ឯកឧត្តម លី ណាវុឌ្ឍ ទទួលស្វាគមន៍ ជាមួយ
លោក Danny Whitehead និងលោក Steve Admas
ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានមជ្ឈមណ្ឌលតេស្តអន្តរជាតិ ប៊ែលធី បានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយលោក Danny Whitehead ដែលមានតួនាទីជា Country Director British Council Thailand និងលោក Steve Adams ដែលមានតួនាទីជា Steve Adams, Regional Exams Director នៃក្រុមប្រឹក្សាភាសាអង់គ្លេស British Council (IELTS) ដែលអញ្ជើញមកពីទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ដើម្បីពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង)។
|
|
_______________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ