អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍
ជូនដល់និស្សិតគ្រប់កម្រិតឆ្នាំសិក្សា ថ្នាក់សៅរ៍-អាទិត្យ
នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ៦១១នាក់!
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចំណាយពេលវេលាដ៏មានតម្លៃផ្តល់កិត្តិយសអញ្ជើញធ្វើជាវាគ្មិនក្នុងកម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទស្តីពី “ស្ថាប័ននីតិប្បញ្ញតិ្ត-ស្ថាប័ននីតិប្រតិបត្តិ និងភាពជាអ្នកដឹកនាំ” ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សៅរ៍-អាទិត្យ (Weekend Class) ចំនួន ៦១១នាក់ មកពីមហាវិទ្យាល័យទាំង១២ របស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១-ទួលស្លែង ដោយមានការចូលរួមផ្ទាល់នៅសាលសន្និសីទជាន់ទី១៥ ចំនួន ៣២៧នាក់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិកត្រូនិក (Zoom Cloud Meeting) ចំនួន ២៨៤នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២-ស្ពានអាកាសចោមចៅ ដែលបានប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤រោច ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។ កម្មវិធីចែករំលែកបទពិសោធន៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យនិស្សិតទាំងអស់ បានស្តាប់នូវ បទពិសោធន៍ និងអាចយកចំណេះដឹងទាំងអស់នេះ ធ្វើជាទុនសម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួនឯង និងធ្វើខ្លួនឱ្យសាកសមជាទំពាំងស្នងឫស្សី ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________