Skip to Menu Skip to Content Skip to Footer
 

ប៊ែលធី ទំនាក់ទំនង អន្តរជាតិ

បានបញ្ជូនសិស្សអាហារូបករណ៍ ឧកញ៉ា លី ឆេង ១១នាក់ ទៅសិក្សានៅសិង្ហបុរី

រសៀល​ថ្ងៃ​ទី​២៣​ ខែ​តុ​លា​ ឆ្នាំ​២០១៦​ កា​រិ​យា​ល័យ​ ប៊ែល​ធី​ ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​(BELTEI IR)​ បាន​បញ្ជូន​សិស្ស​ ចំ​នួន​ ១១​រូប មក​ពី​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ ដែល​ក្នុង​នោះ​មាន​សិស្ស​និ​ទ្ទេស​Aចំ​នួន​ ៤​រូប​ និង សិស្ស​ពូ​កែ​ចំ​នួន​ ៧​រូប ដែល​បាន​ទទួល​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ទៅ​សិក្សា​នៅ​ វិ​ទ្យា​ស្ថាន​ East Asia Institute of Management (EASB)នៃ​ប្រ​ទេស​សិង្ហ​បុ​រី​​គិត​ត្រឹម​ថ្ងៃ​នេះ​ កា​រិ​យា​ល័យ​ ប៊ែល​ធី​ ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ (BELTEI IR) ​បាន​បញ្ជូន​ សិស្ស​ចំ​នួន ​៥២​រូប ​រួច​ហើយ​ ដែល​បាន​ទទួល​ អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ទៅ​សិក្សា​នៅ​តាម​សា​កល​វិ​ទ្យា​ល័យ​នា​នា​ ឯ​ក្រៅ​ប្រ​ទេស​ ដែល​បាន​ចុះ​ អនុ​ស្សា​រណៈ​គ្នា​ (MoU)​ ជា​មួយ​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ ក្នុង​នោះ​មាន​ ចក្រ​ភព​ អង់​គ្លេស​ ចំ​នួន​ ១១​រូប​, សិង្ហ​ បុ​រី​ ចំ​នួន​ ៤០ រូប​ និង​សា​ធារ​ណៈ​ រដ្ឋ​ប្រ​ជា​មា​និត​ ចិន​ ចំ​នួន​ ១​រូប​

ឆ្លៀត​ក្នុង​ឱ​កាស​នេះ​ផង​ដែរ​ លោក​ លី​ ណា​វុឌ្ឍ​ សា​កល​វិ​ទ្យា​ធិ​ការ​រង​ទី​១​ នៃ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ និង​ជា​ប្រ​ធាន​កា​រិ​យា​ល័យ​ ប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ បាន​អោយ​ដឹង​ថាៈ​ ការ​ប្រ​ឡង​ជ្រើស​រើស​ សិស្ស​អា​ហា​រូប​ករណ៍​នេះ​ គឺ​បាន​ធ្វើ​ឡើង​យ៉ាង​តឹង​រឹង​ និង ហ្មត់​ចត់​ជា​ទី​បំ​ផុត​ ដោយ​ធ្វើ​ឡើង​ទៅ​តាម​ ដំ​ណាក់​កាល​នី​មួយៗ​ ដូច​ជា​ សិស្ស​ថ្នាក់​ទី​១២​ទាំង​អស់​ នៃ​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​សិទ្ធិ​ដាក់​ ពាក្យ​សុំ​ប្រ​ឡង​យក​អា​ហា​រូប​ករណ៍​នេះ​ ហើយ​ដំ​ណើរ​ការ​ប្រ​ឡង​ចែក​ចេញ ​ជា ២​ដំ​ណាក់​កាល​ផង​ដែរ​៖ ដំ​ណាក់​កាល​ទី​១​ គឺ ត្រូវ​ធ្វើ​តេស្ត​អន្តរ​ជាតិ អាយ​ អ៊ែល​ (IELTS)ជា​ភា​សា​អង់​គ្លេស​ ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ មន្រ្តី​មក​ពី​ប្រ​ទេស​សិង្ហ​បុ​រី​ និង ​ដំ​ណាក់​កាល​ទី​២​ បេក្ខ​ជន​ត្រូវ​សម្ភាសន៍​ផ្ទាល់​មាត់​ ជា​មួយ​ពួក​គាត់​។ ​ក្នុង​ឆ្នាំ​ សិក្សា​២០១៦​នេះ​ យើង​មាន​បេក្ខ​ជន​ចូល​រួម​ប្រ​ឡង ​លើក​ទី​១​ មាន​ចំ​នួន​ ១៧៧ នាក់ ជាប់​ ៧០ នាក់ និង ប្រ​ឡង​ លើក​ទី​២សិស្ស ៧០​នាក់​ ជាប់​បាន​ ១១​នាក់​ ដែល​ត្រូវ​បញ្ជូន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​នៅ​ថ្ងៃ​នេះ​។

លើស​ពី​នេះ​ លោក​ លី ណា​វុឌ្ឍ​ ក៏​មាន​បញ្ជាក់​ដែល​ថា​ កា​រិ​យា​ល័យ​ប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ គឺ​ជា​ផ្នែក​មួយ​ នៃ​ប៊ែល​ធី​ គ្រុប​ ដែល​មាន​បម្រើ​សេ​វា​កម្ម​ ​ធំៗ​ ដូច​ជា​៖

១​.បញ្ជូន​សិស្ស​-​និ​ស្សិត​ ប៊ែល​ធី ​រៀន​ពូ​កែ​​សិស្ស​និ​ទ្ទេស​ A ​ដែល​ទទួល​បាន​អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី ឆេង ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​ជា​មួយ​សា​កល​វិ​ទ្យា​ល័យ ​ជា​ដៃ​គូ (MoU)

២​.មាន​បម្រើ​សេ​វា​កម្ម​បញ្ជូន​សិស្ស​-​និ​ស្សិត​ទូ​ទៅ​ ទូ​ទាំង​ប្រ​ទេស​ ដែល​មាន​បំ​ណង​ចង់​ទៅ​សិក្សា​ នៅ​ឯ​ក្រៅ​ប្រ​ទេស​ ទូ​ទាំង​ពិ​ភព​លោក​ ដូច​ជាៈ​ ស​ហ​រដ្ឋ​អា​មេ​រិក​ កា​ណា​ដា​ ចក្រ​ភព​អង់​គ្លេស​ អូ​ស្រ្តា​លី​ ញូ​ហ្សេ​ឡេន​ សិង្ហ​បុ​រី​ ចិន​ កូ​រ៉េ​ ថៃ​ ។ល។ ​សូម​បញ្ជាក់​ផង​ដែរ​ថា ថ្មីៗ​នេះ​ កា​រិ​យា​ល័យ​ប៊ែល​ធី ​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ បាន​បញ្ជូន​សិស្ស​ចំ​នួន​ ២​រូប ​ទៅ​សិក្សា​នៅ​ស​ហ​រដ្ឋ​អា​មេ​រិក​ គឺ ប្អូន​ តាំង​ លី​ហេង​ ទៅ​សិក្សា​ នៅ​សា​លា​ Edmonds Community College​ ក្នុង រដ្ឋ​វ៉ា​ស៊ីន​តោន​ និង ប្អូន​ វង្ស​ លី​ហេង​ ទៅ​សិក្សា​នៅ​ សា​លា​ EF (Education Frist), San Francisco Mills College,​ ក្នុង​រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា​ ស​ហ​រដ្ឋ​អា​មេ​រិក​។

.​មាន​បម្រើ​សេ​វា​កម្ម​រៀប​ចំ​បញ្ជូន​សិស្ស​-​និ​ស្សិត​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​(Study Tour) នៅ​ក្រៅ​ប្រ​ទេស​ រយៈ​ពេល​ ១​សប្តាហ៍​ រហូត​ដល់​ ១​ខែ​ នៅ​តាម​សា​កល​វិ​ទ្យា​ល័យ ​គ្រឹះ​ស្ថាន​សិក្សា​នា​នា​ ពាស​ពេញ​ ពិ​ភព​លោក​។ ​យ៉ាង​ណា​មិញ ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​ កា​រិ​យា​ល័យ​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ បាន​បញ្ជូន​សិស្ស​ចំ​នួន ​១៧​រូប ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ Junior English Summer Camp ​រយៈ​ពេល២​សប្តាហ៍​ នៅ​ទី​ក្រុង​សាន់​តា​បា​បា​រ៉ា​ ក្នុង​រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា ​​ស​ហ​រដ្ឋ​អា​មេ​រិក ​ហើយ​ត្រ​លប់​មក​កម្ពុជា​វិញ ​ប្រ​កប​ដោយ​ ភាព​ជោគ​ជ័យ​។

ជា​ចុង​បញ្ចប់​ លោក​ លី ​ណា​វុឌ្ឍ​ បាន​លើក​ឡើង​យ៉ាង​មុត​មាំ​ថា​ កា​រិ​យា​ល័យ​ប៊ែល​ធី​ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ គឺ​បាន​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ ក្នុង​ការ​ចូល​រួម​ចំ​ណែក​អ​ភិ​វឌ្ឍ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ តាម​រយៈ​ ការ​ខិត​ខំ​ព្យា​យាម​យក​ចិត្ត​បញ្ជូន​សិស្ស​ពូ​កែ​ និង​សិស្ស​និ​ទ្ទេស​ A ​នៃ​សា​លា​ ប៊ែល​ធី ​អន្តរ​ជាតិ​ ដែល​ទទួល​បាន​ អា​ហា​រូប​ករណ៍​ឧក​ញ៉ា ​លី ឆេង​ ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​ជា​សា​កល​វិ​ទ្យា​ល័យ​ជា​ដៃ​គូ ​ការ​បញ្ជូន​សិស្ស​-​និ​ស្សិត​ទូ​ទៅ​ ដែល​មក​ពី​សា​លា​ ​គ្រឹះ​ស្ថាន​សិក្សា​នា​នា​ ដែល​មាន​បំ​ណង​ចង់​ទៅ​សិក្សា​នៅ​ឯ​ក្រៅ​ប្រ​ទេស​ ទូ​ទាំង​ពិ​ភព​លោក​ ពិ​សេស​ប្រ​ទេស​ដែល​មាន​ សេដ្ឋ​កិច្ច​ ន​យោ​បាយ​ វប្ប​ធម៌ ​អ​រិ​យ​ធម៌​ និង ​មាន​ប្រ​ព័ន្ធ​អប់​រំ​ល្អ​ ដែល​ពិ​ភព​លោក​ទទួល​ស្គាល់​ និង​ការ​រៀប​ចំ​ដំ​ណើរ​ទស្សនៈ​កិច្ច​សិក្សា​ទៅ​ក្រៅ​ប្រ​ទេស​ សម្រាប់​សិស្ស​-​ និ​ស្សិត​គ្រប់​រូប​ជា​ដើម​។ ​លោក  លី ណា​វុឌ្ឍ ​ក៏​បាន​ផ្តាំ​ផ្ញើ​ទៅ​កាន់​សិ​ស្សា​នុ​សិស្ស​គ្រប់​រូប ​ដែល​បាន​សិក្សា​ នៅ​ក្រៅ​ប្រ​ទេស​ផង​ដែរ​ថា​ ក្នុង​នាម​ជា​ កុល​បុត្រ​ កុល​ធី​តា​ខ្មែរ​ និង​ជា​យុវ​ជន ​យុវ​តី ​ជា​ទំ​ពាំង​ស្នង​ឫ​ស្សី​ដ៏​រឹង​មាំ​ របស់​ប្រ​ទេស​ជាតិ​ សូម​ប្អូន​ៗ​ទាំង​អស់​ ពេល​បញ្ចប់​ការ​សិក្សា ​សូម​ត្រ​លប់​មក​មាតុ​ភូមិ​វិញ ​ដើម្បី​យក​ចំ​ណេះ​ដឹង និង​បទ​ពិ​សោធន៍​ល្អៗ​ និង​គំ​និត​ច្នៃ​ប្រ​ឌិត ​មក​ចូល​រួម​ចំ​ណែក​អភិ​វឌ្ឍ​ប្រ​ទេស​កម្ពុជា​ ឲ្យ​រីក​ចម្រើន​ស្រប​តាម​ គោល​ន​យោ​បាយ​ និង​ចក្ខុ​វិ​ស័យ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​។

សម្រាប់​ព័ត៌​មាន​បន្ថែម​ សូម​ធ្វើ​ការ​ទំ​នាក់​ទំ​នង​មក​កាន់​ កា​រិ​យា​ល័យ​ប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ ដែល​មាន​អា​សយ​ដ្ឋាន​នៅ​ក្នុង​ សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ អ​គារ​លេខ​ ២១ ផ្លូវ ៣៦០ ​សង្កាត់​បឹង​កេង​កង​៣​ ខណ្ឌ​ចំ​ការ​មន ​រាជ​ធា​នី​ភ្នំ​ពេញ ​តាម​រយៈ​លេខ​ទូរ​ស័ព្ទ​ ០៩៩ ៩៩៩៩ ៨៦​, ​០៧៧ ៧៧​ ៦៦​ ០៨​,​ ០១២ ៣៤ ៣៥ ៤៩













_______________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗ

12/11/2023:ពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៣ ឆ្នាំ២០២៣ 23/10/2023:សាកលវិទ្យាល័យ Deakin University បានអញ្ជើញធ្វើបទបង្ហាញ ជូនដល់សិស្សទី១១ និង១២ នៃសាលាប៊ែលធី អន្តរជាតិ ទី៩ (ស្ទឹងមានជ័យ)
19/10/2023:សាកលវិទ្យាល័យ James Cook University បានអញ្ជើញធ្វើបទបង្ហាញ ជូនដល់សិស្សទី១១ និង១២ នៃសាលាប៊ែលធី អន្តរជាតិ 17/10/2023:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះMOU ជាមួយ សាកលវិទ្យល័យ Kyung University Global នៃសាធារណៈរដ្ឋកូរ៉េ
06/10/2023:ឯក​ឧត្តម​ លី​ ណាវុឌ្ឍ​ ​ជួប​សំណេះ​សំណាល​ជា​មួយ​លោក​Danny Whitehead​ និងលោក Steve Adams​ 31/12/2018:សិស្ស​ប៊ែល​ធី​និ​ទ្ទេស​A ​០៦​រូប ​ទ​ទួល​បាន​អាហា​រូប​ករណ៍​ឧក​ញ៉ា ​លី​ ឆេង​ ទៅ​សិក្សា​នៅ USA
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារឆ្នាំ ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩ 10/11/2018:ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​ដឹក​នាំសិស្ស​ចំ​នួន ​០៩​រូប ទៅ​​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា ​ស​ហ
16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សន កិច្ចជាផ្លូវការ​របស់គណៈ ប្រតិភូថៃ មកពីសាកល វិទ្យាល័យ បាំងកក 01/05/2018:​ទំ​នាក់​ទំ​នង ដឹក​នាំ​សិស្ស​សា​លា ​ប៊ែល​ធី​ ចំ​នួន​ ០៧​រូប ​ចូល​រួម​កម្ម​វិ​ធី Discovery Trip នៅថៃ
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ បុណ្យចូល ឆ្នាំខ្មែរ នៅកោះពេជ្រ 18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំ សុខភាពពី ប.ស.ស
26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨ 15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធ សន្តិភាព សកល-កម្ពុជា (UPF-Cambodia)
21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​.. 05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក 09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ បាន​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​..
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​...
09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត... 22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ
30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹក នាំប៊ែលធី ដង្ហែអង្គកឋិន ទានទៅវត្តចំការខ្សាច់... 14/10/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ Fukui នៅប្រទេសជប៉ុន
05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ 29/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ
27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ 24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ
09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin​ Uni 04/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ
25/04/2016:សាកលវិ ទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌ អប់រំ និងចុះហត្ថលេខា​ MoU ចិន-គួយចូវ 12/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់ លៀងជួបជុំបុគ្គលិក ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌ
04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខា លើអនុស្សរណៈ យោគយល់(MOU) ជាមួយ នឹងសាកលវិទ្យាល័យ HOSEI 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥ និងលើក ទិសដៅការងារ...
11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង 10/12/2015:ឯកឧត្តម លី ឆេង ចូលរួមកម្មវិធី ចែកសញ្ញាបត្រដល់ និស្សិត វិទ្យាស្ថាន EASB ​សឹង្ហបុរី
26/10/2015:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូន សិស្ស ១៧នាក់ ទៅ សិក្សានៅក្រៅ... 18/09/2015:ឯក​ឧ​ត្តម​ លី ​ឆេង​ អគ្គ​នា​យក ​ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​
12/06/2015:បុគ្គលិក ប៊ែលធី គ្រុប ចំនួន២៥៥ នាក់ បានធ្វើការ បរិច្ចាកឈាមជួនមជ្ឈ មណ្ឌល ជាតិផ្តល់ឈាម 22/01/2015:ពិធីចុះហត្ថ​​ លេខាលើអនុស្សរណៈ យោគយល់(MOU) រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ...
20/01/2015:ប៊ែលធី សហការរៀបចំពិ ព័រណ៍អប់រំជាមួយ សាកលវិទ្យា ល័យ ចំនួន ២៣ មកពី... 10/01/2015:សន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែនការឆ្នាំថ្មី (២០១៤-២០១៥)
08/10/2014:សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​បាន​បញ្ជូន​សិស្ស​ ១៣​នាក់​ទៅ​សិក្សា​នៅ​សិង្ហ​បុ​រី​ 16/08/2014:ឯកអគ្គរាជ ទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជាជួប សំ ណេះសំណាលជាមួយ អតីតនិស្សិតរៀនចក្រភពអង់គ្លេស
06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងវិទ្យាស្ថាន​ East ... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាង សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
26/09/2012:ប៊ែល​ធី​ គ្រុប​ ទទួល​បាន​ពាន​រង្វាន់​ជា​អង្គ​ភាព​ឆ្នើម​ពី​អា​ស៊ាន​ 07/07/2012:ឯក​ឧត្តម​ លី ឆេង​ ត្រូវ​បាន​តែង​តាំង​ជា​ សមា​ជិក​គណៈ​កម្មា​ធិការ​ប្រឹ​ក្សា​យោ​បល់​ របស់​អង្គការ​ IYF
12/05/2012:វិទ្យាស្ថាន​ ប៊ែលធី​​ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ អោយ​បើក​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ IELTS​ Test​ 28/04/2012:ប៊ែលធី​គ្រុប​ ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរ​ជាតិ​
06/10/2011:ពិធី​ចុះ​ហត្ថលេខា​ MOU​ ជា​មួយ​នឹង​មហា​វិទ្យាល័យ​ Cambridge Tutors College ​នៃ​ចក្រ​ភព​អង់គ្លេស​ 21/04/2011:ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA​ LUMPUR​
23/03/2011:គណៈ​ប្រតិភូ​នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ ចក្រភព​អង់គ្លេស​ 21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John
09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​​

14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password
05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស  


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 4 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 86824

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​