ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប
និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី
អន្តរជាតិ បានដឹកនាំប្រតិភូចូលរួមពិពណ៌ ចិន-គួយចូវ កម្រិតឧត្តមសិក្សា
និងចុះអនុស្សរណៈយោគយល់ (MOU) ជាមួយសាកលវិទ្យាល័យ ពេទ្យគួយចូវ
នៅរាជបណ្ឌិតសភាកម្ពុជា រាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានដឹកនាំប្រតិភូចំនួនបួននាក់ចូលរួមពិពណ៍អប់រំចិន-គួយចូវ កម្រិតឧត្តមសិក្សា និង ចុះអនុស្សរណៈយោគយល់ (MOU) ជាមួយសាកលវិទ្យាល័យពេទ្យគួយចូវ នៅរាជបណ្ឌិតសភាកម្ពុជា រាជធានីភ្នំពេញ ដែលមានការចូលរួមពីសាកលវិទ្យាល័យចំនួន២៣ ព្រមទាំងគណៈប្រត្តិភូ ចំនួន៨០ រូបមកពីសាកលវិទ្យាល័យនានាក្នុង ខេត្តគួយចូវប្រទេសចិន។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ការអប់រំរវាងខេត្តគួយចូវ និង ប្រទេសកម្ពុជា ។ ស្របពេលជាមួយគ្នានោះដែរឯកឧត្តម លី ឆេង ក៏បានដឹកនាំ គណៈប្រតិភូទៅទស្សនាស្តង់ពិពណ៍អប់រំ របស់សាកលវិទ្យាល័យទាំង២៣ មកពីខេត្តGUIZHOU និង បានចុះអនុសារណៈជាមួយសាកលវិទ្យាល័យពេទ្យ គួយចូវ ក្នុងគោលបំណងសម្រេចអោយបាននូវកិច្ចសហប្រត្តិបត្តិការដូចខាងក្រោមៈ ១. ផ្លាស់ប្តូរ ទស្សនកិច្ច របស់សាកលវិទ្យាធិការ លោកគ្រូ-អ្នកគ្រូ និងអ្នកជំនាញ ២.ផ្លាស់ប្តូរកម្មវិធីសិក្សា និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាកម្មវិធីផ្លាស់ប្តូរនិសិ្សត ទស្សនកិច្ចសិក្សាផ្សេងៗ ៣. អនុវត្តការផ្លាស់ប្តូរវិស័យអប់រំរវាងសាកលវិទ្យាល័យទាំងពីរ ៤. ផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍន៍វិស័យអប់រំ គួរបញ្ជាក់ផងដែរថា ប៊ែលធី គ្រុប បានជ្រើសរើសសាកលវិទ្យាល័យជាដៃគូល្អៗតម្លៃសមរម្យ ដើម្បីបំពេញសេចក្តីត្រូវការជូនមាតាបិតា អាណាព្យាបាលសិស្សដែលចង់បញ្ជូនបុត្រធីតារបស់ខ្លួន ឲ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈ ប៊ែលធីទំនាក់ទំនងអន្តរជាតិ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។ ជាក់ស្តែង កាលពី ឆ្នាំ២០១៥ ការិយាល័យទំនាក់ទំនងអន្តរជាតិបានបញ្ជូនសិស្សនិទ្ទេស A ១នាក់ ឈ្មោះ សុខ ធីតា អោយទៅសិក្សាថ្នាក់វិជ្ជបណ្ឌិត (Medical Doctor) នៅសាកលវិទ្យាល័យ Youjiang Medical University For Nationalities ក្នុងខេត្តក្វាងស៊ីប្រទេសចិន។ ក្នុងកម្មវិធីពិពណ៍អប់រំនេះ ឯកឧត្តម លី ឆេង និងលោក He Zhixu បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះ ព្រមទាំងពិសាអាហារថ្ងៃត្រង់ជាមួយគ្នានៅភោជនីយដ្ឋាន ឡោទីហ្វាងផងដែរ។ |
|
___________________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ