កម្មវិធី វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋាន យុវជន កាកបាទក្រហមកម្ពុជា
ថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២៣
នាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ ស្ពានអាកាសចោមចៅ បានរៀបចំកម្មវិធីវគ្គ បណ្តុះបណ្តាលជាមូលដ្ឋាន ជូនដល់យុវជន កាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង ក្រោមអធិបតីភាព ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង ឯកឧត្តម រឿត សុខុន ប្រធានការិយាល័យ អភិវឌ្ឍន៍កាកបាទក្រហមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបជាងចំនួន១៥៦នាក់ ។កម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីទ្រឹស្ដីនៃវិជ្ជាសង្រ្គោះបឋម ការស្វែងយល់ពីទ្រឹស្ដី និងអនុវត្តការងារវិជ្ជាសង្រ្គោះបឋម ផ្សព្វផ្សាយពីសមិទ្ធផលកាកបាទក្រហមកម្ពុជា និងប្រវត្តិចលនាអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងទស្សនាវីដេអូអប់រំស្ដីពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ផ្សព្វផ្សាយសារស្តីពី ជំងឺអេដស៍ កាមរោគ ការថែទាំសុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក ការងារគ្រប់គ្រងក្លឹបយុវជន តួនាទីភារកិច្ចទីប្រឹក្សាយុវជន និងគោលនយោបាយយុវជនកាកបាទក្រហម ដំណើរការរៀបចំការបោះឆ្នោត និងរៀបចំរចនាសម្ព័ន្ធថ្មី ក្លឹបយុវជន កាកបាទក្រហមព្រមទាំងបង្កើនការយល់ដឹងបន្ថែមពីទ្រឹស្តី និងការអនុវត្តការងារវិជ្ជាសង្គ្រោះបឋមជូនដល់យុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យផងដែរ។
|
|
_______________________________________________________________________