Skip to Menu Skip to Content Skip to Footer
 

សាកលវិទ្យាល័យ ​ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ

និងអន្តេវាសិកដ្ឋាន សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា

នា​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០២៣​ សា​កល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ប្រារព្ធពិ​ធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការអគារ​សា​កល​វិទ្យា​ល័យប៊ែល​ធីអន្តរ​ជាតិ​ ទី​តាំង​ទី​២​-​ស្ពាន​អា​កាស​ចោម​ចៅ​ និង​អន្តេ​វា​សិ​កដ្ឋាន ស្ថិត​នៅ​អគារ​១៥១​ ផ្លូវ​ជាតិ​លេខ​៣​ សង្កាត់​ចោម​ចៅ​ទី​២​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជ​ធានី​ភ្នំ​ពេញ​ ក្រោម​អធិបតី​ភាពដ៏​ខ្ពង់​ខ្ពស់​ ឯក​ឧត្តម​ ហ៊ុន ម៉ា​នី​ ប្រ​ធាន​គណៈ​កម្ម​ការ​ទី​៧​នៃ​រដ្ឋ​ស​ភា​ និង​ជា​ប្រ​ធាន​ស​ហ​ភាព​សហព័ន្ធ​យុវ​ជន​កម្ពុជា​ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​ ហង់​ជួន​ ណា​រ៉ុន រដ្ឋ​មន្ត្រី​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា​ ផង​ដែរ​។​

ឯក​ឧត្តម​បណ្ឌិត​ លី ឆេង តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធានី​ភ្នំ​ពេញ​ និង​ជា​អគ្គ​នាយក​ ប៊ែល​ធី​ គ្រុប បាន​មាន​ប្រ​សាសន៍​ថា​ សា​កល​វិទ្យា​ល័យ​ទី​តាំង​ទី​២​នេះ​ សាង​សង់​លើ​ផ្ទៃ​ដី​ទំ​ហំ​ ១១​,០០០​ម៉ែត្រ​កា​រ៉េ​, មាន​ចំ​ណត​ធំ​ទូ​លាយ​, កម្ពស់ ៧​ជាន់​ ស្មើ​នឹង​ ១៤២​បន្ទប់​ និង​មាន​សាល​សន្និ​សីទ​ (​Conference​ Hall​)​, សាល​មហោ​ស្រព​ (​Auditorium​)​, សាល​ប្រជុំ​, បន្ទប់​សម្តែង​ការ​គួរ​សម​ (​Courtesy​ Room​)​,​ បណ្ណា​ល័យ​ឌី​ជី​ថល​, បន្ទប់​ហ្វឹក​ហាត់​ភា​សា​-​កុំព្យូទ័រ​,​ អា​ហារ​ដ្ឋាន​,​ ជណ្តើរ​យន្ត​, បន្ទប់​សិក្សា​មាន​បំ​ពាក់​ LCD​ Projector​, ម៉ា​ស៊ីន​ត្រ​ជាក់​ និង​កា​មេ​រ៉ា​តាម​ដាន​ការ​សិក្សា​និង​ការ​បង្រៀន​។​ ចំ​ពោះ​អន្តេ​វា​សិក​ដ្ឋាន​ មាន​កម្ពស់​ ៥​ជាន់​ ស្មើ​នឹង​ ៦៥​បន្ទប់​ មាន​អា​ហារ​ដ្ឋាន​ កន្លែង​រង់​ចាំ ​និង​បន្ទប់​សម្រាប់​និស្សិត​ពិភាក្សា​ជា​ក្រុម​។​ បន្ទប់​នី​មួយៗ​មាន​ទំ​ហំ​ធំ​ទូ​លាយ​ មាន​បន្ទប់​ទឹក​ បន្ទប់​ចំ​អិន​អា​ហារ​ និង​កន្លែង​សិក្សា​ សម្រាប់​និស្សិត​ស្នាក់​នៅ​ដោយ​តម្លៃ​សម​រម្យ​។​

សាកល​វិទ្យា​ល័យ​មាន​កម្ម​វិ​ធី​សិក្សា​៥​កម្រិត​ធំ​ៗ​៖​ (​១​)​-​ថ្នាក់​បំ​ប៉ន​ភា​សា​អង់​គ្លេស​ និង​កុំព្យូរទ័រ​ (​Intensive​ courses​:​ English​ & ​Computer​)​, (​២​)​-​ថ្នាក់​បរិញ្ញា​បត្រ​រង​ (​Associate​ Degrees​)​,​ (​៣​)​-​ថ្នាក់​បរិញ្ញា​បត្រ​ (​Bachelor’s​ Degrees​)​, ​(​៤​)​-​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ (​Master’s​ Degrees​)​ និង (​៥​)​-​ថ្នាក់​បណ្ឌិត​ (​Doctoral​ Degrees​)​ សិក្សា​កម្ម​វិ​ធី​សិក្សា​ជា​ភា​សា​ជាតិ​ (National Program​) បង្រៀន​ជា​ពីរ​ភា​សា​៖​ ខ្មែរ រួម​ជា​មួយ​អង់​គ្លេស​ និង​កម្ម​វិ​ធី​សិក្សា​អន្តរ​ជាតិ​ (International Program​)​ បង្រៀន​ជា​ភា​សា​អង់​គ្លេស​១០០​%​។​ សាកល​វិទ្យា​ល័យ​មាន​ ១២​មហា​វិទ្យា​ល័យ​ (​៤២​ជំ​នាញ​)​៖​ ១​-​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​,​ ២​-​ហិរញ្ញ​វត្ថុ​និង​ធនាគារ​,​ ៣​-​សេដ្ឋ​កិច្ច​,​ ៤​-​ច្បាប់​,​ -​អប់​រំ​ សិល្បៈ និង​មនុស្ស​សាស្ត្រ​,​ -​ទេស​ចរណ៍​និង​បដិ​សណ្ឋារ​កិច្ច​,​ ៧​-​ព័ត៌​មាន​វិទ្យា​និង​វិទ្យា​សាស្ត្រ​,​ ៨​-​បច្ចេក​វិទ្យា​ឌី​ជី​ថល​និង​ទូរ​គមនា​គមន៍​,​ ៩​-​វិស្វ​កម្ម​,​ ១០​-​ស្ថាបត្យ​កម្ម​, ១១​-​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ និង ១២​-​អា​កាស​ចរ​ស៊ី​វិល​។

ថ្លែង​ក្នុង​ឱ​កាស​នោះ​ ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​ ហង់​ជួន​ ណា​រ៉ុន រដ្ឋ​មន្ត្រី​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡាបាន​ចូល​រួម​អប​អរ​សាទរ​ចំ​ពោះ​សមិទ្ធ​ផល​ថ្មី​របស់​សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ ដែល​កំ​ពុង​លេច​ធ្លោ​ និង​មាន​ការ​ទទួល​ស្គាល់​ទាំង​កម្រិត​ជាតិ​-​អន្តរ​ជាតិ​ តាម​រយៈ​ពង្រឹង​សេ​វា​កម្ម​អប់​រំ​ជា​បន្ត​បន្ទាប់​ចាប់​ពី ថ្នាក់​បរិញ្ញា​បត្រ​រង​ ដល់ ​ថ្នាក់​បណ្ឌិត និង មាន ១២​មហា​វិទ្យា​ល័យ​ ៤២​ជំនាញ​ ដ៏​ពេញ​និ​យម​ រួម​ជា​មួយ​កម្ម​វិ​ធី​សិក្សា​ ធន​ធាន​សាស្រ្តា​ចារ្យ​ បុគ្គ​លិក​ ដែល​មាន​សមត្ថភាព​ គុណ​ភាព​ និង​បទ​ពិសោធន៍​។ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ​រដ្ឋ​មន្ត្រី​ បាន​ចាត់​ទុក​អគារ​សិក្សា​ថ្មី​នេះ​ ជា​ថ្នាល​បណ្តុះ​បណ្តាល​និស្សិត​កម្រិត​ឧត្តម​សិក្សា​ ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក៏​ដូច​ជា​បំ​ពេញ​បន្ថែម​តាម​តម្រូវ​ការ​នៃ​ការ​សិក្សា​ និង​កំណើន​សិស្ស​-​និស្សិត​ ជា​រៀង​រាល់​ឆ្នាំ​។​

ក្នុង​ឱកាស​ដ៏​វិសេស​វិសាល​នោះ​ ឯក​ឧត្តម​ ហ៊ុន ម៉ា​នី ប្រ​ធាន​គណៈ​កម្ម​ការ​ទី័​៧​ នៃ​រដ្ឋ​សភា​ និង​ជា​ប្រ​ធាន​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ បាន​ចូល​រួម​អប​អរ​សាទរ​ដល់​ថ្នាក់​ដឹក​នាំ​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តាចារ្យ និង​ប្អូនៗ​និស្សិត​ទាំង​អស់​របស់​សា​កល​វិទ្យា​ល័យ​ប៊ែល​ធី​អន្តរ​ជាតិ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ អគារ​សា​កល​វិទ្យា​ល័យ​ ទី​តាំង​ទី​២​ និង​អន្តេ​វា​សិក​ដ្ឋាន​នា​ពេល​នេះ ​និង​បាន​ថ្លែង​កោត​សរ​សើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ ប៊ែល​ធី​គ្រុប​ ជា​រួម​ ដែល​បាន​រួម​ចំ​ណែក​ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ក្នុង​ការ​បង្កើត​ឱកាស​ការ​ងារ​ និង​ចូល​រួម​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ​ជា​ពិ​សេស​គឺ​បាន​បង្កើត​ ប៊ែល​ធី​អប់​រំ​ដែល​ជា​ដៃ​គូ​ដ៏​ល្អ​ក្នុង​ការ​ជំ​រុញ​វិ​ស័យ​អប់​រំ​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០០២​ លើ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ទាំង​សា​លា​ចំ​ណេះ​ទូ​ទៅ​ និង​ឧត្តម​សិក្សា​។​ ឯក​ឧត្តម​បាន​បន្ត​មាន​ប្រ​សាសន៍​ទៅ​កាន់​ប្អូនៗ​និ​ស្សិត​ ដែល​ចូល​រួម​ពិ​ធី​សម្ពោធ​នា​ឱ​កាស​នោះ​ថា​ ប្អូន​ៗ​ស្ថិត​ក្នុង​សម័យ​កាល​ដែល​មាន​ការ​ត្រួស​ត្រាយ​ផ្លូវ​ហើយ​ ជា​ពិ​សេស​លើ​ផ្លូវ​ដែល​ពោរ​ពេញ​ដោយ​សុខ​សន្តិ​ភាព​ បច្ចេក​វិ​ទ្យា​ជឿន​លឿន​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នា​នា​ក្នុង​វិ​ស័យ​អប់​រំ​មាន​ការ​រីក​ចម្រើន​ ដែល​ក្នុង​នោះ​មាន​សា​លា​រៀន​នៅ​គ្រប់​ទិស​ទី​ក្នុង​ប្រ​ទេស​ ដែល​នេះ​ជា​ភ័ព្វ​សំ​ណាង​ និង​ជា​ឱ​កាស​មាស​របស់​ប្អូនៗ​ក្នុង​ការ​ចាប់​យក​ការ​សិក្សា​រៀន​សូត្រ​ ឈាន​ឆ្ពោះ​ទៅ​រក​ឱ​កាស​ការ​ងារ​ដ៏​សម្បូរ​បែប​ ច្រើន​ជាង​យុវ​ជន​ជំនាន់​មុន​។​

 

ជា​ទី​បញ្ចប់​ ឯក​ឧត្តម​ ហ៊ុន ម៉ានី និង ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី​ បាន​ផ្តល់​កិត្តិយស​ចុះ​ហត្ថ​លេខា​លើ​សៀវ​ភៅ​អនុស្សាវរីយ៍​ និង​អញ្ជើញ​ទស្សនា​អគារ​សាកល​វិទ្យា​ល័យ​ និង​អន្តេ​វា​សិ​កដ្ឋាន​ ផង​ដែរ​។




















_______________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

19/03/2024:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលស្វាគមន៍ស្រ្ដីចក្រវាល Universal Woman 2024 មកពី៥០ប្រទេសជុំវិញពិភពលោក 14/03/2024:ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីពិសាធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
26/02/2024:ឯក​ឧត្តម​ នេត្រ​ ភក្រ្តា​ រដ្ឋ​មន្ត្រី​ ក្រសួង​ព័ត៌មាន​ អញ្ជើញ​ធ្វើ​ជា ​វា​គ្មិន​កិត្តិយស​ ចែក​រំលែក ​បទ​ពិសោធន៍​ ស្តី​ពី ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ជូន​ដល់​និស្សិត​ ​សាកល​វិទ្យា​ល័យ​ ប៊ែលធី 22/02/2024:កម្មវិធី ចុះហតហថលេខា លើអនុស្សរណៈ យោគយល រវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សណ្ធាគាហ្វ៊ែរ​ហ្វៀល​ បាយ​ម៉ា​រៀត​ ភ្នំពេញ
21/02/2024:កម្មវិធី ចុះហតហថលេខា លើអនុស្សរណៈ យោគយល រវាង មជ្ឈមណ្ឌល តេស្ដអន្តរជាតិ ប៊ែលធី និង SPRIX Inc. នៃប្រទេស ជប៉ុន 15/01/2024:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់គ្នា រវាងក្រសូងព័ត៌មាន និង សាកលវិទ្យសល័យ ប៊ែលធី អន្តរចាតិ
23/12/2023:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំចាស់ ២០២៣ និងលើកទិសដៅអនុវត្ត​ ឆ្នាំ២០២៤ 01/12/2023:កម្មវិធី វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋាន យុវជន កាកបាទក្រហមកម្ពុជា ថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២៣
14/11/2023:កម្ម​វិធី​អប់រំ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ការ​យល់​ដឹង​ ស្ដីពី​ “​ជំងឺ​អេដស៍​ កាម​រោគ​ ការ​ថែ​ទាំ​សុខ​ភាព​បឋម 12/11/2023:ពិធី​បើក​ជា​ផ្លូវ​ការ​ បវរ​កញ្ញា​ភព​ផែនដី​ អន្តរ​ជាតិ​ លើក​ទី៣​ ឆ្នាំ​២០២៣
28/10/2023:កម្ម​វិធី​កម្សាន្ត​ និង ​ប្រសិទ្ធិ​ពរ​ជ័យ​ ជូន​ដល់​សិស្ស ​ប៊ែល​ធី​ថ្នាក់​ទី​ ១២ 08/09/2023:អប​អរ​សាទរ​ ការ​ប្រកួត​ជជែក​ដេញ​ដោល​ រដូវ​កាល​ទី១​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ កម្រិត​សាកល​វិទ្យា​ល័យ​
31/08/2023:អប​អរ​សាទរ​ ការ​ប្រកួត​ប្រជែង​និ​យាយ​ជា​សាធារណៈ​ លើក​ទី៩​ កម្រិត​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ 09/08/2023:កម្មវិធីចែករំលែកបទពិសោធ៍ ជូននិស្សិតគ្រប់កម្រិតសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
05/08/2023:កម្មវិធីចែករំលែកបទពិសោធ៍ ជូននិស្សិតគ្រប់កម្រិតសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ 03/06/2023:លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
12/04/2023:ប៊ែលធី គ្រុប បានរៀបចំកម្មពិធី អបអរសាទរ បុណ្យុចូលឆ្នាំថ្មី និងពិសារអាហារសាមគ្គី ជាមួយបុគ្គលិក៣៣០០នាក់ 08/04/2023:អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចៈស័ក ព.ស. ២៥៦៧
30/11/2022:ពិធីបើក-បិទ កម្មវិធីប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការលើកទី១ 21/10/2022:ប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយស “ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ”
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩ 01/07/2018:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីពហុវប្បធម៌ លើកទី៣
21/06/2018:សាកលវិទ្យា ល័យបានរៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី១​ ឆ្នាំ២០១៨ (BICC 2018) 16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សនកិច្ចជា ផ្លូវការ​របស់គណៈប្រតិភូថៃ មកពីសាកលវិទ្យាល័យ បាំងកក
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គ លិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ 18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណផ្នែកថែទាំ សុខភាព ពី ប.ស.ស
16/03/2018:ចុះអនុស្ស រណៈយោគយល់គ្នាជាមួយ សាកលវិទ្យាល័យ San Mateo Colleges នៃ​សហរដ្ឋអាមេរិក 26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨
14/11/2017:សាកលវិទ្យា ល័យទទួលស្វាគមន៍បវរ កញ្ញាពិភពលោកឆ្នាំ២០១៧ មកពី ៦០ប្រទេស 21/10/2017:សាកលវិទ្យា ល័យរៀបចំសិក្ខាសាលា ស្តីពី "ភាពជាអ្នកដឹកនាំ ការធ្វើការ ជាក្រុម និងភាពជាអ្នក”
20/10/2017:សាកលវិទ្យា ល័យ រៀបចំកម្មវិធី “OPEN  HOUSE  2017”​​ ដើម្បីអប អរសាទរពិធីបើកកម្មវិធី សិក្សាជាភាជាតិ 07/09/2017:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិរៀបចំ ការប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៤
31/08/2017:សាកលវិទ្យា ល័យ ធ្វើជាម្ចាស់ផ្ទះក្នុងការ រៀបចំកម្មវិធីសន្និសីទសម្ព័ន្ធ អប់រំអាស៊ានប្រចាំឆ្នាំ២០១៧ 15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធសន្តិភាព សកល-កម្ពុជា (UPF-Cambodia)
01/07/2017:សហការជា មួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ កម្ពុជា រៀបចំកម្មវិធី បាឋក ថាជាសាធារណៈស្តីពី របប នយោបាយ និងការអភិវឌ្ឍ 25/06/2017:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី ពហុវប្បធម៌ ជាលើកទី២
21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​ប្រ​ទេស​កា​ណា​ 05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក
28/04/2017:ប៊ែលធី​​ បានចុះអនុស្សរណៈយោគ យល់ជាមួយនឹង IDP Education (Cambodia) IELTS​ Test​ 20/04/2017:ប៊ែលធីចុះ (MOU) ជាមួយសាកលវិទ្យា ល័យ Guangxi Teachers Education University ប្រទេសចិន
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូន បុគ្គលិក 01/04/2017:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ កសាងមូលដ្ឋានជីវិត រៀបចំសិក្ខាសាលាស្តីពី "ភាពជាអ្នកដឹកនាំ..."
27/03/2017:សិស្ស-និស្សិត ២៦៧០នាក់ ចូលរួមបោះជំរំ អន្តរជាតិនៅកម្ពុជា លើកទី៧ 09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ ​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​សា​កល​វិ​ទ្យា...
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 22/12/2016:សា​កល​វិ​ទ្យា​ល័យ​ បាន​ប្រា​រព្ធ​ពិ​ធី​បំ​ពាក់​កន្សែង​យុ​វ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជា​ជូន​ដល់​...
20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​... 09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត...
22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ 30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់...
22/10/2016:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ​ កសាងមូលដ្ឋាន ជីវិតថ្មី បានរៀបចំវគ្គ "ថ្ងៃនេះ ជាថ្ងៃដល់សំខាន់" 05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ
03/09/2016:កម្មវិធីប្រកួត ប្រជែង និយាយភាសា អង់គ្លេសលើក ទី៣ 25/08/2016:សាកលវិទ្យា ល័យ បានរៀបចំពិធី សំណេះសំណាល ជាមួយសមាគមនា វាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា
29/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ 27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ
24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ 16/07/2016:ប៊ែលធីបាន សហការរៀបចំការតាំង ពិព័រណ៍អប់រំ លើកទី២ ជាមួយសាកលវិទ្យាល័យ ចំនួន២៥ មកពីខេត្តក្វាងស៊ី
09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin University 07/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ
25/04/2016:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌អប់រំ ចិន-គួយចូវ កំរឹតឧត្តមសិក្សា និងចុះ 09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យ ចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល
04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខាលើ អនុស្ស រណៈយោគយល់(MOU) ជាមួយ នឹងសាវិ. HOSEI ជប៉ុន 12/03/2016:សាកលវិទ្យា ល័យ ប៊ែលធី អន្តរជាតិ សហការជាមួយ អង្គការ កសាងមូលដ្ឋានជីវិតថ្មី បានរៀបចំវគ្គបណ្តុះបណ្តាល
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦ 19/02/2016:សាកលវិទ្យា ល័យ រៀបចំកម្មវិធីប្រគល់ រង្វាន់ដល់និស្សិត ឆ្នើមដែល បានទទួលជ័យលាភីក្នុងការ ប្រកួតប្រជែង...
11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន 20/11/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលបាន វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណ ភាព ISO...
29/08/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំការ ប្រកួតប្រជែង និយាយភាសា អង់គ្លេសលើក ទី២ 12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម
08/06/2015:និស្សិតសា កល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចែករំលែបទពិ សោធន៍ ដើម្បីជាប់កម្ម វិធីអ្នកដឹកនាំ មានវីដេអូ... 27/02/2015:និស្សិតសា កលវិទ្យាល័យប៊ែល ធីអន្តរជាតិទទួល បានជ័យលាភី លេខ១ក្នុង...
20/01/2015:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់(MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ... 19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi...
10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥ 29/08/2014:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំ ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស
21/08/2014:ពិធីប្រគល់ សញ្ញាបត្រជូន ដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ 06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្ស រណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យប៊ែល ធីអន្តរជាតិ និងវិទ្យាស្ថាន East ...
22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ... 03/04/2014:ពិធីសម្ពោធ រូបសំណាកស្រ្តី ទូលកណ្តាប់ ស្រូវ និងរូបព្រះឥសូរ នៅទីរួម ខេត្តព្រៃវែង
24/10/2013:ឯកឧត្តម លី ឆេង ជួបសំណេះសំណាល ជាមួយប្រតិភូយុវជននាវា អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៣ 09/04/2013:សិស្ស​-​និស្សិត​ ប៊ែល​ធី ៣នាក់​ទទួល​ជ័យ​លាភី​លើ​ការ​ប្រឡង​តែង​និពន្ធ​កំណាព្យ ២០១៣
17/02/2013:ប៊ែល​ធី​ គ្រុប​បើក​អោយ​ដំណើរ​កា​រ​ សាកល​វិទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ 24/01/2013:និស្សិត​សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ ទទួល​បាន​ជ័យ​លាភី​លេខ​១​ ក្នុង​ការ​ប្រឡងនិយាយ​ភាសា​អង់​គ្លេស

Flag Counter







យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 409621