Skip to Menu Skip to Content Skip to Footer
 

ប៊ែលធី សហការរៀបចំពិព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ

ចំនួន២៣ មកពីខេត្ត Guangxi នៃសាធារណៈរដ្ឋប្រជាមានិតចិន

នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​មករា​ ឆ្នាំ​២០១៥ នៅ​សា​កល​វិ​ទ្យា​ល័យ​ បែ­ល​ធី ​​​​អន្តរ​ជាតិ​ ​​​ទី​តាំង​ទី​១​ ទួល​ស្លែង​ ស្ថិត​នៅ​អគារ​លេខ​ 21​ ផ្លូវ 360 សង្កាត់​បឹង​កេង​កង​ បាន​រៀប​ចំ​ពិ​ធី​តាំង​ពិ​ព័រណ៍​អប់​រំ​ Guangxi 2015​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យចំ​នួន​២៣ មក​ពី​ខេត្ត​Guangxi នៃ​សា​ធា​រណៈ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ និង​ពិ​ធីចុះ​ហត្ថ​លេ​ខា​លើ​អនុ​ស្សា​រណៈ​ យោគ​យល់ ជា​មួយ​នឹង​សា​កល​វិទ្យា​ល័យ​ចំ​នួន​ ២​គឺ​ មក​ពី​ខេត្ត​ Guangxi ក្រោម​អ​ធិប​តីភាព​ដ៏​ខ្ពង់​ខ្ពស់ ​​របស់​ឯក​ឧត្តម ពិត ចំ​ណាន រដ្ឋ​លេ​ខា​ធិ​ការ​ ក្រ​សួង​អប់​រំ​ យុ​វជន​ និង​កី​ឡា​។​

តាម​របាយ​ការណ៍​ ឯក​ឧត្តម​ លី ឆេង អគ្គ​នា​យក​ ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​ សា​កល​វិ​ទ្យា​ល័យ ប៊ែល​ធី ​អន្ដរ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ តប​តាម​ការ​អញ្ជើញ​របស់​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្ដរ​ជាតិ​ មន្ទីរ​អប់​រំ​ខេត្ត​ Guangxi នៃ​សា​ធារណៈ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ ដឹក​នាំ​ដោយ​ឯក​ឧត្តម​ NING Linអគ្គ​ធិ​ការ​មន្ទីរ​អប់​រំ​ និង​គណៈ​ប្រ​តិ​ភូ​ចំ​នួន​៤៤​នាក់​ មក​ពី​២៣ ​សា​កល​វិ​ទ្យា​ល័យ​ ធ្វើ​ទស្សន​កិច្ច​នៅ ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ និង​បាន​សហ​ការ​រៀប​ចំ​ពិ​ព័រណ៍​អប់​រំ​ ក្នុង​គោល​បំ​ណងបង្កើន​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ និង​ដើម្បីផ្សព្វ​ផ្សាយ​ព័ត៌​មាន​ ស្តី​ពី កម្ម​វិធី​សិក្សា​ វគ្គ​សិក្សា​ ទី​តាំង​ ​ឈ្មោះ​សាកល​វិទ្យា​ល័យ​ ស្ថាន​ភាព​រស់​នៅ​ ការ​ចំ​ណាយ​ផ្សេងៗ​ និង​សេចក្តី​លម្អិត​ដទៃ​ទៀត ​ជូន​ចំពោះ​សិស្សា​នុ​សិស្ស​ មា​តា​បិតា អា​ណា​ព្យា​បាល​ទាំង​អស់​ ដែល​មាន​បំណង​បញ្ជូន​បុត្រ​ធីតា​របស់​ខ្លួន​ទៅបន្ត​ការ​សិក្សា​នៅ​ទី​នោះ។

ឯក​ឧត្តម​ បាន​បន្ថែម​ទៀត​ថា​ កន្លង​មក​ ប៊ែល​ធី​បានចុះ​អនុ​ស្សរណៈ​យោគ​​យល់​ជា​មួយ​អង្គ​ការ​ និង​សាកល​វិទ្យា​ល័យ​មួយ​ចំ​នួន​ដូច​ជាៈ​ប្រ​ទេស​អង់​គ្លេស​ រួម​មាន​៖​ -​សា​កល​វិ​ទ្យា​ល័យ Regent’s University London -សា​កល​វិ​ទ្យា​ល័យ​York Saint John University -មហា​វិ​ទ្យា​ល័យ​ Cambridge Tutors College​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ -Springboard 4​ Cambodia

សហ​រដ្ឋ​អា​មេ​រិកៈ ម​ហា​វិ​ទ្យា​ល័យ​ Shoreline Community College ប្រ​ទេស​ម៉ា​ឡេ​ស៊ីៈ​ -សា​កល​វិ​ទ្យា​ល័យ​ Kuala Lumpur University -សា​កល​វិ​ទ្យា​ល័យ​ Taylor University ប្រ​ទេស​សឹង្ហ​បុ​រីៈ​ វិ​ទ្យា​ស្ថាន​ EASB ប្រ​ទេស​កូ​រ៉េៈ​ អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​អន្តរ​ជាតិ​IYF​ និង​មាន​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​២​គឺ TOEFL ​ពី​ស្ថា​ប័ន​ETS​សហ​រដ្ឋ​អា​មេ​រិក​ និង​IELS ​ពី British Council UK ​ជា​លទ្ធ​ផល​ ប៊ែល​ធី​ បាន​បញ្ជូន​និ​ស្សិត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​ សរុប​ចំ​នួន​២២​នាក់​ ថ្នាក់​បរិញ្ញា​បត្រ​ ១៩​នាក់​ និង​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់​ ០៣​នាក់​ ក្នុង​នោះ​ទៅ​ចក្រ​ភព​អង់​គ្លេស​ ០៩​នាក់​ និង​ប្រ​ទេស​សឹង្ហ​បុ​រី​ចំ​នួន​ ១៣​នាក់​ ហើយ​នៅ​ពេល​នេះ​ ប៊ែល​ធី​ បាន​ការ​ចុះ​អនុ​ស្សរណៈ​យោគ​​យល់ ​ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​០២ បន្ថែម​ទៀត​គឺ​ សា​កល​វិ​ទ្យា​ល័យ​Guangxi University for Nationalities និង​សា​កល​វិ​ទ្យា​ល័យ​ Guangxi University of Foreign Languages

បន្ទាប់​មក​ឯក​ឧត្តម​ NING Lin អគ្គ​ធិ​ការ​មន្ទីរ​អប់​រំ​ខេត្ត​ Guangxiបាន​កោត​សរ​សើរ​ចំ​ពោះ​ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ដែល​បាន​ដឹក​នាំ​ប្រ​ទេស​ជាតិ​ ឲ្យ​មាន​ការ​រីក​ចំ​រើន​លើ​គ្រប់​វិ​ស័យ​ ជា​ពិ​សេស​វិ​ស័យ​អប់​រំ​ និង​កោត​សរ​សើរ​ចំ​ពោះ​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា​ កម្ពុជា ដែល​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រឹង​គុណ​ភាព​អប់​រំ​ ទាំង​ផ្នែក​ឯក​ជន​ និង​រដ្ឋ​ និង​ដោយ​មើល​ឃើញ​ការ​រីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស​ របស់​ប៊ែល​ធី​ មន្ទីរ​អប់​រំ​ខេត្ត​ Guangxiបាន​សម្រេច​ចិត្ត​ ដឹក​នាំ​គណៈ​ប្រ​តិ​ភូ​ចំ​នួន​ ២៣​សា​កល​វិ​ទ្យា​ល័យ​ មក​ធ្វើ​ពិ​ព័រណ៍​អប់​រំ​ Guangxi 2015នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​នា​ពេល​នេះ​

ឯក​ឧត្តម​ ពិត ចំ​ណាន​ រដ្ឋ​លេ​ខា​ធិ​ការ​ ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡាបាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​រីក​ចំ​រើន​ របស់ ប៊ែល​ធី​គ្រុប​ ក៏​ដូច​ជា​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​លើក​ស្ទួយ​គុណ​ភាព​អប់​រំ ​រួម​ចំ​ណែក​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​ ដែល​មាន​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា​ ជា​សេ​នា​ធិ​ការ​ឯក​ឧត្តម​ បាន​បន្ត​ទៀត​ថា​ កម្ម​វិ​ធី​តាំង​ពិ​ព័រណ៍​អប់​រំ​ Guangxi 2015និង​ពិ​ធី​ចុះ​ហត្ថ​លេ​ខា​លើ​អនុ​ស្សរណៈ​យោគ​​យល់ ដែល​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ សហ​ការ​រៀប​ចំ​ ជា​មួយ​មន្ទីរ​អប់​រំ​ ខេត្តGuangxi នៃ​សា​ធារណៈ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ នា​ពេល​នេះ​ បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត​អំ​ពី​ការ​រីក​ចំ​រើន​ផ្នែក​គុណ​ភាព​ លើ​វិ​ស័យ​អប់​រំ​ នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ជា​ពិ​សេស​ គុណ​ភាព​ផ្នែក​ឧត្តម​សិក្សា​ ដែល​ជា​ឱ​កាស​ល្អ​ សម្រាប់​សិស្ស​-​និ​ស្សិត​ របស់​ប៊ែល​ធី​ ក៏​ដូច​ជា​សិស្ស​-​និ​ស្សិត​ដ៏​ទៃ​ទៀត​ អាច​បន្ត​ការ​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ​នា​នា​ នៅ​សា​ធារណៈ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ ដ៏​ដូច​ជា​ប្រ​ទេស​នា​នា​លើ​ពិ​ភព​លោក​ផង​ដែរ​។














_______________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗ

12/11/2023:ពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៣ ឆ្នាំ២០២៣ 23/10/2023:សាកលវិទ្យាល័យ Deakin University បានអញ្ជើញធ្វើបទបង្ហាញ ជូនដល់សិស្សទី១១ និង១២ នៃសាលាប៊ែលធី អន្តរជាតិ ទី៩ (ស្ទឹងមានជ័យ)
19/10/2023:សាកលវិទ្យាល័យ James Cook University បានអញ្ជើញធ្វើបទបង្ហាញ ជូនដល់សិស្សទី១១ និង១២ នៃសាលាប៊ែលធី អន្តរជាតិ 17/10/2023:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះMOU ជាមួយ សាកលវិទ្យល័យ Kyung University Global នៃសាធារណៈរដ្ឋកូរ៉េ
06/10/2023:ឯក​ឧត្តម​ លី​ ណាវុឌ្ឍ​ ​ជួប​សំណេះ​សំណាល​ជា​មួយ​លោក​Danny Whitehead​ និងលោក Steve Adams​ 31/12/2018:សិស្ស​ប៊ែល​ធី​និ​ទ្ទេស​A ​០៦​រូប ​ទ​ទួល​បាន​អាហា​រូប​ករណ៍​ឧក​ញ៉ា ​លី​ ឆេង​ ទៅ​សិក្សា​នៅ USA
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារឆ្នាំ ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩ 10/11/2018:ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​ដឹក​នាំសិស្ស​ចំ​នួន ​០៩​រូប ទៅ​​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា ​ស​ហ
16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សន កិច្ចជាផ្លូវការ​របស់គណៈ ប្រតិភូថៃ មកពីសាកល វិទ្យាល័យ បាំងកក 01/05/2018:​ទំ​នាក់​ទំ​នង ដឹក​នាំ​សិស្ស​សា​លា ​ប៊ែល​ធី​ ចំ​នួន​ ០៧​រូប ​ចូល​រួម​កម្ម​វិ​ធី Discovery Trip នៅថៃ
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ បុណ្យចូល ឆ្នាំខ្មែរ នៅកោះពេជ្រ 18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំ សុខភាពពី ប.ស.ស
26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨ 15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធ សន្តិភាព សកល-កម្ពុជា (UPF-Cambodia)
21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​.. 05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក 09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ បាន​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​..
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​...
09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត... 22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ
30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹក នាំប៊ែលធី ដង្ហែអង្គកឋិន ទានទៅវត្តចំការខ្សាច់... 23/10/2016:ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស​អាហារូប ករណ៍ឧកញ៉ា លី ឆេង ១១រូបទៅសិក្សានៅសិង្ហបុរី
14/10/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ Fukui នៅប្រទេសជប៉ុន 05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ
29/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ 27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ
24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ 09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin​ Uni
04/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ 25/04/2016:សាកលវិ ទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌ អប់រំ និងចុះហត្ថលេខា​ MoU ចិន-គួយចូវ
12/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់ លៀងជួបជុំបុគ្គលិក ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌ 04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខា លើអនុស្សរណៈ យោគយល់(MOU) ជាមួយ នឹងសាកលវិទ្យាល័យ HOSEI
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥ និងលើក ទិសដៅការងារ... 11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង
10/12/2015:ឯកឧត្តម លី ឆេង ចូលរួមកម្មវិធី ចែកសញ្ញាបត្រដល់ និស្សិត វិទ្យាស្ថាន EASB ​សឹង្ហបុរី 26/10/2015:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូន សិស្ស ១៧នាក់ ទៅ សិក្សានៅក្រៅ...
18/09/2015:ឯក​ឧ​ត្តម​ លី ​ឆេង​ អគ្គ​នា​យក ​ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​ 12/06/2015:បុគ្គលិក ប៊ែលធី គ្រុប ចំនួន២៥៥ នាក់ បានធ្វើការ បរិច្ចាកឈាមជួនមជ្ឈ មណ្ឌល ជាតិផ្តល់ឈាម
22/01/2015:ពិធីចុះហត្ថ​​ លេខាលើអនុស្សរណៈ យោគយល់(MOU) រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ... 10/01/2015:សន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែនការឆ្នាំថ្មី (២០១៤-២០១៥)
08/10/2014:សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​បាន​បញ្ជូន​សិស្ស​ ១៣​នាក់​ទៅ​សិក្សា​នៅ​សិង្ហ​បុ​រី​ 16/08/2014:ឯកអគ្គរាជ ទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជាជួប សំ ណេះសំណាលជាមួយ អតីតនិស្សិតរៀនចក្រភពអង់គ្លេស
06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងវិទ្យាស្ថាន​ East ... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាង សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
26/09/2012:ប៊ែល​ធី​ គ្រុប​ ទទួល​បាន​ពាន​រង្វាន់​ជា​អង្គ​ភាព​ឆ្នើម​ពី​អា​ស៊ាន​ 07/07/2012:ឯក​ឧត្តម​ លី ឆេង​ ត្រូវ​បាន​តែង​តាំង​ជា​ សមា​ជិក​គណៈ​កម្មា​ធិការ​ប្រឹ​ក្សា​យោ​បល់​ របស់​អង្គការ​ IYF
12/05/2012:វិទ្យាស្ថាន​ ប៊ែលធី​​ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ អោយ​បើក​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ IELTS​ Test​ 28/04/2012:ប៊ែលធី​គ្រុប​ ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរ​ជាតិ​
06/10/2011:ពិធី​ចុះ​ហត្ថលេខា​ MOU​ ជា​មួយ​នឹង​មហា​វិទ្យាល័យ​ Cambridge Tutors College ​នៃ​ចក្រ​ភព​អង់គ្លេស​ 21/04/2011:ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA​ LUMPUR​
23/03/2011:គណៈ​ប្រតិភូ​នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ ចក្រភព​អង់គ្លេស​ 21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John
09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​​

14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password
05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស  


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 86796

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​