Skip to Menu Skip to Content Skip to Footer
 

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគលសញ្ញាបត្រជូននិស្សិត

ជ័យលាភីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​

និងថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

លោក​បណ្ឌិត​ ហ៊ុន ម៉ាណែត តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​តេជោ​ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន​សែន​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យ​លាភី​ថ្នាក់​បរិញ្ញាបត្រ​ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ និង​ថ្នាក់​បណ្ឌិត​នៃ​សាកល​វិទ្យាល័យ​ ប៊ែលធី អន្តរ​ជាតិ​ នៅ​រាជ​ធានី​ភ្នំ​ពេញ​ នៅ​ថ្ងៃ​ទី០៣​ ខែ​មិថុនា​ ឆ្នាំ​២០២៣​។​

ក្នុង​ឱកាស​នោះ​ លោក​បណ្ឌិត​ បាន​ចូល​រួម​សម្តែង​នូវ​ការ​អបអរ​សាទរ​ជូន​ចំពោះ​និស្សិត​ជ័យ​លាភី​ទាំង​អស់​ក្នុង​ថ្នាក់​បរិញ្ញាបត្រ​ បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ និង​ថ្នាក់​បណ្ឌិត​ ដែល​ទទួល​បាន​ជោគ​ជ័យ​មួយ​កម្រិត​បន្ថែម​ទៀត​នៅ​ក្នុង​ជីវិត​សិក្សា​ ជា​ពិ​សេស​សមិទ្ធ​ផល​ថ្ងៃ​នេះ​អាច​សម្រេច​ទៅ​បាន​អាស្រ័យ​ដោយ​តួអង្គ​ ដែល​ជា​ប្រតិ​បត្តិករ​សំខាន់​ ដោយ​បូក​រួម​នឹង​តួអង្គ​គាំ​ទ្រ​សំខាន់​ ១​។​

លោក​លើក​ឡើង​ថា​ តួ​អង្គ​ដែល​ជា​ប្រតិ​បត្តិករ​ទាំង​ គឺ៖.​ សាមី​ខ្លួន​ដែល​ជា​និស្សិត​ជ័យ​លាភី,​ .​ អាណា​ព្យាបាល​ ឪពុក​ម្តាយ​ ក្រុម​គ្រួសារ​ និង​៣.​ គណៈ​គ្រប់គ្រង​ បុគ្គ​លិក​ សាស្ត្រា​ចារ្យ​ និង​គ្រឹះ​ស្ថាន​សិក្សា​ បូក​រួម​នឹង​តួអង្គ​គាំ​ទ្រ​រួម​ គឺ​រាជ​រដ្ឋា​ភិបាល​ដែល​ជា​អ្នក​បង្ក​លក្ខណៈ​តាម​រយៈ​ការ​ផ្តល់​នូវ​បរិយា​កាស​សុខ​សន្តិភាព​ និង​ស្ថិរ​ភាព​អនុគ្រោះ​ដល់​ការ​សិក្សា​រៀន​សូត្រ​។​ មួយ​វិញ​ទៀត​ គ្រឹះ​ស្ថាន​សិក្សា​ អាច​សម្រេច​បាន​នូវ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​សម្រាប់​ប្រទេស​ជាតិ​បាន​ គឺ​អាស្រ័យ​ដោយ​សារ​មាន​ចក្ខុ​វិស័យ​ច្បាស់​លាស់​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ក្នុង​ការ​ចូល​រួម​ចំ​ណែក​ជា​មួយ​រាជ​រដ្ឋា​ភិបាល​ ដើម្បី​បុព្វ​ហេតុ​រួម​របស់​ប្រទេស​ជាតិ​។​

លោក​បណ្ឌិត​ ហ៊ុន ម៉ា​ណែត បន្ត​ថា​ ឱ​កាស​ដែល​និស្សិត​ជ័យ​លាភី​ និង​ក្រុម​គ្រួសារ​ទទួល​បាន​នា​ពេល​នេះ ​គឺ​ជា​ផ្លែ​ផ្កា​នៃ​គោល​នយោបាយ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋា​ភិបាល​ ដែល​បាន​បើក​ចំហរ​ឱ្យ​វិស័យ​ឯក​ជន​អាច​ចូល​រួម​ចំ​ណែក​ក្នុង​ការ​វិនិយោគ​លើ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ហើយ​ក៏​បាន​ផ្តល់​នូវ​ជម្រើស​សម្បូរ​បែប​សម្រាប់​និស្សិត​ ក្នុង​ការ​ចាប់​យក​ជំនាញ​ និង​បំពេញ​តម្រូវ​ការ​តាម​ទីផ្សារ​ការ​ងារ​។​ ប្រ​ទេស​អាច​អភិវឌ្ឍ​រីក​ចម្រើន​ និង​មាន​និរន្តរ​ភាព​ គឺ​ដោយ​សារ​ធន​ធាន​មនុស្ស​។​ ដូច្នេះ ជា​ទិដ្ឋ​ភាព​រួម​សម្រាប់​ប្រ​ទេស​ជាតិ​,​ ធន​ធាន​មនុស្ស​ គឺ​ជា​ទ្រព្យ​ដ៏​សំ​ខាន់​ និង​ចាំ​បាច់​បំផុត​សម្រាប់​ដំណើរ​ការ​កសាង​អភិវឌ្ឍ​ប្រទេស​ឱ្យ​មាន​ការ​រីក​ចម្រើន​រុង​រឿង​ប្រ​កប​ដោយ​ចីរ​ភាព​ និង​និរន្តរ​ភាព​ ពី​ព្រោះ​សមត្ថ​ភាព​ជំ​នាញ​របស់​ប្រ​ជា​ពលរដ្ឋ​ម្នាក់ៗ​ គឺ​អាច​ជួយ​ដល់​ការ​ពង្រឹង​លទ្ធភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​ជាតិ​ក្នុង​បរិ​បទ​សាកល​ភាវូប​នីយ​កម្ម​ និង​ការ​ចាប់​យក​នូវ​ឱ​កាស​សក្តា​នុពល​នានា​ ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​ តាម​រយៈ​ការ​ទាក់​ទាញ​វិនិ​យោគ​កម្រិត​ខ្ពស់​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប​ ហើយ​ជា​ពិសេស​ គឺ​ការ​ធានា​បាន​នូវ​ភាព​ឯក​រាជ្យ​ម្ចាស់​ការ​លើ​គ្រប់​វិស័យ​ប្រកប​ដោយ​មោទក​ភាព​ជាតិ​សម្រាប់​អនាគត​ដ៏​វែង​ឆ្ងាយ​។​

ដោយ​ឡែក​ ងាក​មក​ទិដ្ឋ​ភាព​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ជា​បុគ្គល​ម្នាក់ៗ​វិញ​ គឺ​ការ​អប់​រំ​បាន​ផ្តល់​ឱ្យ​យើង​នូវ​លទ្ធ​ភាព​ក្នុង​ការ​បង្កើន​សមត្ថ​ភាព​ចំណេះ​ដឹង​ និង​គុណ​វុឌ្ឍិ​ ដែល​បង្ក​លក្ខណៈ​ដល់​ការ​ប្រ​កួត​ប្រ​ជែង​យក​ឱ​កាស​ការ​ងារ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ដែល​បង្កើត​ជា​ជម្រើស​ល្អៗ​ច្រើន​ដល់​ខ្លួន​យើង​ រួម​ជា​មួយ​នឹង​សេរី​ភាព​ពេញ​លេញ​ ក៏​ដូច​ជា​ភាព​ម្ចាស់​ការ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​ក្នុង​គ្រប់​កាលៈ​ទេសៈ​ដោយ​មិន​មាន​ការ​ភ័យ​ព្រួយ​បារម្ភ​។​

បន្ថែម​លើ​ភាព​ជោគ​ជ័យ​ដែល​ទទួល​បាន​ក្នុង​ថ្ងៃ​នេះ​ លោក​បណ្ឌិត​ ហ៊ុន ម៉ា​ណែត សូម​និស្សិត​ជ័យ​លាភី​ទាំង​អស់​បន្ត​បេស​កកម្ម​នៃ​ជីវិត​របស់​ខ្លួន​ តាម​រយៈ​ការ​កសាង​ក្រុម​គ្រួសារ​ប្រកប​ដោយ​សុភ​មង្គល​, បំ​ពេញ​តួ​នាទី​ជា​ពលរដ្ឋ​គំរូ​ និង​ជា​ពិ​សេស​បន្ត​ការ​តស៊ូ​ព្យា​យាម​ប្រឹង​ប្រែង​ទ្វេ​ដង​ឆ្ពោះ​ទៅ​កាន់​វិបុល​ភាព​ និង​សម្រេច​ក្តី​ស្រ​មៃ​របស់​ខ្លួន​ក្រោម​ម្លប់​នៃ​សុខ​សន្តិ​ភាព​ និង​ឱ​កាស​ដែល​រាជ​រដ្ឋា​ភិបាល​បាន​ផ្តល់​ជូន​តាម​រយៈ​ការ​ខិត​ខំ​បង្ក​លក្ខណៈ​គ្រប់​បែប​យ៉ាង​។​ បច្ចុប្បន្ន គឺ​និស្សិត​ទាំង​អស់​សម្រេច​បាន​នូវ​ចំណេះ​ដឹង​ផ្នែក​រឹង​ ដែល​ជា​មូល​ដ្ឋាន​នៃ​ការ​ត្រិះ​រិះ​ពិចារ​ណា​ និង​ជំនាញ​សម្រាប់​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត​ ប៉ុន្តែ​ក៏​ត្រូវ​បន្ត​អភិវឌ្ឍ​ជំនាញ​ផ្នែក​ទន់​បន្ថែម​ ដូចជា​ផ្នែក​សីល​ធម៌​ និង​គុណ​ធម៌​។​

លោក​បន្ថែម​ថា​ គន្លឹះ​នៃ​ភាព​ជោគ​ជ័យ​សម្រាប់​យក​ទៅ​អនុវត្ត​ គឺ​សូម​ប្រ​កាន់​ផ្នត់​គំនិត​ដូច​ស្មៅ​ ដើម្បី​យើង​អាច​បន្ត​រីក​ចម្រើន​ទៅ​មុខ​ ពី​ព្រោះ​៖ .​ ស្មៅ​មិន​ខ្ពស់​ទេ​ ប៉ុន្តែ​អាច​ដុះ​លើ​កំ​ពូល​ភ្នំ​ ដូច្នេះ​គួរ​ដាក់​ខ្លួន​ឱ្យ​ទាប​ ហើយ​រក្សា​ និង​បង្កើត​ទំនាក់​ទំនង​ក្នុង​សង្គម​ ដោយ​កុំ​អត្តនោម័ត​និយម​ និង​កុំ​តួ​ឯក​និយម​, .​ ស្មៅ​មាន​ភាព​ធន់​ និង​ខិត​ខំប្រឹង​រស់​ ហើយ​ការ​ងារ​ គឺ​ដូចគ្នា​ ពី​ព្រោះ​យើង​មិន​អាច​ជោគ​ជ័យ​គ្រប់​ពេល​នោះ​ទេ​ និង​មាន​ឧបសគ្គ​ច្រើន​ណាស់​ និង​៣.​ ស្មៅ​មិន​ខ្វល់​អំពី​បរិស្ថាន​ជុំ​វិញ​ ហើយ​តែ​ខិត​ខំ​បន្ត​រីក​លូត​លាស់​ដោយ​មិន​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ជុំ​វិញ​៕

 


















_______________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

11/04/2024:ប៊ែល​ធី​ គ្រុប​ ប្រារព្ធ​ពិធី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​ពិ​សា​អាហារ​សាមគ្គី​ជា​មួយ​បុគ្គ​លិក​៣,៨១២​នាក់​ 06/04/2024:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំសង្ក្រាន្ដ ដើម្បីអបអរសាទរ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណី ជាំតិខ្មែរ
19/03/2024:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលស្វាគមន៍ស្រ្ដីចក្រវាល Universal Woman 2024 មកពី៥០ប្រទេសជុំវិញពិភពលោក 14/03/2024:ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីពិសាធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
26/02/2024:ឯក​ឧត្តម​ នេត្រ​ ភក្រ្តា​ រដ្ឋ​មន្ត្រី​ ក្រសួង​ព័ត៌មាន​ អញ្ជើញ​ធ្វើ​ជា ​វា​គ្មិន​កិត្តិយស​ ចែក​រំលែក ​បទ​ពិសោធន៍​ ស្តី​ពី ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ជូន​ដល់​និស្សិត​ ​សាកល​វិទ្យា​ល័យ​ ប៊ែលធី 22/02/2024:កម្មវិធី ចុះហតហថលេខា លើអនុស្សរណៈ យោគយល រវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សណ្ធាគាហ្វ៊ែរ​ហ្វៀល​ បាយ​ម៉ា​រៀត​ ភ្នំពេញ
21/02/2024:កម្មវិធី ចុះហតហថលេខា លើអនុស្សរណៈ យោគយល រវាង មជ្ឈមណ្ឌល តេស្ដអន្តរជាតិ ប៊ែលធី និង SPRIX Inc. នៃប្រទេស ជប៉ុន 15/01/2024:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់គ្នា រវាងក្រសូងព័ត៌មាន និង សាកលវិទ្យសល័យ ប៊ែលធី អន្តរចាតិ
23/12/2023:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំចាស់ ២០២៣ និងលើកទិសដៅអនុវត្ត​ ឆ្នាំ២០២៤ 01/12/2023:កម្មវិធី វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋាន យុវជន កាកបាទក្រហមកម្ពុជា ថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២៣
14/11/2023:កម្ម​វិធី​អប់រំ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ការ​យល់​ដឹង​ ស្ដីពី​ “​ជំងឺ​អេដស៍​ កាម​រោគ​ ការ​ថែ​ទាំ​សុខ​ភាព​បឋម 12/11/2023:ពិធី​បើក​ជា​ផ្លូវ​ការ​ បវរ​កញ្ញា​ភព​ផែនដី​ អន្តរ​ជាតិ​ លើក​ទី៣​ ឆ្នាំ​២០២៣
28/10/2023:កម្ម​វិធី​កម្សាន្ត​ និង ​ប្រសិទ្ធិ​ពរ​ជ័យ​ ជូន​ដល់​សិស្ស ​ប៊ែល​ធី​ថ្នាក់​ទី​ ១២ 08/09/2023:អប​អរ​សាទរ​ ការ​ប្រកួត​ជជែក​ដេញ​ដោល​ រដូវ​កាល​ទី១​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ កម្រិត​សាកល​វិទ្យា​ល័យ​
31/08/2023:អប​អរ​សាទរ​ ការ​ប្រកួត​ប្រជែង​និ​យាយ​ជា​សាធារណៈ​ លើក​ទី៩​ កម្រិត​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ 09/08/2023:កម្មវិធីចែករំលែកបទពិសោធ៍ ជូននិស្សិតគ្រប់កម្រិតសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
05/08/2023:កម្មវិធីចែករំលែកបទពិសោធ៍ ជូននិស្សិតគ្រប់កម្រិតសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ 12/04/2023:ប៊ែលធី គ្រុប បានរៀបចំកម្មពិធី អបអរសាទរ បុណ្យុចូលឆ្នាំថ្មី និងពិសារអាហារសាមគ្គី ជាមួយបុគ្គលិក៣៣០០នាក់
08/04/2023:អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចៈស័ក ព.ស. ២៥៦៧ 16/03/2023:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ និងអន្តេវាសិកដ្ធាន សម្ភោធជាផ្លូវការ
30/11/2022:ពិធីបើក-បិទ កម្មវិធីប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការលើកទី១ 21/10/2022:ប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយស “ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ”
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩ 01/07/2018:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីពហុវប្បធម៌ លើកទី៣
21/06/2018:សាកលវិទ្យា ល័យបានរៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី១​ ឆ្នាំ២០១៨ (BICC 2018) 16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សនកិច្ចជា ផ្លូវការ​របស់គណៈប្រតិភូថៃ មកពីសាកលវិទ្យាល័យ បាំងកក
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គ លិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ 18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណផ្នែកថែទាំ សុខភាព ពី ប.ស.ស
16/03/2018:ចុះអនុស្ស រណៈយោគយល់គ្នាជាមួយ សាកលវិទ្យាល័យ San Mateo Colleges នៃ​សហរដ្ឋអាមេរិក 26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨
14/11/2017:សាកលវិទ្យា ល័យទទួលស្វាគមន៍បវរ កញ្ញាពិភពលោកឆ្នាំ២០១៧ មកពី ៦០ប្រទេស 21/10/2017:សាកលវិទ្យា ល័យរៀបចំសិក្ខាសាលា ស្តីពី "ភាពជាអ្នកដឹកនាំ ការធ្វើការ ជាក្រុម និងភាពជាអ្នក”
20/10/2017:សាកលវិទ្យា ល័យ រៀបចំកម្មវិធី “OPEN  HOUSE  2017”​​ ដើម្បីអប អរសាទរពិធីបើកកម្មវិធី សិក្សាជាភាជាតិ 07/09/2017:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិរៀបចំ ការប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៤
31/08/2017:សាកលវិទ្យា ល័យ ធ្វើជាម្ចាស់ផ្ទះក្នុងការ រៀបចំកម្មវិធីសន្និសីទសម្ព័ន្ធ អប់រំអាស៊ានប្រចាំឆ្នាំ២០១៧ 15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធសន្តិភាព សកល-កម្ពុជា (UPF-Cambodia)
01/07/2017:សហការជា មួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ កម្ពុជា រៀបចំកម្មវិធី បាឋក ថាជាសាធារណៈស្តីពី របប នយោបាយ និងការអភិវឌ្ឍ 25/06/2017:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី ពហុវប្បធម៌ ជាលើកទី២
21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​ប្រ​ទេស​កា​ណា​ 05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក
28/04/2017:ប៊ែលធី​​ បានចុះអនុស្សរណៈយោគ យល់ជាមួយនឹង IDP Education (Cambodia) IELTS​ Test​ 20/04/2017:ប៊ែលធីចុះ (MOU) ជាមួយសាកលវិទ្យា ល័យ Guangxi Teachers Education University ប្រទេសចិន
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូន បុគ្គលិក 01/04/2017:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ កសាងមូលដ្ឋានជីវិត រៀបចំសិក្ខាសាលាស្តីពី "ភាពជាអ្នកដឹកនាំ..."
27/03/2017:សិស្ស-និស្សិត ២៦៧០នាក់ ចូលរួមបោះជំរំ អន្តរជាតិនៅកម្ពុជា លើកទី៧ 09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ ​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​សា​កល​វិ​ទ្យា...
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 22/12/2016:សា​កល​វិ​ទ្យា​ល័យ​ បាន​ប្រា​រព្ធ​ពិ​ធី​បំ​ពាក់​កន្សែង​យុ​វ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជា​ជូន​ដល់​...
20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​... 09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត...
22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ 30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់...
22/10/2016:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ​ កសាងមូលដ្ឋាន ជីវិតថ្មី បានរៀបចំវគ្គ "ថ្ងៃនេះ ជាថ្ងៃដល់សំខាន់" 05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ
03/09/2016:កម្មវិធីប្រកួត ប្រជែង និយាយភាសា អង់គ្លេសលើក ទី៣ 25/08/2016:សាកលវិទ្យា ល័យ បានរៀបចំពិធី សំណេះសំណាល ជាមួយសមាគមនា វាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា
29/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ 27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ
24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ 16/07/2016:ប៊ែលធីបាន សហការរៀបចំការតាំង ពិព័រណ៍អប់រំ លើកទី២ ជាមួយសាកលវិទ្យាល័យ ចំនួន២៥ មកពីខេត្តក្វាងស៊ី
09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin University 07/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ
25/04/2016:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌អប់រំ ចិន-គួយចូវ កំរឹតឧត្តមសិក្សា និងចុះ 09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យ ចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល
04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខាលើ អនុស្ស រណៈយោគយល់(MOU) ជាមួយ នឹងសាវិ. HOSEI ជប៉ុន 12/03/2016:សាកលវិទ្យា ល័យ ប៊ែលធី អន្តរជាតិ សហការជាមួយ អង្គការ កសាងមូលដ្ឋានជីវិតថ្មី បានរៀបចំវគ្គបណ្តុះបណ្តាល
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦ 19/02/2016:សាកលវិទ្យា ល័យ រៀបចំកម្មវិធីប្រគល់ រង្វាន់ដល់និស្សិត ឆ្នើមដែល បានទទួលជ័យលាភីក្នុងការ ប្រកួតប្រជែង...
11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន 20/11/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលបាន វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណ ភាព ISO...
29/08/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំការ ប្រកួតប្រជែង និយាយភាសា អង់គ្លេសលើក ទី២ 12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម
08/06/2015:និស្សិតសា កល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចែករំលែបទពិ សោធន៍ ដើម្បីជាប់កម្ម វិធីអ្នកដឹកនាំ មានវីដេអូ... 27/02/2015:និស្សិតសា កលវិទ្យាល័យប៊ែល ធីអន្តរជាតិទទួល បានជ័យលាភី លេខ១ក្នុង...
20/01/2015:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់(MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ... 19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi...
10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥ 29/08/2014:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំ ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស
21/08/2014:ពិធីប្រគល់ សញ្ញាបត្រជូន ដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ 06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្ស រណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យប៊ែល ធីអន្តរជាតិ និងវិទ្យាស្ថាន East ...
22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ... 03/04/2014:ពិធីសម្ពោធ រូបសំណាកស្រ្តី ទូលកណ្តាប់ ស្រូវ និងរូបព្រះឥសូរ នៅទីរួម ខេត្តព្រៃវែង
24/10/2013:ឯកឧត្តម លី ឆេង ជួបសំណេះសំណាល ជាមួយប្រតិភូយុវជននាវា អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៣ 09/04/2013:សិស្ស​-​និស្សិត​ ប៊ែល​ធី ៣នាក់​ទទួល​ជ័យ​លាភី​លើ​ការ​ប្រឡង​តែង​និពន្ធ​កំណាព្យ ២០១៣
17/02/2013:ប៊ែល​ធី​ គ្រុប​បើក​អោយ​ដំណើរ​កា​រ​ សាកល​វិទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ 24/01/2013:និស្សិត​សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ ទទួល​បាន​ជ័យ​លាភី​លេខ​១​ ក្នុង​ការ​ប្រឡងនិយាយ​ភាសា​អង់​គ្លេស

Flag Counter







យើងមាន ភ្ញៀវ 13 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 418595