Skip to Menu Skip to Content Skip to Footer
 

បុគ្គលិកប៊ែលធី គ្រុប ចំននួន ២៥៥នាក់

បានធ្វើការបរិច្ចាកឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម

​​​​​​​​​​​ដើម្បី​ចូល​រួម​អប​អរ​សា​ទរ​ ទិ​វា​ពិ​ភព​លោក​ នៃ​អ្នក​បរិ​ច្ចាគ​ឈាម និង​ទទួល​អំ​ណោយ​ឈាម​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ និង​និ​ស្សិត​ទាំង​អស់​ នៃ​ប៊ែល​ធី​ គ្រុប បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​បរិ​ច្ចាគ​ឈាម​ ចំ​នួន​ ២៥៥​នាក់​ ជូន​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ សម្រាប់​ជួយ​ជី​វិត​ជន​រង​គ្រោះ​ដោយ​ឧប​ទ្ទវ​ហេតុ​ផ្សេងៗ​ នា​ថ្ងៃ​ទី​១២​ ខែ​មិ​ថុ​នា​ ឆ្នាំ​២០១៥​ នៅ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​(​សា​ខា​ទួល​ស្លែង​)​

លោក លី ណា​វុឌ្ឍ សា​កល​វិ​ទ្យា​ធិ​ការ​រង​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​ បាន​មាន​ប្រ​សា​សន៍​ថាៈ​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ និង​និ​ស្សិត​ទាំង​អស់​ នៃ​ប៊ែល​ធី​ គ្រុប មាន​សេច​ក្តី​សប្បាយ​រីក​រាយ​ ក្នុង​ការ​បរិ​ច្ចាគ​ឈាម​នា​ពេល​នេះ​ ព្រោះ​ជា​កាយ​វិ​ការ​មនុស្ស​ធម៌​ ប្រ​កប​ដោយ​សាម​គ្គី​ភាព​ និង​ឯក​ភាព​មិន​អាច​កាត់​ថ្លៃ​បាន​ សម្រាប់​ជួយ​សង្រ្គោះ​ជី​វិតជន​រង​គ្រោះ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់​លោក​បន្ត​ថា​ ការ​បរិ​ច្ចាគ​ឈាម​នេះ​ មិន​មែន​ធ្វើ​ទៅ​ដោយ​ម្នាក់​ឯង​បាន​នោះ​ទេ​ គឺ​ត្រូវ​រួម​សាម​គ្គី​គ្នា​ ក្នុង​ការ​បរិ​ច្ចាគ​អ្នក​រង​គ្រោះ​នៅ​ទូ​ទាំង​ប្រ​ទេស​

លោក លី ណាវុឌ្ឍ បាន​បន្ត​ថា​ នេះ​ជា​លើក​ទី​២​ហើយ​ ដែល​បុគ្គ​លិក​ប៊ែល​ធី ​គ្រុប​យើងបាន​ចូល​រួម​បរិ​ច្ចាគ​ឈាម ហើយ​លោក​សង្ឃឹម​ថា​ ព្រឹត្តិ​ការណ៍​នេះ​ នឹង​មាន​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​លោក ក៏​បាន​ថ្លែង​អំ​ណរ​គុណ​ឯក​ឧត្តម​ លោក​ជំ​ទាវ​ លោក លោក​ស្រី​ ជា​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ និង​និ​ស្សិត​ទាំង​អស់​ ដែល​បាន​បរិ​ច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ សម្រាប់​ជួយ​សង្គ្រោះ​ជី​វិត​ដល់​ជន​រង​គ្រោះ​។

បន្ទាប់​មក​ លោក​វេ​ជ្ជ​បណ្ឌិត​ ហុក គីម​ចេង​ នា​យក​មជ្ឈម​ណ្ឌល​ជាតិ​ផ្តល់​ឈាម​ នៃ​ក្រ​សួង​សុ​ខា​ភិ​បាល​ បាន​មាន​ប្រ​សាសន៍​ថា​ សព្វ​ថ្ងៃនេះ​យើង​ មិន​ទាន់​មាន​ឈាម​គ្រប់​គ្រាន់​ សម្រាប់​ជួយ​សង្គ្រោះ​ជី​វិត​មនុស្ស​ ដែល​ត្រូវ​ការ​ឈាម​បន្ទាន់នៅ​ឡើយ​ទេ​។ ក្នុង​មួយ​ថ្ងៃ​គ្រាន់​តែ​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​ ត្រូវ​ការ​ឈាម​ចន្លោះ​ពី ៨០ ទៅ ១០០​ប្លោក​ សម្រាប់​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ផ្សេងៗ​ ហើយ​ទូ​ទាំង​ប្រ​ទេស​ត្រូវ​​ការ​ឈាម​ប្រ​មាណ​ ១៥០​ប្លោក​រៀង​រាល់​ថ្ងៃ​។ ដូច​នេះ​យើង​ត្រូវ​ការ​ឈាម​ បន្ថែម​ទៀត​ ដើម្បី​សង្គ្រោះ​ជី​វិត​មនុស្ស​បន្ទាន់​។ លោក ហុក ​គីម​ចេង​ បាន​ជំ​រុញ ​និង​អំ​ពាវ​ទៅ​កាន់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រ​ទេស​ ជា​ពិ​សេស​ក្រុមយុវ​ជន​ មេត្ដា​ចូល​រួម​បរិ​ច្ចាគ​ ឈាម​មក​ដល់​អង្គ​ភាព​របស់​លោក​ ដើម្បី​យក​ទៅ​ជួយ​ជន​រង​គ្រោះ​ ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់​ ហើយ​សកម្ម​ភាព​ទាំង​នេះ​ ពិត​ជា​បាន​ចូល​រួម​ចំ​ណែក​យ៉ាង​ខ្លាំង​ លើ​ការ​ជួយ​សង្គ្រោះ​ជី​វិត​អ្នក​ដ​ទៃ​។ លោក​នា​យក​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម​ បាន​ថ្លែង​បញ្ជាក់​ថា​ បើ​សិន​ជា​គ្មាន​ការ​ចូល​រួម​ចំ​ណែក​ពីសប្បុរ​ស​ជនទាំង​ឡាយ​នោះ​ មជ្ឈ​មណ្ឌល​ក៏​មិន​អាច​ទ្រ​ទ្រង់​ និង​ផលិត​ឈាម​ដោយ​ខ្លួន​នោះ​ឡើយ​ ដូច្នេះ​ការ​ចូល​រួម​របស់​ បង​ប្អូន​ ពិត​ជា​មាន​សារ​សំ​ខាន់​យ៉ាង​ខ្លាំង​

លោក​វេ​ជ្ជ​បណ្ឌិត ក៏​បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំ​ពោះ​ឯក​ឧត្តម​ លោក​ជំ​ទាវ​ លោក លោក​ស្រី​ជា​គណៈ​គ្រប់​គ្រង​បុគ្គ​លិក​ សា​ស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ និង​និ​ស្សិត​ទាំង​អស់ ​នៃ​ប៊ែល​ធី​ គ្រុប ដែល​បាន​បរិ​ច្ចាគ​ឈាម​សម្រាប់​ជួយ​សង្រ្គោះ​ដល់​ជន​រង​គ្រោះ​ ដែល​ត្រូវ​ការឈាម​ជា​ចាំ​បាច់​។

បន្ទាប់​មក​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ និង​និ​ស្សិត​ទាំង​អស់ ​នៃ​ប៊ែល​ធី​ គ្រុប បាន​ចូល​រួម​បរិ​ច្ចាគ​ឈាម​ជូន​មជ្ឈម​ណ្ឌល​ជាតិ​ផ្តល់​ឈាម​នា​ពេល​នោះ​ផង​ដែរ​។












_______________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗ

12/11/2023:ពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៣ ឆ្នាំ២០២៣ 23/10/2023:សាកលវិទ្យាល័យ Deakin University បានអញ្ជើញធ្វើបទបង្ហាញ ជូនដល់សិស្សទី១១ និង១២ នៃសាលាប៊ែលធី អន្តរជាតិ ទី៩ (ស្ទឹងមានជ័យ)
19/10/2023:សាកលវិទ្យាល័យ James Cook University បានអញ្ជើញធ្វើបទបង្ហាញ ជូនដល់សិស្សទី១១ និង១២ នៃសាលាប៊ែលធី អន្តរជាតិ 17/10/2023:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះMOU ជាមួយ សាកលវិទ្យល័យ Kyung University Global នៃសាធារណៈរដ្ឋកូរ៉េ
06/10/2023:ឯក​ឧត្តម​ លី​ ណាវុឌ្ឍ​ ​ជួប​សំណេះ​សំណាល​ជា​មួយ​លោក​Danny Whitehead​ និងលោក Steve Adams​ 31/12/2018:សិស្ស​ប៊ែល​ធី​និ​ទ្ទេស​A ​០៦​រូប ​ទ​ទួល​បាន​អាហា​រូប​ករណ៍​ឧក​ញ៉ា ​លី​ ឆេង​ ទៅ​សិក្សា​នៅ USA
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារឆ្នាំ ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩ 10/11/2018:ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​ដឹក​នាំសិស្ស​ចំ​នួន ​០៩​រូប ទៅ​​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា ​ស​ហ
16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សន កិច្ចជាផ្លូវការ​របស់គណៈ ប្រតិភូថៃ មកពីសាកល វិទ្យាល័យ បាំងកក 01/05/2018:​ទំ​នាក់​ទំ​នង ដឹក​នាំ​សិស្ស​សា​លា ​ប៊ែល​ធី​ ចំ​នួន​ ០៧​រូប ​ចូល​រួម​កម្ម​វិ​ធី Discovery Trip នៅថៃ
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ បុណ្យចូល ឆ្នាំខ្មែរ នៅកោះពេជ្រ 18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំ សុខភាពពី ប.ស.ស
26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨ 15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធ សន្តិភាព សកល-កម្ពុជា (UPF-Cambodia)
21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​.. 05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក 09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ បាន​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​..
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​...
09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត... 22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ
30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹក នាំប៊ែលធី ដង្ហែអង្គកឋិន ទានទៅវត្តចំការខ្សាច់... 23/10/2016:ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស​អាហារូប ករណ៍ឧកញ៉ា លី ឆេង ១១រូបទៅសិក្សានៅសិង្ហបុរី
14/10/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ Fukui នៅប្រទេសជប៉ុន 05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ
29/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ 27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ
24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ 09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin​ Uni
04/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ 25/04/2016:សាកលវិ ទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌ អប់រំ និងចុះហត្ថលេខា​ MoU ចិន-គួយចូវ
12/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់ លៀងជួបជុំបុគ្គលិក ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌ 04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខា លើអនុស្សរណៈ យោគយល់(MOU) ជាមួយ នឹងសាកលវិទ្យាល័យ HOSEI
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥ និងលើក ទិសដៅការងារ... 11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង
10/12/2015:ឯកឧត្តម លី ឆេង ចូលរួមកម្មវិធី ចែកសញ្ញាបត្រដល់ និស្សិត វិទ្យាស្ថាន EASB ​សឹង្ហបុរី 26/10/2015:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូន សិស្ស ១៧នាក់ ទៅ សិក្សានៅក្រៅ...
18/09/2015:ឯក​ឧ​ត្តម​ លី ​ឆេង​ អគ្គ​នា​យក ​ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​ 22/01/2015:ពិធីចុះហត្ថ​​ លេខាលើអនុស្សរណៈ យោគយល់(MOU) រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ...
20/01/2015:ប៊ែលធី សហការរៀបចំពិ ព័រណ៍អប់រំជាមួយ សាកលវិទ្យា ល័យ ចំនួន ២៣ មកពី... 10/01/2015:សន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែនការឆ្នាំថ្មី (២០១៤-២០១៥)
08/10/2014:សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​បាន​បញ្ជូន​សិស្ស​ ១៣​នាក់​ទៅ​សិក្សា​នៅ​សិង្ហ​បុ​រី​ 16/08/2014:ឯកអគ្គរាជ ទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជាជួប សំ ណេះសំណាលជាមួយ អតីតនិស្សិតរៀនចក្រភពអង់គ្លេស
06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងវិទ្យាស្ថាន​ East ... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាង សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
26/09/2012:ប៊ែល​ធី​ គ្រុប​ ទទួល​បាន​ពាន​រង្វាន់​ជា​អង្គ​ភាព​ឆ្នើម​ពី​អា​ស៊ាន​ 07/07/2012:ឯក​ឧត្តម​ លី ឆេង​ ត្រូវ​បាន​តែង​តាំង​ជា​ សមា​ជិក​គណៈ​កម្មា​ធិការ​ប្រឹ​ក្សា​យោ​បល់​ របស់​អង្គការ​ IYF
12/05/2012:វិទ្យាស្ថាន​ ប៊ែលធី​​ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ អោយ​បើក​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ IELTS​ Test​ 28/04/2012:ប៊ែលធី​គ្រុប​ ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរ​ជាតិ​
06/10/2011:ពិធី​ចុះ​ហត្ថលេខា​ MOU​ ជា​មួយ​នឹង​មហា​វិទ្យាល័យ​ Cambridge Tutors College ​នៃ​ចក្រ​ភព​អង់គ្លេស​ 21/04/2011:ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA​ LUMPUR​
23/03/2011:គណៈ​ប្រតិភូ​នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ ចក្រភព​អង់គ្លេស​ 21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John
09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​​

14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password
05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស  


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 4 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 86801

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​