Skip to Menu Skip to Content Skip to Footer
 

•អំពីឯកទេស

ឯ​ក​ទេស​ ​គ្រប់​គ្រង​ទេសចរ​ណ៍​ គឺ​ជា​ឯ​ក​ទេស​មួយ​ដែល​កំពុង​ទ​​ទួល​បាន​ចំណាប់​អារ​ម្មណ៍​ ពី​សំណាក់​អ្នក​ សិក្សា​ជា​ច្រើន​ដោយ​សារ​មាន​តម្រូវ​​ការ​ងារ​ច្រើន​ក្នុង​វិស័យ​ទេសចរ​ណ៍​ដែល​ជា​វិស័យ​ដែល​មាន​សក្តា​​នុ​ពល​មួយ​នៅ​ក្នុង​ចំណោម​វិស័យ​សំខាន់​ៗ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​ ការ​សិក្សា​ផ្តោត​ទៅ​លើ​ចំណេះ​ដឹង​ និង​ជំនាញ​បច្ចេក​ទេស​ ក្នុង​ការ​គ្រប់​គ្រង​វិស័យ​ទេស​ចរណ៍​ ដូច​ជា​ ​ការ​ផ្តល់​សេវា​ ក​ម្ម​ផ្នែក​ប​ដិ​ស​ណ្ឋារ​កិច្ច​លំដាប់​ជាតិ​ និង​អ​ន្តរ​ជាតិ​ ការ​រៀប​ចំ​ការ​ធ្វើ​ដំណើរ​រួម​មាន​ ការ​រៀប​ចំ​ដំណើរ​តាម​អាកា​សចរ​ណ៍​ ដំណើរ​តាម​នាវា​ ដំណើរ​តាម​រថយន្ត​ សំបុត្រ​ធ្វើ​ដំណើរ​ និង​ការ​រៀបចំ​កម្ម​វិធី​ដំណើរ​កំសាន្ត​ ​​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ ស្រុក​ប្រក​​ប​ដោយ​សុវ​ត្ថិ​ភាព​​ ព្រម​ទាំង​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ ​គ្រប់​គ្រង​ផ្នែក​ទេស​ច​រ​ណ៍​ទូទៅ​ដូច​ជា​ ការ​រៀប​ចំរ​ច​នា​ សម្ព័ន្ធ​គ្រប់​គ្រង​ របៀប​ធ្វើ​ផែន​ការ​ ការ​រៀប​ចំ​ធន​ធាន​ ការ​ ដឹក​នាំ​ប្រតិប​ត្តិ​ការ​ងារ​ និង​ការ​ធ្វើ​ផែន​ការ​យុទ្ធ​សាស្រ្ត​ទី​ផ្សារ​ដើម្បី​គ្រប់​គ្រង​ដំណើរ​ការ​អាជីវ​ក​ម្ម ឬ​ស្ថា​ប័ន​ទេស​ចរណ៍​ឲ្យ​មាន​ភាព​ជោគ​ជ័យ​។

•ក​ម្មវិធី​សិក្សា

ត្រូវ​បាន​រៀប​ចំឡើង​យ៉ាង​ស​ម្រិត​សម្រាំង​ ស្រប​តាម​ស្តង់​ដារអ​ន្តរ​ជាតិ​ ដែល​ឆ្លើយ​ត​ប​ទៅ​នឹង​ត​ម្រូវ ការ​ទីផ្សារ​ការ​ងារក្នុង​ស្រុក​ ក្នុង​តំប​ន់ និង​អ​ន្តរ​ជាតិ​ ដោយ​ស​ង្កត់ធ្ងន់​ទៅ​លើ​​ជំនាញ​ ឯ​ក​ទេស​វិជ្ជា​ជីវៈ​ខាង​ផ្នែក​គ្រប់​គ្រង​ទេស​ច​រ​ណ៍​ តាម​រ​យៈ​ការ​សិក្សា​នូវ​មុខ​វិជ្ជា​ស្នូល​ សំខាន់​ៗ​រួម​មាន​ មូល​ដ្ឋាន​គ្រឹះ​ទេស​ចរណ៍​ ការ​គ្រប់​គ្រង​ ភ្ញៀវ​ទេសចរ​ ការ​គ្រប់​គ្រង​គោល​ដៅ​ដំណើរ​កំសាន្ត​ គ្រប់​ គ្រង​សេវា​កម្ម​ម្ហូប​អាហារ​ ការ​ស្នាក់​នៅ​ ព្រម​ទាំង​កិច្ច​ការ​ គ្រប់​គ្រង​អាជីវ​កម្ម​ទូទៅ​ដូច​ជា​ ការ​ធ្វើ​ផែន​ការ​យុទ្ធ​សាស្ត្រ​ ទី​ផ្សារ​ ហិរញ្ញ​វត្ថុ​ សហ​គ្រិន​ភាព​ និង​ភាព​ជា​អ្នក​ដឹក​នាំ​។​ គ្រប់មុខវិជ្ជាទាំងអស់ ត្រូវបានសិក្សាជាមួយសៀវភៅគោលដែលបោះពុម្ពថ្មីៗ

•ល​ទ្ធផ​ល​នៃការ​សិក្សា

ក្រោយ​ពីប​ញ្ចប់ការ​សិក្សា​លើ ឯ​ក​ទេស​នេះ និស្សិតនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រវិស័យទេស ចរណ៍
-មានចំណេះដឹងអំពីភូមិសាស្ត្រ រមណីយដ្ឋាន និងតំបន់ប្រវត្តិសាស្ត្រល្បីៗ ព្រមទាំងប្រ ភេទកញ្ចប់ សេវាកម្មទេសចរណ៍ ទេសចរណ៍ធម្មជាតិ និង ទេសចរណ៍វប្បធម៌
-រៀបចំកម្មវិធី ដំណើរកម្សាន្ត ទាំងក្នុង ប្រទេស និងក្រៅប្រទេស
-ទទួលបដិសណ្ឋារកិច្ចតាមបែប លំដាប់ថ្នាក់ខ្ពស់
-រៀបចំផែនការថវិកា ធ្វើរចនាសម្ព័ន្ធ ចេះ បង្កើតយុទ្ធសាស្ត្រ ប្រកួតប្រជែងទីផ្សារ
-ទំនាក់ទំនងដ៏ល្អ ជាមួយអតិថិជន និងភ្នាក់ងារដែលពាក់ព័ន្ធយ៉ាងរលូន
-មានជំនាញភាសាអង់គ្លេស និងជំនាញកុំព្យូទ័រមូលដ្ឋាន
-ទទួលបានចំណេះដឹងពីរបៀប នៃការស្រាវជ្រាវតាមបែប គុណវិស័យ និងបរិមាណវិស័យ
-យកចំណេះដឹង និងជំនាញទៅអនុវត្តក្នុងពិភពការងារ តាមរយៈការហ្វឹកហាត់ ការងារ។​

ឱ​កាស​ការ​ងារ៖ប​ន្ទាប់ពីប​ញ្ចប់ការ​សិក្សាលើ​ឯកទេសនេះនិស្សិត​អាច​ក្លាយ​ខ្លួន​ជា​៖

•នាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍
•ប្រធាន​គ្រប់គ្រងសណ្ឋាគារ
•ប្រធានផ្នែកបដិសណ្ឋារកិច្ច
•មគ្គុទេសក៍ទេសចរណ៍
•ភ្នាក់ងារទេសចរណ៍
•ប្រធានផ្នែកទេសចរណ៍ក្នុងស្រុក
•ប្រធានផ្នែកទេសចរណ៍ក្រៅស្រុក
•អ្នករៀបចំពិធីការ។ល។

កម្មវិធីសិក្សា(សិក្សារយៈពេល ៤ឆ្នាំ)
ឆ្នាំសិក្សាមូលដ្ឋាន
ឆមាសទី១

Core English 1A
Writing Skills 1A
Principles of Economics
Introduction to Sociology
Khmer Studies
ក្រេឌីត

3
3
3
3
3
ឆមាសទី២

Core English 1B
Introduction to Environment
Public Administration
Principles of Accounting
Principles of Management
ក្រេឌីត

3
3
3
3
3
ឆ្នាំទី២
ឆមាសទី១

English for Tourism & Hos.
Intro. to Hotel Mangt.
Intro. to Tourism Mangt.
Intro. to Hos. & Mangt.
Tourism & the Evironment
ក្រេឌីត

3
3
3
3
3
ឆមាសទី២

Business Communication
Visitors & Attract Mangt.
Tourism Geography in Cambodia
Attraction Management
Accounting for Hos. Mangt
ក្រេឌីត

3
3
3
3
3
ឆ្នាំទី៣
ឆមាសទី១

English for Hotel & Hos.
Human Resource Management
Mangt. of Technology in Toursim
Travel Agency & Tour Oper. Magt.
Marketing for Hos. & Tour
ក្រេឌីត

3
3
3
3
3
ឆមាសទី២

Event Management
Communi. in Hos. & Tourism
Business Plan & Entrepreneur.
Sustainable Tourism Magt.
Research Methodology
ក្រេឌីត

3
3
3
3
3
ឆ្នាំទី៤
ឆមាសទី១

Financial Magt. for Hos. Industry
Advertising & E-Marketing in Tour.
Development Skills
Marketing Mangt. in Tourism
Hospitality & Tourism Info. System
ក្រេឌីត

3
3
3
3
3
ឆមាសទី២

International Tourism
Law in Hosp. & Tourism
Strategic Mangt. in Tourism
Resort Development & Mangt.
Research Papers
Internship
ក្រេឌីត

3
3
3
3
6
6

 

Flag Counter







យើងមាន ភ្ញៀវ 7 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 415466