ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជា
សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
អញ្ជើញចូលរួមកម្មវិធីចែកសញ្ញាបត្រ ជូនដល់និស្សិត
វិទ្យាស្ថាន EASB នៃប្រទេសសឹង្ហបុរី ឆ្នាំ២០១៥
តបតាមការអញ្ជើញរបស់វិទ្យាស្ថាន EASB នៃប្រទេសសឹង្ហបុរី ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រួមដំណើរដោយលោក រ៉េត ច័ន្ទធន ប្រធានការិយាល័យសិក្សា និងស្រាវជ្រាវ និងលោក ជី មករា អនុប្រធានការិយាល័យ ទំនាក់ទំនង អន្តរជាតិ អញ្ជើញចូលរួមជាកិត្តិយសកម្មវិធីចែកសញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន EASB ចំនួន ៥៧៧នាក់ ដែលប្រារព្ធឡើងនៅ វិទ្យាស្ថាន រ៉ាហ្វល និងកម្មវិធីជប់លៀងប្រចាំឆ្នាំ ២០១៥ នៅវិទ្យាស្ថាន EASB នៃប្រទេសសឹង្ហបុរី ។ បន្ទាប់ពីចូលរួមជាកិត្តិយសក្នុងពិធីចែកសញ្ញាបត្ររួចមក ឯកឧត្តម ក៏បានឆ្លៀតឱកាសជួបសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនិស្សិត ប៊ែលធី ទាំង២៧នាក់ ដែលកំពុងសិក្សានៅ វិទ្យាស្ថាន EASB ផងដែរ ។ ឯកឧត្តមបានមានមតិផ្តាំផ្ញើក្មួយៗទាំងអស់ឲ្យយកចិត្តទុកដាក់សិក្សារៀនសូត្រក្រេបយកចំណេះដឹងដើម្បីអនាគតខ្លួនឯង និងយកចំណេះដឹងទាំងនោះ ចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាឲ្យសំបូររុងរឿង ។ ឯកឧត្តមក៏បានបន្ថែមទៀតថា ក្មួយៗពិតជាមានសំណាងណាស់ដែលកើតមកចំពេលប្រទេសជាតិមានសុខសន្តិភាព ហើយក្មួយៗមានឱកាសបានសិក្សារៀនសូត្រទាំងក្នុងប្រទេស និងក្រៅប្រទេស និងត្រូវចាំថា រៀនមាន៣ គឺរៀនពីសាលា រៀនពីការងារ និងរៀនដោយខ្លួនឯង។
|
|
_______________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ