ដំណើរទស្សនកិច្ចសិក្សាទៅក្រុងព្រះសីហនុ
របស់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
ដើម្បីបានសិក្សាស្រាវជ្រាវ រៀនសូត្រ យល់ដឹង អំពីតំបន់ប្រវត្តិសាស្ត្រ រមណីដ្ឋាននានា ទាំងក្រៅប្រទេស និងក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានផ្សាភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្តន៍ជាក់ស្តែង ឲ្យស្របទៅ តាមបាវចនារបស់ ប៊ែលធី គឺ "គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌"។ គណៈគ្រប់គ្រង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សា(Field Trip) ជូនដល់និស្សិតថ្នាក់បំប៉នភាសាអង់គ្លេស (Bridging Course) ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (Foundation Year) ឆ្នាំទី២ ដល់ឆ្នាំទី៤ (Year 2 to Year 4) គ្រប់មហាវិទ្យាល័យ ជារៀងរាល់ឆ្នាំ ។ ដោយឡែកសម្រាប់ឆ្នាំសិក្សា ២០១៣-២០១៤ នេះ នៅថ្ងៃទី ១០ ឧសភា ឆ្នាំ ២០១៤ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (Foundation Year) ទៅធ្វើទស្សនកិច្ចសិក្សានៅតំបន់រមនីដ្ឋានឆ្នេរសមុទ្រក្រុងព្រះសីហនុ ស្ថិតក្នុងខេត្តព្រះសីហនុ ។ សូមបញ្ជាក់ផងដែរថា ក្រៅពីការធ្វើទស្សនៈកិច្ចសិក្សា និស្សិត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានធ្វើការសម្អាតឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់យើងផងដែរ ។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សាចប់សព្វគ្រប់ សាកលវិទ្យាល័យ តម្រូវ ឱ្យនិសិ្សត សរសេររបាយការណ៍ ទុកជាឯកសារ ក្នុងន័យពង្រឹងគុណភាពសិក្សា និងជាស្នាដៃរបស់និសិ្សត សម្រាប់ទុកឲ្យនិសិ្សត ជំនាន់ក្រោយបានសិក្សាស្រាវជ្រាវ រៀនសូត្របន្ត ថែមទៀតផង។ |
_______________________________________________________________________