Skip to Footer
 


មហាវិទ្យាល័យអន្តរជាតិ Manitoba

I. ស្ថាន​ភាព​ទូ​ទៅ​
International​ College​ of​ Manitoba​ (​ICM​)​ ជា​មហា​វិទ្យា​ល័យ​មួយ​ដែល​ផ្តល់​នូវ​ការ​បណ្តុះ​បណ្តាល​ថ្នាក់​ត្រៀម​សម្រាប់​ចូល​ រៀន​នៅ​សា​កល​វិទ្យា​ល័យ​ Manitoba​ ដែល​ជា​សា​កល​វិទ្យា​ល័យ​ល្បី​ល្បាញ​មួយ​ស្ថិត​ក្នុង​ចំ​ណោម​សា​កល​វិទ្យា​ល័យ​ល្បី​ល្បាញ​ទាំង​ ៥​០​០​ ទូ​ទាំង​ស​កល​លោក​ និង​មាន​ប្រ​វត្តិ​នៃ​ការ​អប់​រំ​ចាប់​តាំង​ពី​ឆ្នាំ​ ១​៨​៧​៧​។​ និ​ស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ម​ហា​វិទ្យា​ល័យ​ Manitoba​ ក្នុង​កម្រិត​ UTP​ Stage​ II​ នឹង​បាន​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ឆ្នាំ​ទី​២​ នៅ​សា​កល​វិទ្យា​ល័យ​ Manitoba​ ដោយ​ស្វ័យ​ប្រវត្តិ​។​ និ​ស្សិត​អាច​ជ្រើស​រើស​ចូល​រៀន​ថ្នាក់​ត្រៀម​តាម​កម្ម​វិធី​ដូច​ជា​ ពាណិជ្ជ​កម្​ម សិល្បៈ ​វិទ្យា​សាស្រ្ត​ និង​វិស្វ​កម្ម ដើម្បី​ទៅ​បន្ត​ថ្នាក់​បរិញ្ញា​បត្រ​ដែល​ពួក​ គេ​ចង់​សិក្សា​។​

II. អា​សយ​ដ្ឋាន​
ម​ហា​វិទ្យា​ល័យ​ Manitoba​ មាន​ទី​តាំង​នៅ​ ៥​០​៨​ University​ Centre,​ University​ of​ Manitoba​ Winnipeg,​ Manitoba​ R3T​ 2N2​ ប្រទេស​កា​ណា​ដា​។ និស្សិត​និង​អា​ណា​ព្យា​បាល​ក៏​អាច​ចូល​ទៅ​កាន់​គេ​ហ​ទំព័រ​ www.icmanitoba.ca​ ឬ​ទំនាក់​ទំនង​តាម​ទូរ​ស័ព្ទ​លេខ​ +​1 ​2​0​4​ 4​7​4 ​8​4​7​9​ ដើ​ម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំ​ពី​ម​ហា​វិទ្យា​ល័យ​។

III. កម្ម​វិធី​សិក្សា​

លក្ខ​ខណ្ឌ​ចូល​សិក្សា​
-
សម្រាប់​ថ្នាក់​ត្រៀម​ UTP​ ត្រូវ​មាន​សញ្ញា​បត្រ​ថ្នាក់​វិទ្យា​ល័យ​
- សម្រាប់​ថ្នាក់​បរិញ្ញា​បត្រ​ត្រូវ​មាន​សញ្ញា​បត្រ​ University​ Transfer​ Program​ (​UTP​)​ ឬ​សញ្ញា​បត្រ​ដែល​មាន​តម្លៃ​ស្មើ​
- ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 5.5​ ឬ​ TOEFL​ iBT​ =​ 69​

បញ្ជាក់ៈ
- វគ្គ​សិក្សា​ចាប់​ផ្តើម​នៅ​ខែ​ មករា​ ឧសភា​ និង​ កញ្ញា​
- ថ្នាក់​ត្រៀម​សា​កល​វិទ្យល័យ​ UTP​ Stage​ I​ & ​II​ មាន​រយៈ​ពេល​ពី​ ៨​ខែ​ ទៅ​១២​ខែ​
- ថ្នាក់​បរិញ្ញា​បត្រ​មាន​រយៈ​ពេល​ ៤​ឆ្នាំ​ (​គិត​បញ្ចូល​ទាំង​ថ្នាក់​ត្រៀម​ UTP​ Stage​ II​)​

IV. កន្លែង​ស្នាក់​នៅ​
និ​ស្សិត​ដែល​មក​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យា​ល័យ​ Manitoba​ នឹង​មាន​ជំរើស​ជា​ច្រើន​ក្នុង​ការ​ស្វែង​រក​កន្លែង​ស្នាក់​នៅ​ដែល​សក្តិ​សម​ សម្រាប់​ពួក​គេ​។ ​កន្លែង​ស្នាក់​នៅ​ នឹង​ត្រូវ​ផ្តល់​ជូន​តាម​ការ​ចង់​បាន​របស់​និស្សិត​ មាន​ទាំង​នៅ​ក្នុង​បរិ​វេណ​ និង​ក្រៅ​បរិ​វេណ​មហា​វិទ្យា​ល័យ​។ គ្រប់​ទី​តាំង​ស្នាក់​នៅ​ទាំង​អស់​ដែល​ផ្តល់​ជូន​និ​ស្សិត​សុទ្ធ​តែ​មាន​អនា​ម័យ​ មាន​សុវត្ថិ​ភាព​ និង​បរិ​យា​កាស​ល្អ​ ជា​ពិ​សេស​ស្ថិត​នៅ​ជិត​នឹង​ទី​តាំង​របស់​ មហា​វិទ្យា​ល័យ​ផ្ទាល់​តែ​ម្តង​។

V. ជីវ​ភាព​ប្រចាំ​ថ្ងៃ​
មហា​វិទ្យា​ល័យ​បាន​រៀប​ចំ​ឱ្យ​មាន​ក្លឹប​ហាត់​ប្រាណ​ ក្លឹប​កី​ឡា​ អាហារ​ដ្ឋាន​ ឱ​សថ​ស្ថាន​ម៉ា​ស៊ីន​ដក​ប្រាក់​ និង​សេ​វា​កម្ម​ពិគ្រោះ​យោ​បល់​ ជា​ច្រើន​នៅ​ក្នុង​មហា​វិទ្យា​ល័យ​ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​និ​ស្សិត​ទាំង​អស់​លើ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​ សេ​វា​កម្ម​កុំ​ព្យូ​ទ័រ​និង​អ៊ីន​ធឺណែត​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ទូ​ទាំង​នៃ​មហា​វិទ្យា​ល័យ​ផង​ដែរ​។ ​និ​ស្សិត​អាច​ចូល​រួម​ក្នុង​ការ​ប្រគុំ​តន្ត្រី​ សកម្ម​ភាព​សង្គម​ និង​ ការ​បង្រៀន​វគ្គ​ខ្លីៗ​ ដើម្បី​ទទួល​បាន​បរិ​យា​កាស​សប្បាយ​រីក​រាយ​ ក៏​ដូច​ជា​បង្កើន​ចំណេះ​ដឹង​របស់​ពួក​គេ​។​

VI. ឱ​កាស​ផ្សេងៗ​
ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ត្រៀម​សា​កល​វិទ្យា​ល័យ​ (​University​ Transfer​ Program​)​ ពី​មហា​វិទ្យា​ល័យ​ Manitoba​ និ​ស្សិត​នឹង​បាន​បន្ត​ការ​សិក្សា​នៅ​សា​កល​វិទ្យា​ល័យ​ Manitoba​ ដែល​ល្អ​ជាង​គេ​មួយ​ក្នុង​ចំ​ណោម​សា​កល​វិទ្យា​ល័យ​ដែល​ល្អ​ជាង​គេ​បំផុត​ក្នុង​ប្រ​ទេស​កា​ណា​ដា​។​ និ​ស្សិត​នឹង​ទទួល​បាន​មក​វិញ​នូវ​ចំនួន​ប្រាក់​រហូត​ដល់​ ៦០​ភាគ​រយ​នៃ​ចំនួន​ប្រាក់​ដែល​ពួក​គេ​បាន​បង់​ថ្លៃ​ សិក្សា​តាម​រយៈ​ កម្ម​វិធី​ Manitoba​ Tuition​ Income​ Tax​ Rebate​។​ ជាង​នេះ​ទៅ​ទៀត​ ពួក​គេ​ក៏​អាច​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ​កា​ណា​ដា​ ក្រោយ​ពេល​ដែល​ពួក​គេ​បញ្ចប់​ការ​សិក្សា​បាន​ផង​ដែរ​។​

V. តម្លៃ​សិក្សា​

បញ្ជាក់ៈ តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​កម្ម​វិធី​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​មហា​វិទ្យា​ល័យ​។


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 86823

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​