កម្មវិធីផ្លាស់ប្តូរនិស្សិត និងទស្សនកិច្ចជាផ្លូវការ
របស់ប្រតិភូថៃ មកពីសាកលវិទ្យាល័យ បាងកក
នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូ មកពីសាកលវិទ្យាល័យ បាំងកក ព្រះរាជាណាចក្រថៃ ដែលបានដឹកនាំនិស្សិតមកធ្វើទស្សនកិច្ចសិក្សាជាផ្លូវការ និងសម្តែងរបាំ-ចម្រៀង ជូនដល់សិស្ស-និស្សិតប៊ែលធី ក្រោមអធិបតីភាព ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង Dr. Lokweetpun Suprawan ប្រធានការិយាល័យគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យ បាំងកក។ មកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU ជាមួយនឹងសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេសចំនួន៣៤ រួចមកហើយរួមមាន៖ ទី១-ប្រទេសអង់គ្លេស ចំនួន៥ ទី២-សហរដ្ឋអាមេរិក ចំនួន៥ ទី៣-សិង្ហបូរី ចំនួន១ ទី៤-កាណាដា ចំនួន១ ទី៥-អូស្ត្រាលី ចំនួន១ ទី៦-ចិន ចំនួន១០ ទី៧-កូរ៉េ ចំនួន៣ ទី៨-ជប៉ុន ចំនួន២ ទី៩-ម៉ាឡេស៊ី ចំនួន២ និង ទី១០-ថៃ ចំនួន៤ ជាមួយគ្នានេះផងដែរ ប៊ែលធី ក៏បានបង្កើត ប៊ែលធី ទំនាក់ទំនង អន្តរជាតិ ដែលមានការិយាល័យស្ថិតនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ជាន់ទី៤) និងមានបម្រើសេវាកម្មសំខាន់ៗ ចំនួន ០៥ ដូចជា៖ ១. បញ្ជូន សិស្ស-និស្សិតប៊ែលធី ដែលពូកែ និងសិស្សនិទ្ទេសA ទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង ២. បញ្ជូន សិស្ស-និស្សិត កម្ពុជាគ្រប់ប្រភេទ ទូទាំងប្រទេស ដែលមានបំណងទៅសិក្សានៅក្រៅប្រទេស តាមរយៈការទទួលខុសត្រូវការបង់ថ្លៃសិក្សា និងការចំណាយលើការស្នាក់នៅផ្សេងៗ ៣. បញ្ជូន បុគ្គលិក និងសិស្ស-និស្សិត ទៅធ្វើទស្សនកិច្ចក្រៅប្រទេស ៤. កម្មវិធីផ្លាស់ប្ដូរសិស្ស-និស្សិត ទៅក្រៅប្រទេស ៥. បញ្ជូនសិស្ស-និស្សិត ចុះកម្មសិក្សានៅក្រៅប្រទេស តាមរយៈ អាហារូបករណ៍ឧកញ៉ា លី ឆេង ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូនសិស្ស-និស្សិតអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសរុប ចំនួន ៨៤នាក់ ក្នុងនោះ សាហរដ្ឋអាមេរិក ៤នាក់ ចក្រភពអង់គ្លេស ១០នាក់ កាណាដា ០១នាក់ សិង្ហបុរី ៣៩នាក់, ចិន ០៩នាក់ និងថៃ១១នាក់ ព្រមទាំងមាននិស្សិត អាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ១០នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិផងដែរ។ លើលពីនេះទៅទៀត តាមរយៈសេវាកម្ម បញ្ជូនសិស្ស-និស្សិត កម្ពុជាគ្រប់ប្រភេទ ទូទាំងប្រទេស ដែលមានបំណងទៅសិក្សានៅក្រៅប្រទេស តាម រយៈការទទួលខុសត្រួវបង់ថ្លៃសិក្សា និងការចំណាយលើការស្នាក់នៅផ្សេងៗ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេសសរុបចំនួន ២៤នាក់ រួមមាន៖ សហរដ្ឋអាមេរិក ១២នាក់ សិង្ហបុរី ០១នាក់ ចិន ០៣នាក់ និងថៃ ០៨នាក់។ បន្ទាប់មក Dr. Lokweetpun Suprawan ប្រធានការិយាល័យគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ បាំងកក បានមានប្រសាសន៍ថា៖ លោកមានសេចក្តីសប្បាយរីករាយណាស់ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអនុញ្ញាតឲ្យនិស្សិត សាកលវិទ្យាល័យ បាំងកក មានឱកាសបានមកធ្វើទស្សនកិច្ចសិក្សាជាផ្លូវការក្នុងកម្មវិធី ផ្លាស់ប្តូរនិស្សិត និងចែករំលែក វប្បធម៌ របស់ប្រជាជនថៃ ជូនដល់សិស្ស-និស្សិតប៊ែលធី នាពេលនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ ថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការក្នុងកម្មវិធី ផ្លាស់ប្តូរនិស្សិត របស់គណៈប្រតិភូ មកពីសាកលវិទ្យាល័យបាំងកក ព្រះរាជាណាចក្រថៃ ដែលបានដឹកនាំនិស្សិតមកធ្វើទស្សនកិច្ចសិក្សាជាផ្លូវការក្នុងកម្មវិធី ផ្លាស់ប្តូរនិស្សិត នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លោកបានបន្ថែមថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូ និងនិស្សិត ប្រពៃណី វប្បធម៌ អរិយធម៌ រវាងប្រជាជាតិទាំងពីរ និងផ្តល់ឱកាសជូនដល់សិស្ស និស្សិត ទាំងពីរប្រទេសឲ្យបានសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ក៏ដូចជាប្រជាជាតិក្នុងសហគមន៍អាស៊ានទាំង១០ ជាពិសេស បង្កើនភាពជាដៃគូយ៉ាងជិតស្និទ ក៏ដូចជាការសហការគ្នាយ៉ាងល្អ រវាងថ្នាក់ដឹកនាំ បុគ្គលិក និងសាស្ត្រាចារ្យ របស់សាកលវិទ្យាល័យដៃគូទាំងពីរ។ ជាទីបញ្ចប់ ឯកឧត្តម លី ណាវុឌ្ឍ និងDr. Lokweetpun Suprawan បានប្រគល់វត្ថុអនុស្សាវរីយ៍ និងថតរូបជុំគ្នានាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
_______________________________________________________________________