កម្មវិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាង
មជ្ឈមណ្ឌលតេស្តអន្តរជាតិ ប៊ែលធី នៃព្រះរាជាណាចក្រកម្ពុជា
និង SPRIX Inc.នៃប្រទេសជប៉ុន
“អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាង មជ្ឈមណ្ឌលតេស្តអន្តរជាតិ ប៊ែលធី នៃព្រះរាជាណាចក្រកម្ពុជា និង SPRIX Inc. នៃប្រទេសជប៉ុន” ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង មជ្ឈមណ្ឌលតេស្តអន្តរជាតិ ប៊ែលធី នៃព្រះរាជាណាចក្រកម្ពុជា និង SPRIX Inc. នៃប្រទេសជប៉ុន បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាប្រធានមជ្ឈមណ្ឌលតេស្តអន្តរជាតិ ប៊ែលធី និង គណៈប្រតិភូតំណាង SPRIX Inc. ក្នុងគោលបំណងនាំយកនូវការប្រឡងសមត្ថភាពផ្នែកគណិតវិទ្យាតាមស្តង់ដារអន្តរជាតិ មកកាន់ប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍចំណេះដឹងរបស់សិស្សានុសិស្ស និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ ពិធីនេះបានប្រារព្ធឡើងនាថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)
|
|
_______________________________________________________________________