កម្មវិធីផ្លាស់ប្តូរនិស្សិត និងទស្សនកិច្ចជាផ្លូវការ
របស់ប្រតិភូថៃ មកពីសាកលវិទ្យាល័យ បាងកក
ថ្ងៃទី០១ ដល់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៨ មន្រ្តីការិយាល័យ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានដឹកនាំសិស្សសាលា ប៊ែលធី អន្តរជាតិ ចំនួន ០៧រូប ចូលរួមកម្មវិធី Discovery Trip ដែលរៀបចំដោយ សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) នៃព្រះរាជាណាចក្រថៃ។ កម្មវិធីនេះ ផ្តោតសំខាន់លើបណ្តុះបណ្តាលសិស្សានុសិស្សអំពីភាពជាអ្នកដឹកនាំ ភាពម្ចាស់ការលើខ្លួនឯង ការរស់នៅប្រកបដោយឯករាជ្យភាព មានភាពក្លាហានក្នុងការសាកល្បងអ្វីដែលថ្មី ចេះសម្របខ្លួននឹងមជ្ឈដ្ឋានសង្គម និង ចេះផ្លាស់ប្តូរនូវបទពិសោធន៍ ប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌ គួរអោយកត់សម្គាល់ផងដែរថា កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យ សភាពាណិជ្ជកម្មថៃ ដែលជាគ្រឹះស្ថានដៃគូមួយក្នុងចំណោមដៃគូរជាច្រើនទៀត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
|
|
_______________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ