Skip to Menu Skip to Content Skip to Footer
 

ប៊ែលធី ទទួូលស្វាគមន៍

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងនិស្សិត

មកពីសាកលវិទ្យាល័យ គួយលីង នៃសាធារណៈរដ្ឋប្រជាមានិតចិន

នា​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០១៦ ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​របស់​គណៈ​ប្រ​តិ​ភូ ​មក​ពី​សា​កល​វិ​ទ្យា​ល័យ ​បច្ចេក​វិ​ទ្យា​គួយ​លីង​ ខេត្ត​ក្វាង​ស៊ី​ នៃ​សា​ធា​រណៈ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ ដែល​បាន​ដឹក​នាំ​និ​ស្សិត​មក​ធ្វើ​ទស្សន​កិច្ច​សិក្សា​ និង​សម្តែង​របាំ​-​ចម្រៀង ជូន​ដល់​សិស្ស​-​និ​ស្សិត​ប៊ែល​ធី​ ក្រោម​អ​ធិប​តី​ភាព​​ លោក លី ​ណា​វុឌ្ឍ អគ្គ​នា​យក​រង​ប៊ែល​ធី​ គ្រុប និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​រង​ទី​១​ នៃ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​​​​​​​​​​​​​​ និង​លោក​ XIE Jiguangនា​យក​កា​រិ​យា​ល័យ​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ នៃ​សា​កល​វិ​ទ្យា​ល័យ​ បច្ចេក​វិ​ទ្យា​គួយ​លីង​។

មក​ដល់​បច្ចុ​ប្បន្ន​នេះ​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​ បាន​ចុះ​ MOU ​ជា​មួយ​នឹង​សា​កល​វិ​ទ្យា​ល័យ​ល្បីៗ​នៅ​ក្រៅ​ប្រ​ទេស​ចំ​នួន​២៩ រួច​មក​ហើយ​រួម​មាន​៖

-​ទី​១​ ប្រ​ទេស​អង់​គ្លេស​ ចំ​នួន​៥.​Regent’s University London, ​២​.​សា​កល​វិ​ទ្យា​ល័យ​ York Saint John, ​.​ម​ហា​វិ​ទ្យា​ល័យ​ Cambridge Tutors,​ ៤​.​Springboard4Cambodia, និង​៥​.​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ IELTS

-​ទី​២​ ស​ហ​រដ្ឋ​អា​មេ​រិក​ ចំ​នួន៤​ ១​.​ម​ហា​វិ​ទ្យា​ល័យ​ Shoreline Community,​ .​ម​ហា​វិ​ទ្យា​ល័យ​ Edmonds CC, ​៣​.​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ TOEFL​​ និង​ .​ ម​ហា​វិ​ទ្យា​ល័យ​ EF Seattle

-​ទី​៣​ ប្រ​ទេស​សិង្ហ​បូ​រី​ ចំ​នួន​១​ គឺ​វិ​ទ្យា​ស្ថាន​ East Asia Institute of Management (EASB) ​

-​ទី​៤​ ប្រ​ទេស​ចិន​ ចំ​នួន​៨​ ១​.​សា​កល​វិ​ទ្យា​ល័យ Youjiang Medical, ​២​.​សា​កល​វិ​ទ្យា​ល័យ​ Guilin of Technology, ​.​សា​កល​វិ​ទ្យា​ល័យ​ Guilin Medical, ​.​សា​កល​វិ​ទ្យា​ល័យ​ Guangxi of Foreign Language, ​.​សា​កល​វិ​ទ្យា​ល័យ​ Guangxi of Nationalities, ​៦​.​សា​កល​វិ​ទ្យា​ល័យ​ Guangxi Teachers Education, ​៧​.​សា​កល​វិ​ទ្យា​ល័យ​ Guilin Tourism, ​និង​៨​.​សា​កល​វិ​ទ្យា​ល័យ WUHAN ​

-​ទី​៥​ ប្រ​ទេស​កូ​រ៉េ​ ចំ​នួន​៣​ ១​.​អង្គ​ការ​សម្ព័ន្ធ​យុ​វ​ជន​អន្តរ​ជាតិ​ IYF, ​២​.​សា​កល​វិ​ទ្យា​ល័យ​ Sangmyung ​និង ៣​.​សា​កល​វិ​ទ្យា​ល័យ​ SUNY KOREA INCHEON​

-​ទី​៦​ ប្រ​ទេស​ជប៉ុន​ ចំ​នួន​២​ គឺ​សា​កល​វិ​ទ្យា​ល័យ​ HOSEI ​និង​សា​កល​វិ​ទ្យា​ល័យ​ Fukui

-​ទី​៧​ ប្រ​ទេស​ម៉ា​ឡេ​ស៊ី ​ចំ​នួន​២​៖ ១​.​សា​កល​វិ​ទ្យា​ល័យ​ Kuala Lumpur, ​និង.​សា​កល​វិ​ទ្យា​ល័យ​ Taylor​

-​ទី​៨​ ប្រ​ទេស​ថៃ​ ចំ​នួន​៤​​១​.​សា​កល​វិ​ទ្យា​ល័យ Bangkok, ​២​.​សា​កល​វិ​ទ្យា​ល័យ​ Thai Chamber of Commerce, ​និង ៣​.​សា​កល​វិ​ទ្យា​ល័យ​ RAJAMANGALA ​និង ៤​.​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION​

ជា​មួយ​គ្នានេះ​ផង​ដែរ​ ប៊ែល​ធី​ ក៏​បាន​បង្កើត​ ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ ដែល​មាន​កា​រិ​យា​ល័យ​ស្ថិត​នៅ​សា​កល​វិ​ទ្យា​ល័យ ប៊ែល​ធី ​អន្តរ​ជាតិ​ (​ជាន់​ទី​៤​) ​និង​មាន​បម្រើ​សេ​វា​កម្ម​សំ​ខាន់ៗ​ ចំ​នួន ០៥​ ដូច​ជា​

. បញ្ជូន ​សិស្ស​-​និ​ស្សិត​ប៊ែល​ធី​ ដែល​ពូ​កែ​ និង​សិស្ស​និ​ទ្ទេស​Aទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​តាម​រយៈ​អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី ឆេង

. បញ្ជូន​ សិស្ស​-​និស្សិត កម្ពុជា​គ្រប់​ប្រ​ភេទ​ ទូ​ទាំង​ប្រ​ទេស​ ដែល​មាន​បំ​ណង​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​ តាម​រយៈ​ការ​ទ​ទួល​ខុស​ត្រូវ​ការ​បង់​ថ្លៃ​សិក្សា​ និង​ការ​ចំ​ណាយ​លើ​ការ​ស្នាក់​នៅ​ផ្សេងៗ

. បញ្ជូន​ បុគ្គ​លិក​ និង​សិស្ស​-​និ​ស្សិត​ ទៅ​ធ្វើ​ទស្សន​កិច្ច​ក្រៅ​ប្រ​ទេស

. កម្ម​វិ​ធី​ផ្លាស់​ប្ដូរ​សិស្ស​-​និ​ស្សិត ​ទៅ​ក្រៅ​ប្រ​ទេស

. បញ្ជូន​សិស្ស​-​និ​ស្សិត​ ចុះ​កម្ម​សិក្សា​នៅ​ក្រៅ​ប្រ​ទេស

តាម​រយៈ​ អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី ឆេង ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​សិស្ស​-​និ​ស្សិត​អា​ហា​រូប​ករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​សរុប​ ចំ​នួន​ ៥៧​នាក់​ ក្នុង​នោះ​ ចក្រ​ភព​អង់​គ្លេស​ ១១​នាក់, ​សិង្ហ​បុ​រី​ ៣៨​នាក់​, ចិន ០៥​នាក់និង​ថៃ​ ០៣​នាក់​ ព្រម​ទាំង​មាន​និ​ស្សិត​ អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ០៦​នាក់​ កំ​ពុង​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ផង​ដែរ​លើល​ពី​នេះ​ទៅ​ទៀត​ តាម​រយៈ​សេ​វា​កម្ម​ បញ្ជូន​សិស្ស​-​និ​ស្សិត​ កម្ពុជា​គ្រប់​ប្រ​ភេទ​ ទូ​ទាំង​ប្រ​ទេស​ ដែល​មាន​បំ​ណង​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​ តាម រយៈ​ការ​ទ​ទួល​ខុស​ត្រួវ​បង់​ថ្លៃ​សិក្សា​ និង​ការ​ចំ​ណាយ​លើ​ការ​ស្នាក់​នៅ​ផ្សេងៗ​ ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​និ​ស្សិត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​សរុប​ចំ​នួន​ ០៦​នាក់​ រួម​មាន​៖ ​សហ​រដ្ឋ​អា​មេ​រិក​ ០៤​នាក់​ សិង្ហ​បុ​រី ​០១​នាក់​ និង​ចិន​ ០១​នាក់​

បន្ទាប់​មក​ លោក​ XIE Jiguangនា​យក​កា​រិ​យា​ល័យ​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ នៃ​សា​កល​វិ​ទ្យា​ល័យ​ បច្ចេក​វិ​ទ្យា​គួយ​លីង​ បាន​មាន​ប្រ​សា​សន៍​ថា​៖ ​លោក​មាន​សេចក្តី​សប្បាយ​រីក​រាយ​ណាស់​ ដែល​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​អនុ​ញ្ញាត​ឲ្យ​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ ​បច្ចេក​វិ​ទ្យា​គួយ​លីង​ មាន​ឱ​កាស​បាន​មក​ធ្វើ​ទស្សន​កិច្ច​សិក្សា​ និង​សម្តែង​របាំ​-​ចម្រៀង ​ដែល​ជា​ប្រ​ពៃ​ណី ​វប្ប​ធម៌ ​របស់​ប្រ​ជា​ជន​ចិន​ ជូន​ដល់​សិស្ស​-​និ​ស្សិត​ប៊ែល​ធី​ នា​ពេល​នេះ​។

ក្នុង​ឱ​កាស​នោះ​ដែរ លី​ ណា​វុឌ្ឍ​ អគ្គ​នា​យក​រង​ប៊ែល​ធី ​គ្រុប និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​រង​ទី​១​ នៃ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ បាន​មាន​ប្រ​សាសន៍​ថា​៖​ ​ថ្ងៃ​នេះ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ទ​ទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ របស់​គណៈ​ប្រ​តិ​ភូ ​មក​ពី​សា​កល​វិ​ទ្យា​ល័យ​ បច្ចេក​វិ​ទ្យា​គួយ​លីង​ ខេត្ត​ក្វាង​ស៊ី​ នៃ​សា​ធារ​ណៈ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ ដែល​បាន​ដឹក​នាំ​និ​ស្សិត​មក​ធ្វើ​ទស្សន​កិច្ច​សិក្សា​ និង​សម្តែង​របាំ​-​ច​ម្រៀង​ ជូន​ដល់​សិស្ស​-​និ​ស្សិត​ប៊ែល​ធី​លោក​បាន​បន្ថែម​ថា​ កម្ម​វិ​ធី​នេះ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំ​ណង​ ផ្លាស់​ប្តូរ​ប្រ​ពៃ​ណី ​វប្ប​ធម៌​ អ​រិយ​ធម៌​ រវាង​ប្រ​ជា​ជាតិ​ទាំង​ពីរ​ និង​ផ្តល់​ឱ​កាស​ជូន​ដល់​និ​ស្សិត​ បាន​សិក្សា​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​ពិ​សេស​ បង្កើន​ភាព​ជា​ដែ​គូ​យ៉ាង​ជិត​ស្និទ​ និង​ការ​សហ​ការ​គ្នា​យ៉ាង​ល្អ​ រវាង​ថ្នាក់​ដឹក​នាំ​ បុគ្គ​លិក​ និង​សា​ស្ត្រា​ចារ្យ​ របស់​សា​កល​វិ​ទ្យា​ល័យ​ជា​ដៃ​គូ​ទាំង​ពីរ​។

ជា​ទី​បញ្ចប់​ លោក​ លី ណាវុឌ្ឍ​ និង​លោក​ XIE Jiguang ​​បាន​ប្រគល់​វត្ថុ​អនុស្សាវ​រីយ៍​ និង​ថត​រូប​ជុំ​គ្នា​នា​ពេល​នោះ​ផង​ដែរ​។
















___________________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗ

12/11/2023:ពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៣ ឆ្នាំ២០២៣ 23/10/2023:សាកលវិទ្យាល័យ Deakin University បានអញ្ជើញធ្វើបទបង្ហាញ ជូនដល់សិស្សទី១១ និង១២ នៃសាលាប៊ែលធី អន្តរជាតិ ទី៩ (ស្ទឹងមានជ័យ)
19/10/2023:សាកលវិទ្យាល័យ James Cook University បានអញ្ជើញធ្វើបទបង្ហាញ ជូនដល់សិស្សទី១១ និង១២ នៃសាលាប៊ែលធី អន្តរជាតិ 17/10/2023:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះMOU ជាមួយ សាកលវិទ្យល័យ Kyung University Global នៃសាធារណៈរដ្ឋកូរ៉េ
06/10/2023:ឯក​ឧត្តម​ លី​ ណាវុឌ្ឍ​ ​ជួប​សំណេះ​សំណាល​ជា​មួយ​លោក​Danny Whitehead​ និងលោក Steve Adams​ 31/12/2018:សិស្ស​ប៊ែល​ធី​និ​ទ្ទេស​A ​០៦​រូប ​ទ​ទួល​បាន​អាហា​រូប​ករណ៍​ឧក​ញ៉ា ​លី​ ឆេង​ ទៅ​សិក្សា​នៅ USA
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារឆ្នាំ ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩ 10/11/2018:ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​ដឹក​នាំសិស្ស​ចំ​នួន ​០៩​រូប ទៅ​​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា ​ស​ហ
16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សន កិច្ចជាផ្លូវការ​របស់គណៈ ប្រតិភូថៃ មកពីសាកល វិទ្យាល័យ បាំងកក 01/05/2018:​ទំ​នាក់​ទំ​នង ដឹក​នាំ​សិស្ស​សា​លា ​ប៊ែល​ធី​ ចំ​នួន​ ០៧​រូប ​ចូល​រួម​កម្ម​វិ​ធី Discovery Trip នៅថៃ
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ បុណ្យចូល ឆ្នាំខ្មែរ នៅកោះពេជ្រ 18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំ សុខភាពពី ប.ស.ស
26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨ 15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធ សន្តិភាព សកល-កម្ពុជា (UPF-Cambodia)
21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​.. 05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក 09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ បាន​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​..
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត...
22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ 30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹក នាំប៊ែលធី ដង្ហែអង្គកឋិន ទានទៅវត្តចំការខ្សាច់...
23/10/2016:ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស​អាហារូប ករណ៍ឧកញ៉ា លី ឆេង ១១រូបទៅសិក្សានៅសិង្ហបុរី 14/10/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ Fukui នៅប្រទេសជប៉ុន
05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ 29/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ
27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ 24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ
09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin​ Uni 04/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ
25/04/2016:សាកលវិ ទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌ អប់រំ និងចុះហត្ថលេខា​ MoU ចិន-គួយចូវ 12/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់ លៀងជួបជុំបុគ្គលិក ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌ
04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខា លើអនុស្សរណៈ យោគយល់(MOU) ជាមួយ នឹងសាកលវិទ្យាល័យ HOSEI 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥ និងលើក ទិសដៅការងារ...
11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង 10/12/2015:ឯកឧត្តម លី ឆេង ចូលរួមកម្មវិធី ចែកសញ្ញាបត្រដល់ និស្សិត វិទ្យាស្ថាន EASB ​សឹង្ហបុរី
26/10/2015:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូន សិស្ស ១៧នាក់ ទៅ សិក្សានៅក្រៅ... 18/09/2015:ឯក​ឧ​ត្តម​ លី ​ឆេង​ អគ្គ​នា​យក ​ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​
12/06/2015:បុគ្គលិក ប៊ែលធី គ្រុប ចំនួន២៥៥ នាក់ បានធ្វើការ បរិច្ចាកឈាមជួនមជ្ឈ មណ្ឌល ជាតិផ្តល់ឈាម 22/01/2015:ពិធីចុះហត្ថ​​ លេខាលើអនុស្សរណៈ យោគយល់(MOU) រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ...
20/01/2015:ប៊ែលធី សហការរៀបចំពិ ព័រណ៍អប់រំជាមួយ សាកលវិទ្យា ល័យ ចំនួន ២៣ មកពី... 10/01/2015:សន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែនការឆ្នាំថ្មី (២០១៤-២០១៥)
08/10/2014:សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​បាន​បញ្ជូន​សិស្ស​ ១៣​នាក់​ទៅ​សិក្សា​នៅ​សិង្ហ​បុ​រី​ 16/08/2014:ឯកអគ្គរាជ ទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជាជួប សំ ណេះសំណាលជាមួយ អតីតនិស្សិតរៀនចក្រភពអង់គ្លេស
06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងវិទ្យាស្ថាន​ East ... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាង សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
26/09/2012:ប៊ែល​ធី​ គ្រុប​ ទទួល​បាន​ពាន​រង្វាន់​ជា​អង្គ​ភាព​ឆ្នើម​ពី​អា​ស៊ាន​ 07/07/2012:ឯក​ឧត្តម​ លី ឆេង​ ត្រូវ​បាន​តែង​តាំង​ជា​ សមា​ជិក​គណៈ​កម្មា​ធិការ​ប្រឹ​ក្សា​យោ​បល់​ របស់​អង្គការ​ IYF
12/05/2012:វិទ្យាស្ថាន​ ប៊ែលធី​​ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ អោយ​បើក​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ IELTS​ Test​ 28/04/2012:ប៊ែលធី​គ្រុប​ ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរ​ជាតិ​
06/10/2011:ពិធី​ចុះ​ហត្ថលេខា​ MOU​ ជា​មួយ​នឹង​មហា​វិទ្យាល័យ​ Cambridge Tutors College ​នៃ​ចក្រ​ភព​អង់គ្លេស​ 21/04/2011:ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA​ LUMPUR​
23/03/2011:គណៈ​ប្រតិភូ​នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ ចក្រភព​អង់គ្លេស​ 21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John
09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​​

14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password
05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស  


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 2 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 86781

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​