ព័ត៌មានលំអិតសូមចុចលើឯកទេសនីមួយៗ!
![]() |
![]() ![]() ![]() |
•អំពីឯកទេស
ឯកទេស អភិវឌ្ឍន៍សេដ្ឋកិច្ច គឺជាឯកទេស មួយដែលមានគុណប្រយោជន៍ និងចាំបាច់ក្នុងការ លើកកម្ពស់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រទេសជាតិ ឲ្យដើរទាន់តាមសមាហរណកម្ម សហគមន៍សេដ្ឋកិច្ចអាស៊ាន និងពិភពលោក។ ឯកទេសនេះ ជាឯកទេសដែលផ្តោតទៅលើការសិក្សាស៊ី ជម្រៅពីកត្តាដែលជះឥទ្ធិពលលើសេដ្ឋកិច្ច សំដៅលើ ការបង្កើនផលិតកម្ម តាមរយៈបច្ចេកវិទ្យាទំនើប ការលើកកម្ពស់កំណើនសេដ្ឋកិច្ច អភិវឌ្ឍសហគ្រិនភាព និងការបង្កើតការងារ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការនាំចេញនាំចូល និងការធ្វើឲ្យកម្រិតជីវភាព រស់នៅរបស់ប្រជាជនប្រសើរឡើង។
•កម្មវិធីសិក្សា
ត្រូវបានរៀបចំឡើងយ៉ាងសម្រិត សម្រាំងស្របតាមស្តង់ដារអន្តរជាតិ ដែលឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក ក្នុងតំបន់ និង អន្តរជាតិ ដោយសង្កត់ធ្ងន់ទៅលើជំនាញ ឯកទេស វិជ្ជាជីវៈខាងផ្នែកអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការសិក្សា នូវមុខវិជ្ជាស្នូលសំខាន់ចាំបាច់រួមមាន គណិតវិទ្យា ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម មូលដ្ឋានគ្រឹះសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ ម៉ាក្រូសេដ្ឋកិច្ច មីក្រូសេដ្ឋកិច្ច ក្រមសីលធម៌ពាណិជ្ជកម្ម សហគ្រិនភាព និងភាពជាអ្នកដឹកនាំ។ គ្រប់មុខវិជ្ជា ទាំងអស់ត្រូវបានសិក្សាជាមួួយសៀវភៅដែលបោះពុម្ពថ្មីៗ។
•លទ្ធផលនៃការសិក្សា
ក្រោយពីបញ្ចប់ការសិក្សាលើ ឯកទេសនេះ និស្សិតនឹងអាចមានសមត្ថភាពខ្ពស់ ក្នុងការវិភាគសេដ្ឋកិច្ច និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ ខ្លួនឯង គ្រួសារ និងសង្គមជាតិ
-កំណត់អត្តសញ្ញាណបក ស្រាយ និងវិភាគទិន្នន័យសេដ្ឋកិច្ច បែបបរិមាណវិស័យ ដោយបង្ហាញពីទំនាក់ ទំនងរវាងទ្រឹស្តី តាមរយៈក្រាហ្វិកស្ថិតិ ឬវិភាគសេដ្ឋកិច្ច
-ប្រើឧបករណ៍មីក្រូសេដ្ឋកិច្ច និងគំនិត ដើម្បីដោះស្រាយបញ្ហាគោល នយោបាយសាធារណៈ ដូចជាការ ប្រកួតប្រជែង ការការពារបរិស្ថាន បទប្បញ្ញត្តិ ហិរញ្ញ វត្ថុ ការបង្កើតថ្មី និងកម្មសិទ្ធិបញ្ញា ច្បាប់ការងារ ឬការ បង់ពន្ធ
-ប្រមូល និងបញ្ចូលទិន្នន័យព័ត៌មានពីប្រភពសេដ្ឋកិច្ចផ្សេងៗ ហើយវាយតម្លៃពីអត្ថន័យ ភាពត្រឹមត្រូវ និង ពេលវេលា ផ្ដល់នូវការវិភាគសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ បច្ចុប្បន្ន ឬប្រវត្តិសាស្រ្ត
-មានជំនាញភាសាអង់គ្លេស និងជំនាញកុំព្យូទ័រមូលដ្ឋាន
-ទទួលបានចំណេះដឹងពីរបៀប នៃការស្រាវជ្រាវ តាមបែបគុណវិស័យនិងបរិមាណវិស័យ
-យកចំណេះដឹង និងជំនាញទៅអនុវត្ត ក្នុងពិភពការងារ តាមរយៈការហ្វឹក ហាត់ការងារ។
ឱកាសការងារ៖បន្ទាប់ពីបញ្ចប់ការសិក្សាលើឯកទេសនេះនិស្សិតអាចក្លាយខ្លួនជា៖ |
•ប្រធាននាយកប្រតិបត្តិ |
កម្មវិធីសិក្សា(សិក្សារយៈពេល ៤ឆ្នាំ) |
|||
ឆ្នាំសិក្សាមូលដ្ឋាន | |||
ឆមាសទី១ Core English 1A Writing Skills 1A Principles of Economics Introduction to Sociology Khmer Studies |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Core English 1B Introduction to Environment Public Administration Principles of Management Economic Development Theory |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី២ | |||
ឆមាសទី១ English 2A Microeconomics Mathematics for Economics Principles of Accounting I Principles of Marketing |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ English 2B Macroeconomics Statistics for Economics Principles of Accounting II Business Concepts |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៣ | |||
ឆមាសទី១ English for Economics Studies Human Resource Management Organization Behaviors Environmental Economics Corporate Finance I |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Corporate Finance II English for Finances & Banking International Organization Econometrics Research Methodology |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៤ | |||
ឆមាសទី១ Innovation and Development Cambodia Economics Public Finance Community Development Risk Management & Insurance |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Interl. Economics & Finance Essential of Investing ASEAN Economics Rural Economics Development Research Papers Internship |
ក្រេឌីត 3 3 3 3 6 6 |
•អំពីឯកទេស
ឯកទេស ហិរញ្ញវត្ថុ និងធនាគារ គឺជាឯកទេស មួយកំពុងពេញនិយម សម្រាប់ទីផ្សារការងារក្នុងប្រទេស កម្ពុជាដោយសារតែមានការរីកចម្រើនក្នុងវិស័យធនាគារ និងការវិវត្តដ៏លឿននៃប្រព័ន្ធហិរញ្ញវត្ថុ។ ការសិក្សាផ្តោត ទៅលើប្រភេទផ្សេងៗនៃប្រព័ន្ធធនាគារ និងសេវាកម្ម ធនាគារមានដូចជា ការងារឥណទាន (ប្រាក់កម្ចី) គ្រប់គ្រងគណនី (ឧ៖គណនីប្រាក់បញ្ញើ) ការទូទាត់មូលប្បទានបត្រ ការផ្ទេរប្រាក់ ការប្តូរប្រាក់ សេវាអេឡិចត្រូនិច និងសេវាកម្មប្រតិបត្តិការហិរញ្ញវត្ថុទូទៅផ្សេងៗទៀត ក្នុងធនាគារ ក៏ដូចជាការសិក្សាអំពីកិច្ចការហិរញ្ញវត្ថុ ទាក់ទិននឹងការវិភាគស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំផែនការត្រួតពិនិត្យ និងអភិវឌ្ឍធនធានថវិកា រួមទាំង ការគ្រប់គ្រងហានិភ័យដើម្បីស្ថិរភាព ប្រសិទ្ធភាព និង ភាពជោគជ័យក្នុងការគ្រប់គ្រងដើមទុន ចំណូល ចំណាយ ការវិនិយោគទុន ដែលមានសារៈសំខាន់សម្រាប់ជីវិតរស់ នៅប្រចាំថ្ងៃ ក៏ដូចជាអាជីវកម្ម និងអាជីព។
•កម្មវិធីសិក្សា
ត្រូវបានរៀបចំឡើងដោយយកចិត្តទុក ដាក់លើជំនាញឯកទេសវិជ្ជាជីវៈខាងផ្នែកហិរញ្ញ វត្ថុ និង ធនាគារ តាមរយៈការសិក្សានូវមុខវិជ្ជាគោលសំខាន់ចាំ បាច់រួមមាន ទ្រឹស្ដីគណនេយ្យ ច្បាប់ពន្ធដារ បច្ចេកទេស និងដំណើរការគ្រប់គ្រងថវិកា ប្រតិបត្តិការធនាគារ សេដ្ឋកិច្ចអន្តរជាតិ ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងភាគហ៊ុន និងគោលការណ៍វិនិយោគទុន ការគ្រប់គ្រងហានិភ័យ ទីផ្សាររូបិយវត្ថុ ធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងមុខវិជ្ជាទាក់ទិននឹងការគ្រប់គ្រងអាជីវកម្មទូទៅដូចជា ក្រមសីលធម៌ពាណិជ្ជកម្ម សហគ្រិនភាព និងភាពជាអ្នកដឹកនាំ។ គ្រប់មុខវិជ្ជា ទាំងអស់ត្រូវបានសិក្សាជាមួួយសៀវភៅដែលបោះពុម្ពថ្មីៗ។
•លទ្ធផលនៃការសិក្សា
ក្រោយពីបញ្ចប់ការសិក្សាលើឯកទេសនេះ និស្សិតនឹងមានគំនិតត្រិះរិះពិចារណា ដែលឈានទៅការសម្រេច ចិត្តដ៏ត្រឹមត្រូវ ក្នុងការកាត់បន្ថយ ហានិភ័យ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ
-ប្រមូលព័ត៌មានសេដ្ឋកិច្ច យកមក វិភាគទិន្នន័យ និងរៀបចំធ្វើគម្រោងផែនការវិនិយោគ
-មាន សមត្ថភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាគ្រប់គ្រង ថវិកា ផ្ទាល់ខ្លួន គ្រួសារ អាជីវកម្ម ក្រុមហ៊ុន ស្ថាប័នរដ្ឋ និងធនាគារ ដោយប្រសិទ្ធភាពខ្ពស់
-ទទួលបានចំណេះដឹង ពីតួនាទីសេដ្ឋ- កិច្ចនិងរចនាសម្ព័ន្ធ នៃសេដ្ឋកិច្ចរបស់ប្រទេស និងធនាគារនា នា ឬក្នុងទីផ្សារភាគហ៊ុន
-យល់ពីប្រភេទផ្សេងគ្នានៃហានិភ័យ ដែលធនាគារនឹងប្រឈមនិងរបៀបពីវាស់វែង ដោយអនុវត្ត ចំណេះដឹង នៃបរិស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងប្រតិបត្តិ ការរបស់ធនាគារ
-ទំនាក់ទំនង យ៉ាងមានប្រសិទ្ធភាពទាំង ផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរ
-មានជំនាញភាសាអង់គ្លេស និងជំនាញកុំព្យូទ័រមូលដ្ឋាន
-ទទួលបានចំណេះដឹងពីរ បៀបនៃការស្រាវជ្រាវតាមបែបគុណវិស័យនិងបរិមាណវិស័យ
-យកចំណេះដឹង និងជំនាញទៅអនុវត្តក្នុង ពិភពការងារ តាមរយៈការហ្វឹកហាត់ការងារ។
ឱកាសការងារ៖បន្ទាប់ពីបញ្ចប់ការសិក្សាលើឯកទេសនេះនិស្សិតអាចក្លាយខ្លួនជា៖ |
•ប្រធានធនាគារ •មន្ត្រីឥណទាន •អ្នកវិភាគ និងប្រឹក្សាហិរញ្ញវត្ថុ •អ្នករៀបចំផែនការហិរញ្ញវត្ថុ •ធុរៈជន។ល។ |
កម្មវិធីសិក្សា(សិក្សារយៈពេល ៤ឆ្នាំ) |
|||
ឆ្នាំសិក្សាមូលដ្ឋាន | |||
ឆមាសទី១ Core English 1A Writing Skills 1A Principles of Economics Introduction to Sociology Khmer Studies |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Core English 1B Introduction to Environment Public Administration Principles of Management Economic Development Theory |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី២ | |||
ឆមាសទី១ English 2A Microeconomics Mathematics for Economics Principles of Accounting I Principles of Marketing |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ English 2B Macroeconomics Statistics for Economics Principles of Accounting II Business Concepts |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៣ | |||
ឆមាសទី១ English for Economics Studies Human Resource Management Organization Behaviors Environmental Economics Corporate Finance I |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Corporate Finance II English for Finances & Banking International Organization Econometrics Research Methodology |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៤ | |||
ឆមាសទី១ Accounting for Banking Public Finance Customer Relations Management Inte'l Finances and Banking Activi. Risk Management for Bank |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Financial Statement Analysis Credit Management Bank Management Financial Institution Research Papers Internship |
ក្រេឌីត 3 3 3 3 6 6 |
•អំពីឯកទេស
ឯកទេស ទំនាក់ទំនងអន្តរជាតិ គឺជាឯកទេស មួយ ដែលបានទទួលការចាប់អារម្មណ៍ពីសំណាក់អ្នក សិក្សាយ៉ាងខ្លាំងដោយសារតែឯកទេសនេះមានសារៈ សំខាន់ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នមួយទៅស្ថាប័នមួយទៀតទាំងជាតិ និងអន្តរជាតិ ក្នុងគោលបំណងអភិវឌ្ឍក្រុមហ៊ុន សហគ្រាស អង្គការស្ថាប័ន និងគ្រឹះស្ថានអប់រំផ្សេងៗឲ្យបានរីកចម្រើនទៅ អនាគត។ ឯកទេសនេះជាឯកទេសដែលឆ្លើយតបតម្រូវការ ការងារនៅតាមស្ថាប័នឯកជន និងសាធារណៈដូច ជានៅតាមមន្ទីរ នាយកដ្ឋាន និងក្រសួងរបស់រដ្ឋដែល ទាមទារនូវធនធានផ្នែកទំនាក់ទំនងអន្តរជាតិនេះ ជាចាំ បាច់នាពេលបច្ចុប្បន្ន និងអនាគតដើម្បីកិច្ចអភិវឌ្ឍន៍ ផ្សេងៗក្នុងស្ថាប័ន។ ការសិក្សាផ្តោតទៅលើការវិភាគ ដំណើរការ និងទ្រឹស្ដីនៃប្រវត្តិសាស្រ្ត នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម ព្រមទាំងការស្វែងយល់អំពីតថភាពជាក់ស្ដែងនៃពិភពលោកនាពេលបច្ចុប្បន្នដើម្បីយល់ច្បាស់អំពីដើមចមនៃបញ្ហា ឈានទៅរកដំណោះស្រាយ សមស្រប។
•កម្មវិធីសិក្សា
ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ស្របតាមស្តង់ដារអន្តរជាតិ ដែលឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ដោយ សង្កត់ធ្ងន់ទៅលើជំនាញឯកទេសផ្នែកទំនាក់ទំនងអន្តរជាតិ តាមរយៈការសិក្សានូវមុខវិជ្ជាស្នូលសំខាន់ចាំបាច់ រួមមាន ច្បាប់អន្តរជាតិ វប្បធម៌អន្តរជាតិ ការវិភាគហានិភ័យនយោបាយ សេដ្ឋកិច្ចអន្តរជាតិ ទ្រឹស្ដីនៃទំនាក់ទំនង អន្តរជាតិ និងប្រវត្តិសាស្ត្រពិភពលោក។ គ្រប់មុខវិជ្ជា ទាំងអស់ត្រូវបានសិក្សាជាមួួយសៀវភៅដែលបោះពុម្ពថ្មីៗ។
•លទ្ធផលនៃការសិក្សា
បន្ទាប់ពីបញ្ចប់ការសិក្សាលើឯក ទេសនេះ និស្សិតនឹងមានសមត្ថភាពគ្រប់គ្រាន់ និងជំនាញច្បាស់លាស់ក្នុង ការស្រាវជ្រាវ ប្រមូលទិន្នន័យ ការវិភាគ ការបកស្រាយ និងការវាយតម្លៃលើស្ថានភាព ប្រវត្តិសាស្រ្ត នយោបាយ សេដ្ឋកិច្ច និងសង្គម
-មានចំណេះដឹងទូលំទូលាយលើផ្នែកនយោបាយអន្តរជាតិ និងចេះវិធីដោះស្រាយទំនាស់លើបញ្ហាផ្សេងៗ ក្នុងសង្គម
-យល់ច្បាស់អំពីសិល្បៈ ទំនាក់ទំនងរវាងដៃគូអភិវឌ្ឍទាំងជាតិ និងអន្តរជាតិ
-បង្ហាញ ពីការយល់ដឹងទូលំទូលាយ និងជ្រៅ ក្នុងវិស័យទំនាក់ទំនង អន្ដរជាតិ
-យល់ពីស្ថាប័នអន្តរជាតិ និងកម្លាំងដែលជំរុញ ឥរិយាបទនៅក្នុងវិស័យទំនាក់ទំនងអន្ដរជាតិ
-មានជំនាញចាំបាច់ក្នុងការគិត និងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពក្នុងវិស័យទំនាក់ទំនង អន្តរជាតិ
-មានជំនាញភា សាអង់គ្លេស និងជំនាញកុំព្យូទ័រមូលដ្ឋាន
-ទទួលបានចំណេះ ដឹងពីរបៀប នៃការស្រាវជ្រាវតាមបែបគុណវិស័យ និងបរិមាណវិស័យ
-យកចំណេះដឹង និងជំនាញទៅអនុវត្តក្នុងពិភព ការងារតាមរយៈការហ្វឹកហាត់ការងារ។
ឱកាសការងារ៖បន្ទាប់ពីបញ្ចប់ការសិក្សាលើឯកទេសនេះនិស្សិតអាចក្លាយខ្លួនជា៖ |
•នាយកក្រុមហ៊ុនទំនាក់ទំនងក្នុង និងក្រៅប្រទេស •មន្ត្រីការទូត •ប្រធានទំនាក់ទំនងអន្តរជាតិ •ទីប្រឹក្សានយោបាយ •អ្នកវិភាគនយោបាយ •អ្នកនយោបាយ •អ្នកធ្វើកិច្ចការសង្គម។ល។ |
កម្មវិធីសិក្សា(សិក្សារយៈពេល ៤ឆ្នាំ) |
|||
ឆ្នាំសិក្សាមូលដ្ឋាន | |||
ឆមាសទី១ Core English 1A Writing Skills 1A Principles of Economics Introduction to Sociology Khmer Studies |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Core English 1B Introduction to Environment Public Administration Principles of Management Economic Development Theory |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី២ | |||
ឆមាសទី១ English 2A Microeconomics Mathematics for Economics Principles of Accounting I Principles of Marketing |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ English 2B Statistics International Law Inter-Personal Skill in Org. Diplomatic Studies |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៣ | |||
ឆមាសទី១ English for Communica. Succ. Intro. to Strategic Studies Social Change in Modern Soci. Critical Thinking Political Theory |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ English for Inter'l Relations Human Right Inter'l Relation Decentralization & Local Govern. International Organization Research Methodology |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៤ | |||
ឆមាសទី១ Inter'l Leadership & Commi. United Nation System ASEAN Studies Political Economy Comparative Political Systems |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Negotiation Skills Governments, Politics & Ecno. Global Governance Communism, Fascism & Democracy Research Papers Internship |
ក្រេឌីត 3 3 3 3 6 6 |
មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គម |
|
---|---|
1- | ឯកទេស អភិវឌ្ឍន៍សេដ្ឋកិច្ច |
2- | ឯកទេស ហិរញ្ញវត្ថុ និងធនាគារ |
3- | ឯកទេស ទំនាក់ទំនងអន្តរជាតិ |