សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
រៀបចំកម្មវិធីពហុវប្បធម៌ លើកទី៣
នារសៀលថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីពហុវប្បធម៌ លើកទី៣ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតជាតិ-អន្តរជាតិទាំងអស់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំង សិស្ស-និស្សិត មកពីគ្រឹះស្ថានសិក្សារដ្ឋ សរុបប្រមាណជិត ១,០០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ លោក រស់ ប៉ារ៉ាឌី សាកលវិទ្យាធិការរង និងជាព្រឹទ្ធបុរស បានឱ្យដឹងថា៖ ដើម្បីបំពេញសេចក្តីត្រូវការរបស់និស្សិត និងទទួលបាននូវគុណភាពអប់រំខ្ពស់ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានបើកកម្មវិធីសិក្សាជាភាសាជាតិ (National Program) (សិក្សាជាភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស) លើកម្មវិធីសិក្សាអន្តរជាតិ (International Program) ដែលមានស្រាប់ និងចូលរៀនពីរដងក្នុងមួយឆ្នាំគឺ ខែតុលា និងខែមីនា លើមហាវិទ្យាល័យ ៦សំខាន់ៗ៖ ១-គ្រប់គ្រងពាណិជ្ជកម្ម ២-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ ៣-នីតិសាស្ត្រ និងវិទ្យា សាស្ត្រសង្គម ៤-ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៥-វិស្វកម្ម និងស្ថាបត្យកម្ម និង ៦-ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ។ សាកលវិទ្យាល័យ ក៏មានបើកបង្រៀនថ្នាក់គរុកោសល្យដែលមានរយៈពេល ៦ខែ ដើម្បីជួយដល់និស្សិតដែលកំពុងសិក្សា ហើយមានបំណង់ចង់ក្លាយខ្លួនជាគ្រូបង្រៀនផ្នែកចំណេះទូទៅ និងផ្នែកភាសាអង់គ្លេស។ សាកលវិទ្យាល័យ ក៏មានបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើមុខជំនាញសំខាន់ៗ ដែលស្របជាមួយទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។ I-ថ្នាក់អនុបណ្ឌិត (MASTER’S PROGRAM) មានជំនាញសំខាន់ៗដូចជា ១. អនុបណ្ឌិតអប់រំ (Master in Education) ២. អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (Master in Business) ៣. អនុបណ្ឌិតការសិក្សាអភិវឌ្ឍន៍ (Master in Development Studies) ៤. អនុបណ្ឌិតការសិក្សាសាធារណៈ និងសកល (Master in Public &Global Studies) II-ថ្នាក់បណ្ឌិត (DOCTORAL PROGRAM) មានជំនាញសំខាន់ៗដូចជា ១. រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ (PhD in Educational Administration and Leadership) ២. គ្រប់គ្រងពាណិជ្ជកម្ម (PhD in Business Administration) ៣. ពាណិជ្ជកម្មអន្តរជាតិ (PhD in International Business) ក្នុងឱកាសនោះដែរ ឯកឧត្តម លី ណាវុឌ្ឍ បានមានប្រសាសន៍ថា៖ នេះជាលើកទី៣ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីពហុវប្បធម៌ ជូនដល់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតជាតិ-អន្តរជាតិទាំងអស់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងមានការចូលរួមពីសិស្ស-និស្សិតមកពីគ្រឹះស្ថានសិក្សារដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ។ កម្មវិធីពហុវប្បធម៌ នេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសជូនដល់និស្សិតកម្ពុជា ក៏ដូចជា និស្សិតបរទេស អាចផ្លាស់ប្តូរ ចែករំលែក និងសិក្សាវប្បធម៌ពីគ្នាទៅវិញទៅមក តាមរយៈ ការសម្តែងចម្រៀង-របាំ ការប្រគុំតន្ត្រី ការបង្ហាញម្ហូបអាហារ ការដើរម៉ូដ ការតាំងពិព័រណ៍វប្បធម៌ និងការសម្តែងអាយ៉ៃកំប្លែងជាដើម។ ជាទីបញ្ចប់ ឯកឧត្តម និងថ្នាក់ដឹកនាំ ព្រមទាំង សិស្ស-និស្សិតទាំងអស់ បានទស្សនាការសម្តែងសិល្បៈ វប្បធម៌ របស់និស្សិតកម្ពុជា និងនិស្សិតបរទេសយ៉ាងរីករាយ និងស្និតស្នាល ព្រមទាំងបានថតរូបអនុស្សាវរីយ៍ជុំគ្នាផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________