Skip to Menu Skip to Content Skip to Footer
 

ក- ចក្ខុ​វិ​ស័យ

ប៊ែលធី​ ទំនាក់​ទំនង​អន្តរ​ជាតិ​ នឹង​ក្លាយ​ជា​ស្ថាប័ន​ឯក​ជន​មួយ​ដែល​ ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​ការ​បម្រើ​សេវា​កម្ម​បញ្ជូន​សិស្ស-​និស្សិត​ទៅ​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ល្បីៗ​នៅ​ក្រៅ​ប្រទេស​ ដែល​ត្រូវ​បាន​ ទទួល​ស្គាល់​ទាំង​ក្នុង​ប្រទេស​ និង​ទូទាំង​សកល​លោក​។

ខ- បេស​កកម្ម​

១.​ គឺ​ជា​ស្ពាន​សម្រាប់​ចម្លង​កូន​ខ្មែរ​ពី​ប្រ​ទេស​កម្ពុជា​ ទៅ​កាន់​ពិភព​លោក​ ប្រ​កប​ទៅ​ដោយ​បច្ចេក​វិទ្យា​ទំនើប​ស្រប​តាម​កាលៈ​ទេសៈ​នៃ​ចរន្ត​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​។​
២. ស្វែង​រក​សាកល​វិទ្យា​ល័យ​ល្អៗ​ ដែល​មាន​គុណ​ភាព​អប់​រំខ្ពស់  ទីធ្លា​ ធំ​ទូលាយ​ មាន​សម្ភារៈ​សិក្សា​គ្រប់​គ្រាន់ ការ​សិក្សា​បាន​ទៀង​ទាត់  តម្លៃ​សម​រម្យ​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ  និង​ប្រកប​ដោយ​សុវត្ថិភាព  ដើម្បី​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ និង​ចុះ​អនុស្ស​រណៈ​យោគ​យល់​ជា​មួយ​គ្នា​ (MoU)។​
៣.​ពាំ​នាំ​យក​ព័ត៌មាន​ពី​សាកល​វិទ្យា​ល័យ​ល្អៗ​ទាំង​នោះ  មក​ជម្រាប​ជូន​ មាតា​បិតា  អា​ណា​ព្យាបាល​សិស្ស​-និស្សិត​ទាំងអស់​ ដែល​មាន​បំណង​ចង់​បញ្ជូន​ បុត្រធីតា​ទៅ​សិក្សា​នៅ​ឯក្រៅ​ប្រទេស​។​
៤. បញ្ជូន​សិស្ស​ -​ និស្សិត​ពូកែ​ឬ​សិស្ស​និទ្ទេស  A  ប៊ែលធី  ដែល​មាន​សមត្ថភាព​ និង​លទ្ធ​ភាព​គ្រប់​គ្រាន់  អាច​ទទួល​បាន​ អាហា​រូបករណ៍​ឧកញ៉ា  លី  ឆេង​ ទៅ​បន្តការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ ល្បីៗ​ជុំវិញ​ពិភព​លោក​ ដែល​បាន​ចុះ​អនុស្សរណៈ ​យោគ​យល់​ (MoU)​ជា​មួយ​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ ដូចជា​៖  ចក្រ​ភព​ អង់គ្លេស​ សហរដ្ឋ​អាមេរិក​ កាណាដា​ អូស្រ្តាលី​ ញ៉ូ​ហ្សេឡេន​ សិង្ហ​បុរី​ ចិន​ ជប៉ុន​ កូរ៉េ​ ថៃ​ ម៉ាឡេស៊ី​ ។​ល​។​
៥. បញ្ជូន​សិស្ស​-និស្សិត​កម្ពុជា​ទូទៅ​ទូទាំង​ប្រទេស​ដែល​មាន​បំណង​ចង់​ទៅ​បន្ដ​ការ​ សិក្សា​ ឬ​ផ្ទេរ​ការ​សិក្សា​ទៅ​សាលា​ឬ​សាកល​វិទ្យា​ល័យ​ នានា​ឯ​ក្រៅ​ប្រទេស​ ដោយ​មាតា​បិតា​ ឬ​អាណាព្យា​បាល​មាន​លទ្ធភាព​ក្នុង​ការ​បង់​ថ្លៃ​សិក្សា​ការ​ស្នាក់​នៅ​ និង​ការ​ចំណាយ ​ផ្សេងៗ​នៅ​ទី​នោះ​។​
៦.​រៀប​ចំ​សំណុំ​ឯក​សារ​ចូលរៀន​ និង​សុំទិដ្ឋាការ​សម្រាប់​សិស្ស-​និស្សិត​ ដែល​ចង់​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​។​
៧.បង្តើត​កម្ម​វិធី​ផ្លាស់​ប្តូរ​និស្សិត​ទស្សន​កិច្ច​សិក្សា​និង​បញ្ជូន​និស្សិត​ចុះ​ធ្វើ​កម្ម​សិក្សា​នៅ​ក្រៅ​ប្រទេស​ជា​មួយ​សាកល​វិទ្យា​ល័យ​ដែល​បាន​ចុះ ​MoU​ ជា​មួយ​សាកល​ វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​។


គ- គោល​ដៅ​

ដោយ​មាន​ចក្ខុ​វិស័យ​ និង​បាន​រៀប​ចំ​បេសក​កម្ម​យ៉ាង​ច្បាស់​លាស់​លើ​ការ​ ផ្តល់​សេវាកម្ម​ប្រឹក្សា  និង​បញ្ជូន​សិស្ស​ -​ និស្សិត​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ យើង​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ សិស្ស​-និស្សិត​នឹង​ទទួល​បាន​៖​
-​ការ​អប់រំ​មួយ​ដែល​មាន​គុណ​ភាព​អប់​រំខ្ពស់​ ទាំង​ផ្នែក​ភាសា​ បច្ចេក​ទេស  និង​ជំនាញ​ស្រប​តាម​ស្តង់​ដារ​អន្តរ​ជាតិ​។
- ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ សិស្ស​-និស្សិត​កម្ពុជា​ នឹង​ ទទួល​បាន​វិញ្ញា​បន​បត្រ​ និង​សញ្ញា​បត្រ​ ដែល​ទទួល​ស្គាល់​ជា​លក្ខណៈ​ជាតិ​ និង​អន្តរ​ជាតិ​។
-​ និស្សិត​អាច​ប្រកួត​ប្រជែង​ដណ្តើម​ទីផ្សារ​ការងារ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​បាន​ដោយ​ជោគ​ជ័យ​ ។​
-​ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ដ៏​ល្អ  ជា​ថ្នាក់​ដឹក​នាំ​ប្រកប​ដោយ​សីល​ធម៌  និង​គុណ​ធម៌​ខ្ពស់​ ព្រម​ទាំង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឯង​ ក៏​ដូច​ជា​អភិវឌ្ឍ​សង្គម​ជាតិ​ ឲ្យ​កាន់​តែ​រីក​ចម្រើន​ជឿន​លឿន​ ទៅ​អនាគត​យ៉ាង​ឆាប់​រហ័ស​។​



 


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 6 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 86781

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​