ប៊ែលធី បានសហការរៀបចំការតាំងពិព័រណ៍
អប់រំលើកទី២ ជាមួយសាកលវិទ្យាល័យចំនួន២៥
មកពីខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសហការរៀបចំ ការតាំងពិព័រណ៍អប់រំខេត្តក្វាងស៊ី លើកទី២ (The 2nd Guangxi Education Exhibition in Cambodia) ជាមួយសាកលវិទ្យាល័យ ចំនួន២៥ មកពីខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន កីឡា ឯកឧត្តមបណ្ឌិត ឡាន ធានលី អភិបាលរងតំបន់ស្វយ័តខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ ប៊ូ ជៀនហ៊្គូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
តាមរបាយការណ៍ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ បានឲ្យដឹងថា សាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ បានសហការជាមួយ មន្ទីរអប់រំខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ ឯកឧត្តម ឡាន ធានលី អភិបាលរងខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូចំនួន៥២នាក់ មកពី២៥ សាកលវិទ្យាល័យ បានរៀបចំការតាំងពិព័រណ៍អប់រំ ជាលើកទី២ ក្នុងគោលបំណងបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាមួយសាកលវិទ្យាល័យមកពីខេត្តក្វាងស៊ី ក៏ដូចជាបានផ្សព្វផ្សាយព័ត៌មាន ស្តីពីកម្មវិធីសិក្សា វគ្គសិក្សា ទីតាំង ឈ្មោះសាកលវិទ្យាល័យ ស្ថានភាពរស់នៅ ការចំណាយផ្សេងៗ និងសេចក្តីលម្អិតដទៃទៀត ជូនចំពោះ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ទាំងអស់ ដែលមានបំណងបញ្ជូនបុត្រធីតារបស់ខ្លួនទៅបន្តការសិក្សានៅទីនោះ។ កន្លងមក ប៊ែលធីបានចុះMoU ជាមួយអង្គការនិងសាកលវិទ្យាល័យមួយចំនួនដូចជាៈ ទី១. ចក្រភពអង់គ្លេស ចំនួន ៥៖ -សាកលវិទ្យាល័យ Regent’s University London -សាកលវិទ្យាល័យ York Saint John University -មហាវិទ្យាល័យ Cambridge Tutors College -Springboard4Cambodia -មជ្ឈមណ្ឌល IELTS ពីBritish Council UK ទី២. សហរដ្ឋអាមេរិក ចំនួន៣៖ -មហាវិទ្យាល័យ Shoreline Community College -TOEFL iBT ដែលទទួលអាជ្ញាប័ណ្ណពីស្ថាប័នETS -McGraw Hill Education ទី៣.ប្រទេសសិង្ហបុរី ចំនួន១៖ -វិទ្យាស្ថាន East Asia Institute of Management (EASB) ទី៤.ប្រទេសជប៉ុន ចំនួន១៖ -សាកលវិទ្យាល័យ HOSEI University ទី៥. ប្រទេសចិន ចំនួន៨៖ -សាកលវិទ្យាល័យ Youjiang Medical University -សាកលវិទ្យាល័យ Guilin University of Technology -សាកលវិទ្យាល័យ Guilin Medical University -សាកលវិទ្យាល័យ Guangxi University of Foreign Language -សាកលវិទ្យាល័យ Guangxi University of Nationalities -សាកលវិទ្យាល័យ Guizhou Medical University -សាកលវិទ្យាល័យ WUHAN University -សាកលវិទ្យាល័យ Guilin University of Aerospace Technology ទី៦.ប្រទេសកូរ៉េ ចំនួន២៖ -អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF -សាកលវិទ្យាល័យ Sangmyung University ទី៧.ប្រទេសម៉ាឡេស៊ី ចំនួន២៖ -សាកលវិទ្យាល័យ Kuala Lumpur University -សាកលវិទ្យាល័យ Taylor University -ប៊ែលធី ក៏មានមជ្ឈមណ្ឌលតេស្តអន្តរជាតិ ២គឺ៖-ទី១ TOEFL iBT ដែលទទួលអាជ្ញាប័ណ្ណពីស្ថាប័នETS សហរដ្ឋអាមេរិក និង-ទី២ មជ្ឈមណ្ឌល IELTS ពីBritish Council UK។ ជាលទ្ធផល ប៊ែលធី បានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេសតាមរយៈកម្មវិធី "អាហារូបករណ៍ឧកញ៉ា លី ឆេង" សរុបចំនួន ៤១នាក់ ថ្នាក់បរិញ្ញាបត្រចំនួន ៣៨នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន០៣នាក់ ក្នុងនោះទៅចក្រភពអង់គ្លេសចំនួន ១១នាក់ សិង្ហបុរី ចំនួន ២៩នាក់ និងប្រទេសចិន ចំនួន ០១នាក់។
បន្ទាប់មក លោកជំទាវ ប៊ូ ជៀនហ៊្គូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការអប់រំនិងការបណ្តុះបណ្តាលធនធានមនុស្ស បានជំរុញឲ្យប្រទេសជាតិ មានការវិវឌ្ឍទៅមុខ ដោយភាពរុងរឿងថ្កុំថ្កើង។ កន្លងមកភាគីចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់កិច្ចសហប្រតិបត្តិការ រវាងចិននិងកម្ពុជា ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ដោយភាគីចិនគាំទ្រយ៉ាងពេញ ទំហឹងដល់ភាគីកម្ពុជា នៅក្នុងបុព្វហេតុ នៃការអភិវឌ្ឍការអប់រំនិង បណ្តុះបណ្តាលធនធានមនុស្ស។ ឆ្នាំនេះ គឺជាលើកទី២ហើយ ដែលតំបន់ស្វយ័ត ជនជាតិជាំងក្វាស៊ី បានរៀបចំការតាំងពិព័រណ៍ អប់រំអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានជឿជាក់ថា ការតាំងពិព័រណ៍នេះនឹងផ្តល់ឱកាស ដ៏ល្អមួយសម្រាប់និស្សិត កម្ពុជាក្នុងការស្វែងយល់និងស្គាល់កាន់តែច្បាស់ចំពោះស្ថានភាពក៏ ដូចជាលក្ខណៈសម្បត្តិរបស់មហាវិទ្យាល័យ នៃតំបន់ ស្វយ័តក្វាងស៊ី ដែលសង្ឃឹមថានឹងមាន និស្សិតកម្ពុជា កាន់តែច្រើនមានការចាប់អារម្មណ៍ និងមានគម្រោងបន្តការ សិក្សានៅខេត្តក្វាងស៊ី ប្រទេសចិន។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ឡាន ធានលី អភិបាលរងតំបន់ស្វយ័តខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ និងកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំ ទាំងផ្នែកឯកជន និងរដ្ឋ និងដោយមើលឃើញការរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ប៊ែលធី មន្ទីរអប់រំខេត្តក្វាងស៊ី បានសម្រេចចិត្ត ដឹកនាំគណៈប្រតិភូចំនួន៥៥នាក់ មកពី ២៥សាកលវិទ្យាល័យ មកធ្វើពិព័រណ៍អប់រំ ជាលើកទី២ នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ ឯកឧត្តមបណ្ឌិតអភិបាលរងតំបន់ស្វយ័តខេត្តក្វាងស៊ី បានបន្តទៀតថា ប្រទេសចិននិង កម្ពុជា គឺជាអ្នកជិតខាងដ៏ល្អនឹងគ្នា ចំណងសាមគ្គីភាព នៃប្រទេសទាំងពីរ មានតាំងពីយូរយារណាស់មកហើយ។ ភាគីសងខាង បានបង្កើតទំនាក់ទំនងជាដៃគូសហការ គ្រប់ជ្រុងជ្រោយ នៅលើឆាកនយោបាយ យើងជឿជាក់លើគ្នាទៅវិញទៅមក។ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន របស់ ប៊ែលធីគ្រុប ក៏ដូចជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការខិតខំប្រឹងប្រែងលើកស្ទួយគុណភាពអប់រំ រួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្តទៀតថា ការរៀបចំពិព័រណ៍អប់រំនេះឡើង គឺជាសក្ខីភាពដ៏ច្បាស់លាស់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ រវាងខេត្តខ្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងកម្ពុជា ឲ្យមានការរីកចម្រើននិងទទួលបានលទ្ធផលផ្លែផ្កាល្អ ក្នុងអនាគតខាងមុខ។ លើសពីនេះការតាំងពិព័រណ៍ ពិតជាផ្ដល់ឱកាសល្អ ដើម្បីឲ្យសិស្សនិស្សិតកម្ពុជានិងសាធារណជន បានសិក្សានិងស្វែងយល់ពីប្រព័ន្ធ អប់រំរបស់ចិន ដើម្បីធ្វើជា មូលដ្ឋាន ក្នុងការជ្រើសរើសនិងបញ្ជូនកូនចៅទៅបន្តការសិក្សានៅទីនោះ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្ថែមថា បរិបទកំណែទម្រង់ស៊ីជម្រៅ ក្នុងវិស័យអប់រំ នាពេលបច្ចុប្បន្ននេះ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្ញុំផ្ទាល់ខ្ញុំសូមអំពាវនាវដល់គ្រប់ដៃគូជាតិ និងអន្តរជាតិទាំងអស់ដែលកំពុងធ្វើការងារពាក់ព័ន្ធជាមួយវិស័យអប់រំនៅកម្ពុជា ជាពិសេសក្នុងសូមស្នើ ដល់សាធារណរដ្ឋប្រជាមានិតចិន សូមជួយផ្ដល់ការឧបត្ថម្ភគាំទ្រ ឲ្យបានកាន់តែច្រើនថែមទៀត ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារ បច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
________________________________________________________________