•សិស្ស-និស្សិតទាំងពីរភេទ ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ អាចចូល រៀនបានដោយមិនគិតពីកម្រិតសញ្ញាបត្រ
•ធ្វើតេស្តភាសាអង់គ្លេស មុននឹងចូលរៀន
កាលបរិច្ឆេទចូលរៀន
•ចូលរៀនលើក១៖ថ្ងៃទី១ ខែតុលា
•ចូលរៀនលើក២៖ថ្ងៃទី១ ខែមីនា

១. កម្មវិធីសិក្សាជា ភាសាជាតិ (បង្រៀនជាពីរភាសា = ភាសាខ្មែរ រួមជាមួយ ភាសាអង់គ្លេស)
•បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឬសញ្ញាបត្រមាន តម្លៃស្មើ
•បេក្ខជនអាចចុះឈ្មោះចូលរៀន ដោយមិនចាំបាច់ឆ្លងកាត់ការធ្វើតេស្តវាស់ស្ទង់សមត្ថភាពឡើយ។
•ផ្តល់ជូនថ្នាក់បំប៉នភាសាអង់គ្លេស និងថ្នាក់កុំព្យូទ័រ ដោយឥតគិតថ្លៃ (១ឆ្នាំ)
២. កម្មវិធីសិក្សា អន្តរជាតិ (បង្រៀនជាភាសាអង់គ្លេស ១០០%)
•បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
•បេក្ខជនត្រូវឆ្លងកាត់ការធ្វើតេស្តវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេស។
•ចំពោះសិស្ស-និស្សិតរបស់ប៊ែលធី ដែលសិក្សាភាសាអង់គ្លេសទូទៅ (ESL Program) ចាប់ពីកម្រិត១០ (Level 10) ឡើងទៅ(មិនលើសពី ១ឆ្នាំ) អាចចុះឈ្មោះចូលរៀនដោយស្វ័យប្រវត្តិ
•ចំពោះអ្នកធ្វើតេស្តចូលរៀនធ្លាក់ អាចចូលរៀនថ្នាក់បំប៉នភាសាអង់គ្លេស តាមកម្រិតសមត្ថភាព
•ចំពោះអ្នកមានពិន្ទុ TOEFL iBT ចាប់ពី 45 ឡើងទៅ ឬ IELTS ចាប់ពី 5.០ ឡើងទៅ អាចចូលរៀនដោយស្វ័យប្រវត្តិ
•ធ្វើតេស្តភាសាអង់គ្លេសមុននឹងចូលរៀន
កាលបរិច្ឆេទចូលរៀន
•ចូលរៀនលើក១៖ ថ្ងៃទី១ ខែតុលា
•ចូលរៀនលើក២៖ ថ្ងៃទី១ ខែមីនា

•បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ
•ចំពោះនិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅប៊ែលធី មិនលើសពី១ឆ្នាំ អាច ចូលរៀនដោយមិនបាច់ធ្វើតេស្តភាសាអង់គ្លេស
•ចំពោះអ្នកមានពិន្ទុ TOEFL iBT ចាប់ពី 78 ឡើងទៅ ឬ IELTS ចាប់ពី 6.០ ឡើងទៅអាចចូលរៀនដោយស្វ័យប្រវត្តិ
•ធ្វើតេស្តភាសាអង់គ្លេសមុននឹងចូលរៀន
កាលបរិច្ឆេទចូលរៀន
•ចូលរៀនលើក១៖ ថ្ងៃទី១ ខែតុលា
•ចូលរៀនលើក២៖ ថ្ងៃទី១ ខែមីនា
•និស្សិតអាចផ្ទេរការសិក្សាពីសាកលវិទ្យាល័យ ឬគ្រឹះស្ថាននានា មកសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានលុះត្រាតែ និស្សិតនោះមកពីគ្រឹះស្ថានឧត្តមសិក្សា ដែលមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល កម្ពុជា (ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិកាទទួលស្កាល់គុណភាព អបរ់ំនៃកម្ពុជា)។
•និស្សិតត្រូភ្ជាប់មមកជាមួយនូវ សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឬសញ្ញាបត្រដែលមានតម្លៃស្មើវិញ្ញាបន បត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ព្រឹតិ្តបត្រពិន្ទុផ្លូវការ ដែលចេញដោយគ្រឹះស្ថានសាមីុ។
•និស្សិតដែលសិក្សាកម្មវិធី អន្តរជាតិ (បង្រៀនជាភាសាភាសាអង់គ្លេស ១០០%) ត្រូវឆ្លងកាត់ការធ្វើ តេស្តវាស់ស្ទង់ សមត្ថភាពភាសាអង់គ្លេសជាមុនសិន។ ចំពោះនិស្សិតដែលសិក្សាជា ភាសាជាតិ (បង្រៀនជាពីរភាសា = ភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស) មិនចាំបាច់់ឆ្លងកាត់ការធ្វើតេស្តវាស់ស្ទង់សមត្ថភាពឡើយ។
•ផ្តល់ជូនថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ ដោយឥតគិតថ្លៃ (១ឆ្នាំ)