សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
បានចុះអនុស្សរណៈយោគយល់គ្នាជា
មួយ សាកលវិទ្យាល័យ Fukui នៅទីក្រុង Fukui ប្រទេសជប៉ុន
ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយលោក មីត្សុហ្វ៊ូមិ ម៉ាយុមិ សាកលវិទ្យាធិការសាកលវិទ្យាល័យ Fukui នៅទីក្រុងFukui ប្រទេសជប៉ុន នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។ កន្លងមក សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ (MOU) ជាមួយនឹងសាកលវិទ្យាល័យនានានៅក្រៅប្រទេសចំនួន២៤ រួចមកហើយរួមមាន៖ -ទី១៖ ប្រទេសអង់គ្លេស ចំនួន៥ រួមមាន៖ ១.សាកលវិទ្យាល័យ Regent’s University London ២.សាកលវិទ្យាល័យ York Saint John ៣.មហាវិទ្យាល័យCambridgeTutorsCollege -ទី២៖ សហរដ្ឋអាមេរិក ចំនួន២ រួមមាន៖ ១.មហាវិទ្យាល័យ Shoreline Community Collegeនិង ២.មជ្ឈមណ្ឌល តេស្តអន្តរជាតិ TOEFL ។ -ទី៣៖ ប្រទេសសិង្ហបូរី ចំនួន១ គឺវិទ្យាស្ថាន East Asia Institute of Management (EASB) ។ -ទី៤៖ ប្រទេសចិន ចំនួន៨ រួមមាន៖ ១.សាកលវិទ្យាល័យ Youjiang Medical University ២.សាកលវិទ្យាល័យ Guilin University of Technology ៣.សាកលវិទ្យាល័យ Guilin Medical University ៤.សាកលវិទ្យាល័យ Guagxi University of Foreign Language ៥.សាកលវិទ្យាល័យ Guagxi University of Nationalities, ៦.សាកលវិទ្យាល័យ Guangxi Teachers Education University ៧.សាកលវិទ្យាល័យ Guilin Tourism University និង ៨.សាកលវិទ្យាល័យ WUHAN University។ -ទី៥៖ ប្រទេសកូរ៉េ ចំនួន២ រួមមាន៖ ១.អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF និង ២.សាកលវិទ្យាល័យ Sangmyung។ -ទី៦៖ ប្រទេសជប៉ុន ចំនួន១ គឺសាកលវិទ្យាល័យ HOSEI ។ -ទី៧៖ប្រទេសម៉ាឡេស៊ីចំនួន២រួមមាន៖ -ទី៨៖ ប្រទេសថៃ ចំនួន៣ រួមមាន៖ ១.សាកលវិទ្យាល័យ Bangkok ២.University of the Thai Chamber of Commerce និង ៣.សាកលវិទ្យាល័យ RAJAMANGALA University។ តាមរយៈ អាហារូបករណ៍ឧកញ៉ា លី ឆេង ប៊ែលធីទំនាក់ទំនងអន្តរជាតិ បានបញ្ជូននិស្សិតអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសរុប ចំនួន ៤១នាក់ ក្នុងនោះទៅចក្រភពអង់គ្លេស ចំនួន ១១នាក់ ប្រទេសសិង្ហបូរី ចំនួន ២៩នាក់ និងប្រទេសចិន ចំនួន ០១នាក់។ ហើយថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានចុះ (MOU) ជាមួយ សាកលវិទ្យាល័យ FUKUI ដែលមកពីទីក្រុងFUKUI នៃប្រទេសជប៉ុន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូរអន្តរជាតិ តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាកម្មវិធីផ្លាស់ប្តូរនិសិ្សត ទស្សនកិច្ចសិក្សាផ្សេងៗ។ លើសពីនេះទៀត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានជ្រើសរើសសាកលវិទ្យាល័យជាដៃគូល្អៗដែលមានតម្លៃសមរម្យ ដើម្បីបំពេញសេចក្តីត្រូវការជូនមាតាបិតា អាណាព្យាបាលសិស្ស-និស្សិតដែលចង់បញ្ជូនបុត្រធីតារបស់ខ្លួន ឲ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈ ប៊ែលធីទំនាក់ទំនងអន្តរជាតិ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។ បន្ទាប់មក លោកសាស្រ្តាចារ្យ លោក មីត្សុហ្វ៊ូមិ ម៉ាយុមិ លោកមានក្តីសប្បាយរីករាយណាស់ ដែលសាកលវិទ្យាល័យ FUKUI បានចុះ(MOU) ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាពេលនេះ ព្រោះដោយមើលឃើញថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សា ដែលមានលក្ខណៈជាអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលមានកេរិ៍្តឈ្មោះល្អ និងឈានមុខគេមួយនៅកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និង ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា ថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានចុះ MOU បន្ថែមមួយទៀតជាមួយនឹងសាកលវិទ្យាល័យ FUKUI នៃទីក្រុងហ្វឺគួយ ប្រទេសជប៉ុន។ ការចុះហត្ថលេខានេះ សាកលវិទ្យាល័យទាំងពីរនឹងទទួលបានភាពជាដៃគូយ៉ាងជិតស្និត និងការសហការគ្នាយ៉ាងល្អ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងជាពិសេសផ្តល់ឱកាសដល់សិស្ស-និស្សិតពីកម្ពុជាឲ្យទៅសិក្សានៅទីនោះ សំដៅធ្វើយ៉ាងណាអោយសិស្ស-និស្សិតទទួលបាននូវ ចំណេះដឹង និងជំនាញ ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អទៅថ្ងៃអនាគត និងបានស្វែងយល់ពីវប្បធម៌ និងអរិយធម៌បរទេសផងដែរ។ ជាទីបញ្ចប់ ឯកឧត្តម លី ឆេង និងលោកសាស្រ្តាចារ្យ មីត្សុហ្វ៊ូមិ ម៉ាយុមិ បានចុះ (MOU) និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ។
|
|
___________________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ