•អំពីឯកទេស
ឯកទេស ស្ថាបត្យកម្ម និងនគរូបនីយកម្ម គឺជាឯកទេសមួយដែលមានសារៈសំខាន់ ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ លើវិស័យហេដ្ឋារចនា សម្ព័ន្ធ និងរដ្ឋបាលគ្រប់គ្រងដែនដី។ ការសិក្សាផ្តោត លើការរចនាសំណង់ទាំងខាងក្នុង និងខាងក្រៅ តាម មាត្រដ្ឋានជាតិ និងអន្តរជាតិ។ ការរៀបចំប្រព័ន្ធសំណង់អគារ ការកំណត់ទីតាំង និងប្លង់មេក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បន្ថែមលើនេះ ឯកទេសនេះ ផ្តល់ដល់អ្នកសិក្សានូវភាពខុសគ្នា រវាងវិធីសាស្ត្រក្នុង ការសាងសង់សំណង់តូចធំតាមរចនាបថផ្សេងៗ និង ការបង្កើតគំនិតច្នៃប្រឌិត វិធីសាស្ត្ររចនាប្លង់មេតាម បច្ចេកវិទ្យាកុំព្យូទ័រទំនើប។
•កម្មវិធីសិក្សា
ត្រូវបានរៀបចំឡើងយ៉ាងសម្រិត សម្រាំង ស្របតាមស្តង់ដារអន្តរជាតិ ដែលឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក ក្នុងតំបន់ និង អន្តរជាតិ ដោយសង្កត់ធ្ងន់ទៅលើជំនាញឯកទេស វិជ្ជាជីវៈខាងផ្នែកស្ថាបត្យកម្ម និងនគររូបនីយកម្ម តាមរយៈការសិក្សារយៈពេល៥ឆ្នាំ នូវមុខវិជ្ជាស្នូលសំ- ខាន់ចាំបាច់រួមមាន មូលដ្ឋានគ្រឹះស្ថាបត្យកម្ម ប្រវត្តិ នៃស្ថាបត្យកម្មខ្មែរ ប្រវត្តិស្ថាបត្យកម្មអឺរ៉ុប ការគូស គំរូព្រៀងដោយដៃ និងតាមប្រព័ន្ធកុំព្យូទ័រ ការរៀបចំដែនដី ការអភិរក្សស្ថាបត្យកម្ម។ គ្រប់មុខវិជ្ជាទាំងអស់ ត្រូវបានសិក្សាជាមួយសៀវភៅគោលដែលបោះពុម្ពថ្មីៗ
•លទ្ធផលនៃការសិក្សា
បន្ទាប់ពីបញ្ចប់ការសិក្សាលើ ឯកទេសនេះ និស្សិតនឹងទទួលបានជំនាញច្បាស់លាស់ ក្នុងការរៀបចំកែលម្អ និងរចនាសំណង់អគារតូច ធំ ស្រប តាមស្តង់ដារជាតិ និងអន្តរជាតិ
-មានសមត្ថភាពក្នុងការ វាយតម្លៃ វិភាគ តាមដានប្រតិបត្តិការ នៃការចំណាយលើ គម្រោងស្ថាបនា
-មានចំណេះដឹងលើការរៀបចំកែលម្អ និង កសាងនូវតំបន់រដ្ឋបាលសាធារណៈ និងឯកជនប្រកប ដោយប្រសិទ្ធភាព
-ទទួលបានចំណេះដឹងបច្ចេក ទេស វិភាគ ការត្រិះរិះពិចាណា និងជំនាញធ្វើការងារ ជាក្រុម
-មានជំនាញភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ លើបច្ចេកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម
-ទទួលបានចំណេះដឹងពីរបៀបនៃការស្រាវជ្រាវតាមបែបគុណ វិស័យ និងបរិមាណវិស័យ
-យកចំណេះដឹង និងជំនាញ ទៅអនុវត្តក្នុងពិភពការងារតាមរយៈ ការហ្វឹកហាត់ការងារ។
ឱកាសការងារ៖បន្ទាប់ពីបញ្ចប់ការសិក្សាលើឯកទេសនេះនិស្សិតអាចក្លាយខ្លួនជា៖ |
•ប្រធានក្រុមហ៊ុនសំណង់ |
កម្មវិធីសិក្សា(សិក្សារយៈពេល ៤ឆ្នាំ) |
|||
ឆ្នាំសិក្សាមូលដ្ឋាន | |||
ឆមាសទី១ Core English 1A Writing Skills 1A Principles of Economics Introduction to Sociology Khmer Studies |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Core English 1B Introduction to Environment Public Administration Introduction to Engineering Introduction to Architecture |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី២ | |||
ឆមាសទី១ History of Khmer Architect. Descriptive Geometry Sketching and Color Sketching and Color by Com. Aided Design |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ History of Khmer Architect. Computer Graphics Design Architecture Workshop Khmer Ornaments Modeling Sculpture |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៣ | |||
ឆមាសទី១ Architecture Workshop Architectural Concept Architecture Workshop Architecture Workshop History of Asian Architecture |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Landscape Design Urbanism Architectural Graphic AuotCAD 3D Architectural Graphic History of European Archit. 2D |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៤ | |||
ឆមាសទី១ Perspective Geometry Static Architecture Workshop Strength of Materials Urban Planning & Design |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Architectural Conservation Architectural Conservation Building Structure Architecture Workshop Geographic Information System |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៥ | |||
ឆមាសទី១ Building Structure Building Service Architecture Workshop History of European Architec. |
ក្រេឌីត 3 3 3 3 |
ឆមាសទី២ Urban Planning and Design Architectural Conservation Strength of Materials Research Paper Internship |
ក្រេឌីត 3 3 3 3 6 6 |
មហាវិទ្យាល័យ វិស្វកម្ម និងស្ថាបត្យកម្ម |
|
---|---|
1- | ឯកទេស វិស្វកម្មសំណង់ស៊ីវិល |
2- | ឯកទេស គ្រប់គ្រងវិស្វកម្មសំណង់ |
3- | ឯកទេស ស្ថាបត្យកម្ម និងនគរូបនីយកម្ម |