•អំពីឯកទេស
ឯកទេស ហិរញ្ញវត្ថុ និងធនាគារ គឺជាឯកទេស មួយកំពុងពេញនិយម សម្រាប់ទីផ្សារការងារក្នុងប្រទេស កម្ពុជាដោយសារតែមានការរីកចម្រើនក្នុងវិស័យធនាគារ និងការវិវត្តដ៏លឿននៃប្រព័ន្ធហិរញ្ញវត្ថុ។ ការសិក្សាផ្តោត ទៅលើប្រភេទផ្សេងៗនៃប្រព័ន្ធធនាគារ និងសេវាកម្ម ធនាគារមានដូចជា ការងារឥណទាន (ប្រាក់កម្ចី) គ្រប់គ្រងគណនី (ឧ៖គណនីប្រាក់បញ្ញើ) ការទូទាត់មូលប្បទានបត្រ ការផ្ទេរប្រាក់ ការប្តូរប្រាក់ សេវាអេឡិចត្រូនិច និងសេវាកម្មប្រតិបត្តិការហិរញ្ញវត្ថុទូទៅផ្សេងៗទៀត ក្នុងធនាគារ ក៏ដូចជាការសិក្សាអំពីកិច្ចការហិរញ្ញវត្ថុ ទាក់ទិននឹងការវិភាគស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំផែនការត្រួតពិនិត្យ និងអភិវឌ្ឍធនធានថវិកា រួមទាំង ការគ្រប់គ្រងហានិភ័យដើម្បីស្ថិរភាព ប្រសិទ្ធភាព និង ភាពជោគជ័យក្នុងការគ្រប់គ្រងដើមទុន ចំណូល ចំណាយ ការវិនិយោគទុន ដែលមានសារៈសំខាន់សម្រាប់ជីវិតរស់ នៅប្រចាំថ្ងៃ ក៏ដូចជាអាជីវកម្ម និងអាជីព។
•កម្មវិធីសិក្សា
ត្រូវបានរៀបចំឡើងដោយយកចិត្តទុក ដាក់លើជំនាញឯកទេសវិជ្ជាជីវៈខាងផ្នែកហិរញ្ញ វត្ថុ និង ធនាគារ តាមរយៈការសិក្សានូវមុខវិជ្ជាគោលសំខាន់ចាំ បាច់រួមមាន ទ្រឹស្ដីគណនេយ្យ ច្បាប់ពន្ធដារ បច្ចេកទេស និងដំណើរការគ្រប់គ្រងថវិកា ប្រតិបត្តិការធនាគារ សេដ្ឋកិច្ចអន្តរជាតិ ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងភាគហ៊ុន និងគោលការណ៍វិនិយោគទុន ការគ្រប់គ្រងហានិភ័យ ទីផ្សាររូបិយវត្ថុ ធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងមុខវិជ្ជាទាក់ទិននឹងការគ្រប់គ្រងអាជីវកម្មទូទៅដូចជា ក្រមសីលធម៌ពាណិជ្ជកម្ម សហគ្រិនភាព និងភាពជាអ្នកដឹកនាំ។ គ្រប់មុខវិជ្ជាទាំងអស់ត្រូវបានសិក្សាជាភាសាអង់គ្លេស និងបានជ្រើសរើសយកសៀវភៅដែលបោះពុម្ព ថ្មីៗ ដែលមានលក្ខណៈផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្ត ជាក់ស្តែង។
•លទ្ធផលនៃការសិក្សា
ក្រោយពីបញ្ចប់ការសិក្សាលើឯកទេសនេះ និស្សិតនឹងមានគំនិតត្រិះរិះពិចារណា ដែលឈានទៅការសម្រេច ចិត្តដ៏ត្រឹមត្រូវ ក្នុងការកាត់បន្ថយ ហានិភ័យ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ
-ប្រមូលព័ត៌មានសេដ្ឋកិច្ច យកមក វិភាគទិន្នន័យ និងរៀបចំធ្វើគម្រោងផែនការវិនិយោគ
-មាន សមត្ថភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាគ្រប់គ្រង ថវិកា ផ្ទាល់ខ្លួន គ្រួសារ អាជីវកម្ម ក្រុមហ៊ុន ស្ថាប័នរដ្ឋ និងធនាគារ ដោយប្រសិទ្ធភាពខ្ពស់
-ទទួលបានចំណេះដឹង ពីតួនាទីសេដ្ឋ- កិច្ចនិងរចនាសម្ព័ន្ធ នៃសេដ្ឋកិច្ចរបស់ប្រទេស និងធនាគារនា នា ឬក្នុងទីផ្សារភាគហ៊ុន
-យល់ពីប្រភេទផ្សេងគ្នានៃហានិភ័យ ដែលធនាគារនឹងប្រឈមនិងរបៀបពីវាស់វែង ដោយអនុវត្ត ចំណេះដឹង នៃបរិស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងប្រតិបត្តិ ការរបស់ធនាគារ
-ទំនាក់ទំនង យ៉ាងមានប្រសិទ្ធភាពទាំង ផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរ
-មានជំនាញភាសាអង់គ្លេស និងជំនាញកុំព្យូទ័រមូលដ្ឋាន
-ទទួលបានចំណេះដឹងពីរ បៀបនៃការស្រាវជ្រាវតាមបែបគុណវិស័យនិងបរិមាណវិស័យ
-យកចំណេះដឹង និងជំនាញទៅអនុវត្តក្នុង ពិភពការងារ តាមរយៈការហ្វឹកហាត់ការងារ។
ឱកាសការងារ៖បន្ទាប់ពីបញ្ចប់ការសិក្សាលើឯកទេសនេះនិស្សិតអាចក្លាយខ្លួនជា៖ |
•ប្រធានធនាគារ •មន្ត្រីឥណទាន •អ្នកវិភាគ និងប្រឹក្សាហិរញ្ញវត្ថុ •អ្នករៀបចំផែនការហិរញ្ញវត្ថុ •ធុរៈជន។ល។ |
កម្មវិធីសិក្សា(សិក្សារយៈពេល ៤ឆ្នាំ) |
|||
ឆ្នាំសិក្សាមូលដ្ឋាន | |||
ឆមាសទី១ Core English 1A Writing Skills 1A Principles of Economics Introduction to Sociology Khmer Studies |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Core English 1B Introduction to Environment Public Administration Principles of Management Economic Development Theory |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី២ | |||
ឆមាសទី១ English 2A Microeconomics Mathematics for Economics Principles of Accounting I Principles of Marketing |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ English 2B Macroeconomics Statistics for Economics Principles of Accounting II Business Concepts |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៣ | |||
ឆមាសទី១ English for Economics Studies Human Resource Management Organization Behaviors Environmental Economics Corporate Finance I |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Corporate Finance II English for Finances & Banking International Organization Econometrics Research Methodology |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៤ | |||
ឆមាសទី១ Accounting for Banking Public Finance Customer Relations Management Inte'l Finances and Banking Activi. Risk Management for Bank |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Financial Statement Analysis Credit Management Bank Management Financial Institution Research Papers Internship |
ក្រេឌីត 3 3 3 3 6 6 |
មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គម |
|
---|---|
1- | ឯកទេស អភិវឌ្ឍន៍សេដ្ឋកិច្ច |
2- | ឯកទេស ហិរញ្ញវត្ថុ និងធនាគារ |
3- | ឯកទេស ទំនាក់ទំនងអន្តរជាតិ |