Skip to Menu Skip to Content Skip to Footer
 

 

ប៊ែល​ធី​ទំ​នាក់​ទំ​នង ​អន្តរ​ជាតិ​BELTEI International Relations”​ (​BELTEI IR)​ ប៊ែលធី​ ទំនាក់​ទំនង​អន្តរ​ជាតិ​ “BELTEI International Relations”(BELTEI IR) គឺ​ជា​ផ្នែក​មួយ​នៃ​ប៊ែលធី​គ្រុប​ ដែល​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ថ្ងៃទី​២៤​ ខែ​មករា​ ឆ្នាំ​២០១០​ ដោយ​ឯកឧត្តម​បណ្ឌិត​ លី​ ឆេង ​តំណាង​ រាស្ត្រ​មណ្ឌល​ ​រាជ​ធានី​ភ្នំពេញ​ ​ស្ថាបនិក​ និង​ជា​អគ្គ​នាយក​ ​ប៊ែលធី​ ​គ្រុប។ ក្នុង​គោល​បំណង​ស្វែង​រក​ដៃ​គូ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​អប់រំ​ តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​(MoU) រវាង​ប៊ែល ធី​គ្រុប និង​ដៃ​គូរ​សហ​ប្រតិបត្តិ​ការ​ជា​ច្រើន​ដូចជា​ : ស្ថាប័ន​រដ្ឋ​ និង​ឯកជន​ ក្រុម​ហ៊ុន​ នានា​ជា​ពិសេស​សាលា​រៀន​និង​សាកល​វិទ្យាល័យ​ល្បីៗ​ជុំវិញ​ពិភព​លោក​ដូចជាៈ​ ចក្រ​ភព​អង់គ្លេស​ សហរដ្ឋ​អាមេរិក​ កាណាដា​  អូស្រ្តាលី​ ញ៉ូហ្សេឡែន​ សិង្ហបុរី​ ចិន​ ជប៉ុន​  កូរ៉េ​ ថៃ​ ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី​ និង​ផ្សេងៗ។

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ មាន​បម្រើ​សេ​វា​កម្ម​ធំ​ៗ​ចំ​នួន​ ៥ដូច​ខាង​ក្រោម​

១​. បញ្ជូន​សិស្ស​-និស្សិត​ឆ្នើម​ ឬ​សិស្ស​និទ្ទេស​ ”A” ប៊ែលធី​ ដែល​មាន​សមត្ថភាព​ និង​លទ្ធភាព​គ្រប់​គ្រាន់​អាច​ទទួល​បាន​ អាហា​រូបករណ៍​ឧកញ៉ា​  លី ​ ឆេង​ ទៅ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ជា​ដៃ​គូ នៅ​ក្រៅ​ប្រទេស

. បញ្ជូន​សិស្ស​-និស្សិត​ទូ​ទាំង​ប្រទេស​ដែល​មាន​លទ្ធភាព​បង់​ថ្លៃ​សិក្សា​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស

. រៀប​ចំ​សិស្ស​-និស្សិត​ធ្វើ​ទស្សន​កិច្ច​សិក្សា​ ក្នុង​និង​ក្រៅ​ប្រទេស

. រៀបចំ​កម្មវិធី​ផ្លាស់​ប្តូរ​សិស្ស​-និស្សិត​ និង​ចុះ​កម្ម​សិក្សា​ជុំវិញ​ពិភព​លោក

. រៀបចំ​ឯកសារ​ស្នើរ​សុំ​ទិដ្ឋាការ​ និង​ប្រឹក្សា​យោបល់​ទៅ​សិក្សា​ក្នុង​ និង​ក្រៅ​ប្រទេស

បច្ចុប្បន្ន​ ប៊ែលធី​ ទំនាក់​ទំនង​អន្តរ​ជាតិ  មាន​ការិយាល័យ​ស្ថិត​នៅ​ជាន់​ទី៤​ នៃ​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​  ទីតាំង​ទី១​ ទួល​ស្លែង​៖ អគារ​លេខ២១​ ផ្លូវ៣៦០  សង្កាត់​បឹង​កេងកង៣  ខណ្ឌ​បឹង​កេងកង  រាជធានី​ភ្នំពេញ  (ខាង​ត្បូង​ សារមន្ទីរ​ទួល​ស្លែង​ ចម្ងាយ​ ១០០​ម៉ែត្រ)។




ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 4 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 86774

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​