Skip to Menu Skip to Content Skip to Footer
 

បុគ្គលិកប៊ែលធី ចំនួន ៥១៨នាក់

ទទួលបានប័ណ្ណផ្នែកថែទាំសុខភាព ពី ប.ស.ស

ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០១៨ ប៊ែល​ធី​ គ្រុប​ បាន​រៀប​ចំ​កម្ម​វិ​ធី ​ពិ​ធី​ប្រ​គល់​ប័ណ្ណ​ស​មា​ជិក​ ប​.ស​.​ ដល់​បុគ្គ​លិក​ប៊ែល​ធី​ និង​បទ​បង្ហាញ ​ស្តី​ពី​ ការ​ផ្តល់​កញ្ចប់​តាវ​កា​លិក​ ថែ​ទាំ​សុខ​ភាព​ នៅ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​​ ក្រោម​អ​ធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់ ​ឯក​ឧ​ត្តម​ លី ឆេង ​អគ្គ​នា​យក ​ប៊ែល​ធី​ គ្រុប និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ ​និង​ឯក​ឧ​ត្តម​ ម៉េង ហុង ​នា​យក​រង​ បេ​ឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ និង​ជា​ទី​ប្រឹក្សា​អម​ក្រ​សួង​ការ​ងារ និង បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ​។

តាម​របាយ​ការណ៍​លោក ខាត់ សឿន ​ប្រ​ធាន​កា​រិ​យា​ល័យ​រដ្ឋ​បាល ​នៃ​ប៊ែល​ធី ​គ្រុប​៖ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ពី​សំ​ណាក់ ឯក​ឧត្តម អគ្គ​នា​យក ​ប៊ែល​ធី គ្រុប ​និង​លោក​ជំ​ទាវ​ ចំ​ពោះ​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក ​និង​សិស្សា​នុ​សិស្ស​ ប៊ែល​ធី​គ្រុប​ បាន​ចុះ​បញ្ជី​កា​សហ​គ្រាស​-​គ្រឹះ​ស្ថាន​ ក្នុង​ប​.​ស​.​ស​ នៅ​ថ្ងៃ​ទី​២៩​ ខែ​មិ​ថុ​នា ​ឆ្នាំ​២០០៩​ និង​បង់​ភាគ​ទាន​ ទឹក​ប្រាក់​ពេញ ១០០%​ ចំ​នួន​ ៥១៨​នាក់​ ឲ្យ​ទៅ​ប​.​ស​.​ស​ជា​រៀង​រាល់​ខែ ​ដើម្បី​ទ​ទួល​បាន ​ការ​ព្យា​បាល ​និង​ថែ​ទាំ​វេជ្ជ​សាស្រ្ត​ សេ​វា​បង្ការ​ និង​ប្រាក់​បំ​ណាច់​ប្រ​ចាំ​ថ្ងៃ​ដោយ​ជំ​ងឺ ​ឬ​គ្រោះ​ថ្នាក់​ជាយ​ថាហេ​តុ ​និង​សម្រាក​មាតុ​ភាព​។ ដោយ​ឡែក ​សិស្ស​ថ្នាក់​ទី​៩ ​ទី​១០ ​ទី​១១​ និង​ទី​១២ សរុប ​៥,៣២១​នាក់ ​ក៏​ត្រូវ​បាន​សា​លា​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​ គ្រោះ​ថ្នាក់​បុគ្គល​ ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ (FORTE Insurance) ជូន​ដល់​សិស្ស​ផង​ដែរ​។

លោក សុក បូ​រ៉ា ​ប្រ​ធាន​កា​រិ​យា​ល័យ​តាវ​កា​លិក​ នៃ​បេ​ឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ បាន​បទ​បង្ហាញ​អំ​ពី​៖​ នី​តិ​វិ​ធី​ ​នៃ​ការ​ប្រើ​ប្រាស់​ប័ណ្ណ​ស​មា​ជិក​ ប​.​ស​.​ និង​ការ​ផ្តល់​កញ្ចប់​តា​វកា​លិក ​ថែ​ទាំ​សុខ​ភាព​ ដូច​ជា​ សេ​វា​ព្យា​បាល ​និង​ថែ​ទាំ​វេជ្ជ​សាស្រ្ត​ សេ​វា​សង្រ្គោះ​បន្ទាន់​ សេ​វា​បង្ការ​សុខ​ភាព​ សេ​វា​ប្រ​ភេទ​ជំ​ងឺ​រ៉ាំ​រ៉ៃ​ សេ​វា​សម្រាល​កូន​ និង​ប្រាក់​បំ​ណាច់​ប្រ​ចាំ​ថ្ងៃ​។

ក្នុង​ឱ​កាស​នោះ​ ឯក​ឧត្តម​ ម៉េង ហុង នា​យក​រង ​បេ​ឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ និង​ជា​ទី​ប្រឹ​ក្សា​អម​ក្រ​សួង​ការ​ងារ និង ​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ​ បាន​មាន​ប្រ​សាសន៍​ថា​ យោង​អនុ​សាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេ​ជោ ​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ឲ្យ​ក្រ​សួង ​ការ​ងារ ​និង​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជី​វៈ​ យក​ចិត្ត​ទុក​ដាក់​ លើ​ការ​បើក​ផ្តល់​សាច់​ប្រាក់​ ដល់​កម្ម​កា​រិ​នី ​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ព័ន្ធ​ ដែល​សម្រាល​កូន​បាន​ទាន់​ពេល​វេ​លា​នោះ​ ឯក​ឧត្តម​ រដ្ឋ​មន្ត្រី​ អ៊ិត ​សំ​ហេង ​បាន​ណែ​នាំ​ដល់​ថ្នាក់​ដឹក​នាំ ​បេ​ឡា​ជាតិ​របប​ សន្តិ​សុខ​សង្គម​ គ្រប់​ជាន់​ថ្នាក់​ឲ្យ​ បង្កើត​ក្រុម​ ការ​ងារ​ រៀប​ចំ​យន្ត​ការ​តាម​ ដាន និង​ធ្វើ​របាយ​ការណ៍​ជា​ប្រ​ចាំ​ជូន​ឯក​ឧត្តម​ រដ្ឋ​មន្ត្រី​។

ឯក​ឧ​ត្តម​បាន​លើក​ឡើង​ថា សម្តេច​តេ​ជោ​ ហ៊ុន សែន ​នា​យក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា ​បាន​ប្រ​កាស​ដាក់​ចេញ​ គោល​ន​យោ​បាយ​ថ្មី​របស់​រាជ​រដ្ឋា​ភិ​បាល ​ឧ​បត្ដម្ភ​ថ​វិ​កា​ដល់​កម្ម​កា​រិ​នី​ ឆ្លង​ទន្លេ​ចំ​នួន ​៤០ម៉ឺន​រៀល​ សម្រាប់​អ្នក​កើត​បាន​កូន​ម្នាក់​ ចំ​ណែក​អ្នក​កើត​បាន​កូន​ភ្លោះ​ពីរ​នាក់ ទទួល ​បាន​៨០​ម៉ឺន​រៀល​ និង​សម្រាប់​អ្នក​កើត​បាន​កូន​ភ្លោះ​បី​ ,២០០,០០០​រៀល ដែល​គោល​ ន​យោ​បាយ​នេះ ​ចាប់​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី​០១​ ខែ​មករា​ ឆ្នាំ​២០១៨​ ត​ទៅ​។ រាជ​រដ្ឋា​ភិ​បាល ​បាន​ត្រៀម​បម្រុង​ ចំ​ណាយ​ ថ​វិ​កា​ប្រ​មាណ ​១០​លាន​ដុ​ល្លារ​អា​មេ​រិក​ ក្នុង​មួយ​ឆ្នាំ ​សម្រាប់​ចំ​ណាយ​ប្រាក់​ ឧ​បត្ថម្ភ​ដល់​កម្ម​កា​រិ​នី​ឆ្លង​ទន្លេ​។

ឯក​ឧត្តម​ថា ​ដោយ​សារ​ប្រ​ទេស​មាន​ការ​អភិ​វឌ្ឍ​ សុខ​សន្តិ​ភាព​ ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេច​អគ្គ​មហា​សេ​នា ​បតី​តេ​ជោ​ ហ៊ុន សែន ​នា​យក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​ទើប​បេ​ឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ អាច​ដំ​ណើរ​ការ​បាន​ល្អ ឯក​ឧត្តម​បន្ត​ថា ​ប្រ​សិន​បើ​ប្រ​ទេស​កើត​សង្រ្គាម​នោះ​ .ស​.​ ក៏​មិន​អាច​កើត​មាន​ដែរ​

ក្នុង​ឱ​កាស​នោះ​ផង​ដែរ​ ឯក​ឧ​ត្តម​ លី ឆេង ​អគ្គ​នា​យក ​ប៊ែល​ធី គ្រុប បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ ​ឯក​ឧ​ត្តម​ ម៉េង ហុង​ ដែល​បាន​ឆ្លៀត​ឱ​កាស​ដ៏​ម​មា​ញឹក​អញ្ជើញ​មក​នា​ពេល​នេះ​។ ឯក​ឧត្តម​ លី ឆេង បាន​មាន​ប្រ​សាសន៍​ថា​៖​ ប៊ែល​ធី​មាន​គតិ​បណ្ឌិត​របស់​ខ្លួន​គឺ​ “​សុខ​ភាព​របស់​បុគ្គ​លិក​ គឺ​ជា​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​”​ រី​ឯ​ “​សុខ​ភាព​របស់​សិស្ស ​គឺ​ជា​ទ្រព្យ​សម្បត្តិ​ របស់​ជាតិ​”​ កន្លង​មក​ ថ្នាក់​ដឹក​នាំ​ប៊ែល​ធី​គ្រុប​ បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខ​ភាព​បុគ្គ​លិក​ និង​សុ​វត្ថិ​ភាព​ការ​ងារ​ ដោយ​បាន​ផ្តល់​អា​ហា​រូប​ករណ៍​សម្រាប់​កូន​រៀន ​ការ​ដើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រ​ទេស ​និង​ក្នុង​ប្រ​ទេស​តាម​ឋា​នា​នុ​ក្រម​ ផ្តល់​ជូន​សំ​លៀក​បំ​ពាក់​ និង​ទទួល​បាន​នូវ​អត្ថ​ប្រ​យោជន៍​ផ្សេងៗ​ ជា​ច្រើន​ទៀត​។ ហើយ​ថ្ងៃ​នេះ ​ប៊ែល​ធី​គ្រុប​ ក៏​បាន​ផ្តល់​ប័ណ្ណ​ផ្នែក​ថែ​ទាំ​សុខ​ភាព​បន្ថែម​ទៀត ​ជូន​ដល់​បុគ្គ​លិក​ និង​លោក​គ្រូ​-​អ្នក​គ្រូ ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំ​ពេញ​ភា​រកិច្ច​របស់​ខ្លួន​ ដោយ​មិន​ព្រួយ​បារម្ភ​ពី​ការ​ចំ​ណាយ​លើ​ថ្លៃ​ព្យា​បាល​ ករណី​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​ណា​មួយ​។

ជា​ទី​បញ្ចប់​ ឯក​ឧត្តម​ប្រ​ធាន​គណៈ​អ​ធិប​តី ​បាន​ប្រ​គល់​ប័ណ្ណ​ស​មា​ជិក​ ប​.ស​.​ ​ដល់​បុគ្គ​លិក​ប៊ែល​ធី​ ចំ​នួន ៥១៨​នាក់ ​នា​ពេល​នោះ​ផង​ដែរ​។














___________________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗ

12/11/2023:ពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៣ ឆ្នាំ២០២៣ 23/10/2023:សាកលវិទ្យាល័យ Deakin University បានអញ្ជើញធ្វើបទបង្ហាញ ជូនដល់សិស្សទី១១ និង១២ នៃសាលាប៊ែលធី អន្តរជាតិ ទី៩ (ស្ទឹងមានជ័យ)
19/10/2023:សាកលវិទ្យាល័យ James Cook University បានអញ្ជើញធ្វើបទបង្ហាញ ជូនដល់សិស្សទី១១ និង១២ នៃសាលាប៊ែលធី អន្តរជាតិ 17/10/2023:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះMOU ជាមួយ សាកលវិទ្យល័យ Kyung University Global នៃសាធារណៈរដ្ឋកូរ៉េ
06/10/2023:ឯក​ឧត្តម​ លី​ ណាវុឌ្ឍ​ ​ជួប​សំណេះ​សំណាល​ជា​មួយ​លោក​Danny Whitehead​ និងលោក Steve Adams​ 31/12/2018:សិស្ស​ប៊ែល​ធី​និ​ទ្ទេស​A ​០៦​រូប ​ទ​ទួល​បាន​អាហា​រូប​ករណ៍​ឧក​ញ៉ា ​លី​ ឆេង​ ទៅ​សិក្សា​នៅ USA
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារឆ្នាំ ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩ 10/11/2018:ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​ដឹក​នាំសិស្ស​ចំ​នួន ​០៩​រូប ទៅ​​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា ​ស​ហ
16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សន កិច្ចជាផ្លូវការ​របស់គណៈ ប្រតិភូថៃ មកពីសាកល វិទ្យាល័យ បាំងកក 01/05/2018:​ទំ​នាក់​ទំ​នង ដឹក​នាំ​សិស្ស​សា​លា ​ប៊ែល​ធី​ ចំ​នួន​ ០៧​រូប ​ចូល​រួម​កម្ម​វិ​ធី Discovery Trip នៅថៃ
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ បុណ្យចូល ឆ្នាំខ្មែរ នៅកោះពេជ្រ 26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨
15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធ សន្តិភាព សកល-កម្ពុជា (UPF-Cambodia) 21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​..
05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក
09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ បាន​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​.. 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​... 09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត...
22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ 30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹក នាំប៊ែលធី ដង្ហែអង្គកឋិន ទានទៅវត្តចំការខ្សាច់...
23/10/2016:ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស​អាហារូប ករណ៍ឧកញ៉ា លី ឆេង ១១រូបទៅសិក្សានៅសិង្ហបុរី 14/10/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ Fukui នៅប្រទេសជប៉ុន
05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ 29/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ
27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ 24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ
09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin​ Uni 04/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ
25/04/2016:សាកលវិ ទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌ អប់រំ និងចុះហត្ថលេខា​ MoU ចិន-គួយចូវ 12/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់ លៀងជួបជុំបុគ្គលិក ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌ
04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខា លើអនុស្សរណៈ យោគយល់(MOU) ជាមួយ នឹងសាកលវិទ្យាល័យ HOSEI 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥ និងលើក ទិសដៅការងារ...
11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង 10/12/2015:ឯកឧត្តម លី ឆេង ចូលរួមកម្មវិធី ចែកសញ្ញាបត្រដល់ និស្សិត វិទ្យាស្ថាន EASB ​សឹង្ហបុរី
26/10/2015:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូន សិស្ស ១៧នាក់ ទៅ សិក្សានៅក្រៅ... 18/09/2015:ឯក​ឧ​ត្តម​ លី ​ឆេង​ អគ្គ​នា​យក ​ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​
12/06/2015:បុគ្គលិក ប៊ែលធី គ្រុប ចំនួន២៥៥ នាក់ បានធ្វើការ បរិច្ចាកឈាមជួនមជ្ឈ មណ្ឌល ជាតិផ្តល់ឈាម 22/01/2015:ពិធីចុះហត្ថ​​ លេខាលើអនុស្សរណៈ យោគយល់(MOU) រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ...
20/01/2015:ប៊ែលធី សហការរៀបចំពិ ព័រណ៍អប់រំជាមួយ សាកលវិទ្យា ល័យ ចំនួន ២៣ មកពី... 10/01/2015:សន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែនការឆ្នាំថ្មី (២០១៤-២០១៥)
08/10/2014:សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​បាន​បញ្ជូន​សិស្ស​ ១៣​នាក់​ទៅ​សិក្សា​នៅ​សិង្ហ​បុ​រី​ 16/08/2014:ឯកអគ្គរាជ ទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជាជួប សំ ណេះសំណាលជាមួយ អតីតនិស្សិតរៀនចក្រភពអង់គ្លេស
06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងវិទ្យាស្ថាន​ East ... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាង សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
26/09/2012:ប៊ែល​ធី​ គ្រុប​ ទទួល​បាន​ពាន​រង្វាន់​ជា​អង្គ​ភាព​ឆ្នើម​ពី​អា​ស៊ាន​ 07/07/2012:ឯក​ឧត្តម​ លី ឆេង​ ត្រូវ​បាន​តែង​តាំង​ជា​ សមា​ជិក​គណៈ​កម្មា​ធិការ​ប្រឹ​ក្សា​យោ​បល់​ របស់​អង្គការ​ IYF
12/05/2012:វិទ្យាស្ថាន​ ប៊ែលធី​​ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ អោយ​បើក​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ IELTS​ Test​ 28/04/2012:ប៊ែលធី​គ្រុប​ ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរ​ជាតិ​
06/10/2011:ពិធី​ចុះ​ហត្ថលេខា​ MOU​ ជា​មួយ​នឹង​មហា​វិទ្យាល័យ​ Cambridge Tutors College ​នៃ​ចក្រ​ភព​អង់គ្លេស​ 21/04/2011:ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA​ LUMPUR​
23/03/2011:គណៈ​ប្រតិភូ​នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ ចក្រភព​អង់គ្លេស​ 21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John
09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​​

14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password
05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស  


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 86790

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​