សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
បានចុះអនុស្សរណៈយោគយល់គ្នាជា
មួយ សាកលវិទ្យាល័យបាងកក នៅប្រទេសថៃ
ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុបនិងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ បែលធី អន្តរជាតិ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយនឹងលោកស្រីបណ្ឌិត ស៊ីរិវ៉ាន់ រតនាកាន សាកលវិទ្យាធិការរង សាកលវិទ្យាល័យ បាងកក ប្រទេសថៃ ក្នុងគោលបំណងផ្តោតសំខាន់ទៅលើ ការបញ្ជូននិស្សិតទៅសិក្សា ការផ្លាស់ប្តូរសាស្ត្រាចារ្យ និស្សិត និងកម្មវិធីសិក្សារវាងសាកលវិទ្យាល័យទាំងពីរ។ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ តាមរយៈការិយាល័យទំនាក់ទំនងអន្តរជាតិបានធ្វើកិច្ចសហប្រតិបត្តការជាមួយបណ្តាសាលា និងសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ក្នុងន័យស្វែងរកគ្រឹះស្ថានសិក្សាដែលមានគុណភាពអប់រំខ្ពស់ ដើម្បីបញ្ជូនសិស្ស-និស្សិតកម្ពុជារបស់យើង ទៅបន្តការសិក្សា ក៏ដូចជាធ្វើទស្សនកិច្ចសិក្សានៅទីនោះ។ កន្លងមកសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU)ជាមួយនឹងសាកលវិទ្យាល័យនានានៅក្រៅប្រទេសមួយចំនួនរួចមកហើយដូចជា៖ ប្រទេសអង់គ្លេស ៖ -សាកលវិទ្យាល័យ Regent’s University London -សាកលវិទ្យាល័យ York Saint John University -មហាវិទ្យាល័យ Cambridge Tutors College -Springboard 4 Cambodia សហរដ្ឋអាមេរិក៖ -មហាវិទ្យាល័យ Shoreline Community College ប្រទេសម៉ាឡេស៊ី៖ -មហាវិទ្យាល័យKuala Lumpur University -សាកលវិទ្យាល័យ Taylor University ប្រទេសសឹង្ហបុរី៖ -វិទ្យាស្ថាន EASB East Asia Institute of Management ប្រទេសកូរ៉េ៖ -សាកលវិទ្យាល័យ Sangmyung University និងអង្គការសម្ព័ន្ធយុវជនអន្តរជាតិIYF ប្រទេសចិន៖ -សាកលវិទ្យាល័យGuangxi University of Foreign Language -សាកលវិទ្យាល័យGuangxi University for Nationalities -សាកលវិទ្យាល័យGuilin University of Technology -សាកលវិទ្យាល័យGuilin Medical University -សាកលវិទ្យាល័យYoujiang Medical University for Nationality -សាកលវិទ្យាល័យ GUIZHOU Medical University -សាកលវិទ្យាល័យ WUHAN University -សាកលវិទ្យាល័យ Guilin University of Aerospace Technology ប្រទេសជប៉ុន៖ -សាកលវិទ្យាល័យ HOSEI Uiversity និង មានមជ្ឈមណ្ឌលតេស្តអន្តរជាតិ២គឺ TOEFL iBTពីស្ថាប័ន ETS សហរដ្ឋអាមេរិក និង IELTS ពី British Council UK ។ ជាលទ្ធផល ប៊ែលធី បានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេសសរុបចំនួន ៤១នាក់ ក្នុងនោះទៅចក្រភពអង់គ្លេស ១១នាក់ និងប្រទេសសឹង្ហបុរីចំនួន ២៩ នាក់ ប្រទេសចិន១នាក់។ ហើយថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានចុះ MOU ជាមួយ សាកលវិទ្យាល័យ បាងកក មកពីប្រទេសថៃ ក្នុងគោលបំណងបញ្ជូននិស្សិតទៅសិក្សា ផ្លាស់ប្តូរកម្មវិធីសិក្សា និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាកម្មវិធីផ្លាស់ប្តូរនិសិ្សត ទស្សនកិច្ចសិក្សាផ្សេងៗ និងជាពិសេសជ្រើសរើសសាកលវិទ្យាល័យជាដៃគូល្អៗតម្លៃសមរម្យដើម្បីបំពេញសេចក្តីត្រូវការជូនមាតាបីតា អាណាព្យាបាលសិស្សដែលចង់បញ្ជូនបុត្រធីតារបស់ខ្លួនឲ្យទៅសិក្សា នៅក្រៅប្រទេសតាមរយៈ ប៊ែលធីទំនាក់ទំនងអន្តរជាតិ ។ ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត ស៊ីរិវ៉ាន់ រតនាកាន សាកលវិទ្យាធិការរងសាកលវិទ្យាល័យ បាងកក ប្រទេសថៃ បានធ្វើការចាប់អារម្មណ៍ថា៖ លោកស្រីមានក្តីសប្បាយរីករាយណាស់ ដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈ(MOU)ជាមួយនឹងសាកលវិទ្យាល័យ បាងកក ប្រទេសថៃ នាពេលនេះ។ ដោយមើលឃើញថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សា ដែលមានលក្ខណៈជាអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលឈានមុខគេ និងល្បីឈ្មោះជាងគេនៅកម្ពុជា ព្រោះសិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាពីប៊ែលធីសុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ ទាំងផ្នែកចំណេះដឹងទូទៅ និងភាសា ហើយអាចធ្វើការប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។ លើសពីនេះទៅទៀតឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ បែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ ថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធីបានចុះអនុស្សរណៈយោគយល់បន្ថែមមួយទៀតជាមួយនឹងសាកលវិទ្យាល័យ បាងកកប្រទេសថៃ ក្នុងគោលបំណងបញ្ជូនសិស្ស-និស្សិតពីកម្ពុជាឲ្យទៅសិក្សានៅទីនោះ សំដៅធ្វើយ៉ាងណាអោយសិស្ស-និស្សិតទទួលបាននូវចំណេះដឹង និងជំនាញ ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អទៅថ្ងៃអនាគត និងបានស្វែងយល់ពីវប្បធម៌ និងអរិយធម៌បរទេសផងដែរ។ ជាទីបញ្ចប់ ឯកឧត្តម លី ឆេង និងលោកស្រីបណ្ឌិត ស៊ីរិវ៉ាន់ រតនាកាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________