សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
សហការជាមួយអង្គការមូលដ្ឋានជីវិតថ្មី រៀបចំសិក្ខាស្តីពី
"ភាពជាអ្នកដឹកនាំ ការងារជាក្រុម ភាពជាអ្នកមើលការខុសត្រូវ"
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំសិក្ខាសាលាស្តីពី“ភាពជាអ្នកដឹកនាំ ការងារជាក្រុម ភាពជាអ្នកមើលការខុសត្រូវ” ជូនដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និង សិស្ស-និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ៤៥០ នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង លោក ជិសស៊ី មីខូល (Jesse McCaul) ប្រធានអង្គការកសាងមូលដ្ឋានជីវិតថ្មីប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមជាវាគ្មិនកិត្តិយសដោយលោកJerry និងលោកស្រី Chris McQuay មកពីសហរដ្ឋអាមេរិកផងដែរ។ តាមរបាយការណ៍លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ បម្រើការ សរុប ១,៧៤៥នាក់ និងមានសិស្ស-និស្សិតកំពុងសិក្សា ចំនួនជិត ៣៤,០០០នាក់។ ដោយឡែក ប៊ែលធីអប់រំ មានសាខាចំនួន ១៩ទីតាំង នៅរាជធានីភ្នំពេញ ក្នុងនោះ ០១ទីតាំង គឺជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង ១៨ទីតាំងទៀត ជាសាលា ប៊ែលធី អន្តរជាតិ ដោយ១៦ទីតាំង កំពុងដំណើរការ និង០២ទីតាំងទៀត កំពុងសាងសង់។ លោកបានបន្តទៀតថា ការធ្វើបទបង្ហាញដ៏មានសារៈសំខាន់របស់វាគ្មិនថ្ងៃនេះ ពិតជាបានធ្វើឲ្យ សិក្ខាកាមទាំងអស់យល់កាន់តែច្បាស់អំពីការរៀបចំគោលដៅជីវិតខ្លួនឯងឲ្យបានកាន់តែប្រសើរតាមរយៈការចេះដឹកនាំ ធ្វើការជាក្រុម មើលការខុសត្រូវការងារ និងមានការទំនាក់ទំនងដ៏ល្អនៅក្នុងសង្គម។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង ក៏បានថ្លែងអំណរគុណដល់លោក ជិសស៊ី មីខូល (Jesse McCaul) ប្រធានអង្គការកសាងមូលដ្ឋានជីវិតថ្មីប្រចាំប្រទេសកម្ពុជា និងវាគ្មិនកិត្តិយសទាំងពីររូប ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងវគ្គសិក្ខាសាលានេះ និងបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយលើមេរៀនសំខាន់ៗទាំង ៦ ដូចជាៈ៖ ១. ច្បាប់នៃដំណើរការ ២. ច្បាប់នៃនាវាចរ ៣. ច្បាប់នៃការបូកបន្ថែម ៤. ច្បាប់នៃមូលដ្ឋានគ្រឹះរឹងមាំ ៥.ច្បាប់ភ្នំ ៦. ការរីកចម្រើននូវចិត្តសប្បុរស។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថាវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ថ្មីៗ និងទស្សនៈល្អៗពីវាគ្មិនកិត្តិយសល្បីៗ ដើម្បីធ្វើយ៉ាងណាឲ្យសិក្ខាកាមទាំងអស់យល់ដឹងបន្ថែមអំពីភាពជាអ្នកដឹកនាំ ការងារជាក្រុម និងត្រៀមខ្លួនធ្វើជាអ្នកដឹកនាំដ៏អស្ចារ្យសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិនៅថ្ងៃអនាគត។ ឯកឧត្តម ជឿជាក់ថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះ បណ្តាលនេះ សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងដែលបានរៀនទាំងនេះ ទៅអភិវឌ្ឍ នៅកន្លែងការងារ និងការសិក្សារបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាទីបញ្ចប់ ឯកឧត្តម ប្រធានគណៈអធិបតី ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិនកិត្តិយស និងប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមទាំងអស់ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________