Skip to Menu Skip to Content Skip to Footer
 

ពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៣ ឆ្នាំ២០២៣

អប​អរ​សា​ទរ​ ពិ​ធី​បើក​ជា​ផ្លូវ​ការ​ ប​វរ​ក​ញ្ញា​ភព​ផែន​ដី​ អ​ន្តរ​ជាតិ​ លើក​ទី​៣​ ឆ្នាំ​២០​២៣​ដែល​មក​ពី​ជាង​៤០​ប្រ​ទេស​ជុំ​វិញ​ពិ​ភព​លោក​ ក្រោម​អ​ធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯក​ឧត្តម​ សូ​ ម៉ា​រ៉ា​ រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​ទេស​ចរណ៍​ និង​លោក​ជំ​ទាវ​ ឆៃ​ ច័ន្ទ​រិទ្ធី​សូ​លី​ដា​ រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​ព័ត៌​មាន​ ព្រម​ទាំង​ឯក​ឧ​ត្តម​ លី​ ណា​វុឌ្ឍ​ ​អគ្គ​នា​យក​រង​ នៃ​ ប៊ែល​ធី​ គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​ នៃ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អ​ន្តរ​ជាតិ​ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​ ឯក​ឧ​ត្តម​បណ្ឌិត​ លី​ ឆេង​ តំ​ណាង​រាស្ដ្រ​ម​ណ្ឌល​រាជ​ធានី​ភ្នំ​ពេញ​ ស្ថាប​និក​ និង​ជា​អ​គ្គ​នា​យក​ ប៊ែល​ធី​ គ្រុប​ និង​ជា​ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ភិ​បាល​ នៃ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អ​ន្តរ​ជាតិ​ និង​លោក​ជំ​ទាវ​ ឆាយ​ ស៊ីវ​លីន​ ប្រ​ធាន​ស​មា​គមន៍​ទេស​ចរណ៍  កម្ពុជា​ និង​ Ms. Maria Luisa Varela ប​វ​កញ្ញា​ភព​ផែន​ដី​ថ្នាក់​អន្តរ​ជាតិ​ ឆ្នាំ​២០​២២​ ព្រម​ទាំង​មាន​ការ​អ​ញ្ជើញ​ចូល​រួម​ពី​សំ​ណាក់​ឯក​ឧត្តម​ លោក​ជំ​ទាវ​ លោក​ លោក​ស្រី​ សិស្ស​-និ​ស្សិត​ និង​អ្នក​គាំ​ទ្រ​យ៉ាង​ច្រើន​កុះ​ករ​ ដែល​ប្រ​ព្រឹត្ត​ទៅ​នា​ថ្ងៃ​អា​ទិត្យ​ ១៤​រោច​ ខែ​អស្សុជ​  ឆ្នាំ​ថោះ​ បញ្ច​ស័ក​ ពុទ្ធ​សក​រាជ​ ២៥​៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០​២៣​ នៅ​សា​កល​វិទ្យា​ល័យ​ប៊ែល​ធី​អន្តរ​ជាតិ​ទី​តាំង​ទី២​-ស្ពាន​អា​កាស​ចោម​ចៅ​។
ពិ​ធី​បើក​ជា​ផ្លូវ​ការ​ ប​វរ​កញ្ញា​ភព​ផែន​ដី​ អន្តរ​ជាតិ​ លើក​ទី៣​ ឆ្នាំ​២០​២៣​ បាន​ប្រ​ព្រឹត្ត​ទៅ​តាម​កម្ម​វិធី​ដូច​ជា​ ៖ ជួប​ជុំ​នៅ​មុខ​ផ្លូវ​ចូល​សា​កល​វិទ្យា​ល័យ​ និង​ថត​រូប​អនុ​ស្សា​វរីយ៍​ ទស្ស​នា​អគារ​ស្នាក់​នៅ​និ​ស្សិត​ (ជាន់​ទី​១​ និង​កន្លែង​ហាត់​ប្រាណ​) ទស្ស​នា​បណ្ណា​ល័យ​ ទស្ស​នា​បន្ទប់​ Lab​ មហា​វិទ្យា​ល័យ​ស្ថាប​ត្យ​កម្ម​ អា​កាស​ចរ​ស៊ី​វិល​ និង​ IT​ ទស្ស​នា​ថ្នាក់​រៀន​ជាន់​ទី​១​ កា​រិ​យា​ល័យ​ម​ហា​វិទ្យា​ល័យ​ទាំង​១២​ និង​ចាប់​ផ្តើម​កម្ម​វិធី​ ដោយ​គោ​រព​ភ្លេង​ជាតិ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​ក​ម្ពុ​ជា​ (ចាក់​ភ្លេង​) និង​ច្រៀង​រួម​គ្នា​បទ​ពង្សា​វតា​ខ្មែរ​ មតិ​ស្វា​គមន៍​ដោយ​ ឯក​ឧត្តម​ លី​ ណា​វុឌ្ឍ​ សាកល​វិទ្យា​ធិ​ការ​ សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ និង​មតិ​សំ​ណេះ​សំ​ណាល​ និង​របាយ​ការណ៍​ដោយ​ លោក​ជំទាវ​ ឆាយ​ ស៊ីវ​លីន​ ប្រធាន​សមា​គម​ទេស​ចរណ៍​កម្ពុ​ជា​ (CATA) និង​ សុន្ទ​រក​ថា​ដោយ​ Ms. Maria Luisa Varela ប​វរ​កញ្ញា​ភព​ផែន​ដី​ថ្នាក់​អន្តរ​ជាតិ​ ឆ្នាំ​២០​២៣​ មតិ​សំ​ណេះ​សំ​ណាល​ និង​សុន្ទ​រក​ថា​បើក​កម្ម​វិធី​ដោយ​ ឯក​ឧត្ដម​ សូ​ ម៉ា​រ៉ា​ រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​ទេស​ចរ​ណ៍​ វី​ដេ​អូ​អំពី​កម្ម​វិធី​បវរ​កញ្ញា​ភព​ផែន​ដី​ថ្នាក់​អន្តរ​ជាតិ​ លើក​ ទី១​ និង​លើក​ទី២​ ការ​ណែ​នាំ​សមាស​ភាព​បេក្ខ​នារី​បវរ​កញ្ញា​ភព​ផែន​ដី​ ដែល​អញ្ជើញ​មក​ពី​ ៤០​ប្រ​ទេស​ ដូច​ជា​ AFGHANISTAN, AUSTRALIA, BANGLADESH, BELARUS, BRAZIL, CAMBODIA, CAMEROON, COLOMBIA, COTE D’ IVOIRE, CZECH REPUBLIC, DR CONGO, ECUADOR, FINLAND, FRANCE, GREECE, HONG KONG, INDIA, JAPAN, KAZAKHSTAN, KENYA, KOREA, KYRGYZSTAN, LAOS, LATVIA, MALAYSIA, MEXICO, MONGOLIA, MYANMAR, MOLDOVA, NEPAL, RUSSIA, SAUDI ARABIA, SRI LANKA, THAILAND, UKRAINE, UNITED STATES, VENEZUELA, VIETNAM, ZAMBIA, ZIMBABWE ពិធី​កាត់​ខ្សែ​បូ​ពិធីបំ​ពាក់​ឈៀង​ ការ​ដើរ​ម៉ូត​របស់​បវរ​កញ្ញា​ទាំង​អស់​ និង​ថត​រូប​អនុ​ស្សា​វរីយ៍​ ។









_______________________________________________________________________


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 7 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 86815

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​