កម្មវិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាង
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
និងសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយម៉ារៀត ភ្នំពេញ
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយម៉ារៀត ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក Philip MAURON អ្នកគ្រប់គ្រងទូទៅ នៃសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយម៉ារៀត ភ្នំពេញ។ ការចុះអនុស្សារណៈយោគយល់គ្នា ធ្វើឡើងក្នុងគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យ បដិសណ្ឋារកិច្ច តាមរយៈការផ្តល់នូវសិក្ខាសាលា ការចុះហ្វឹកហាត់ការងារ កម្មសិក្សា និងឱកាសការងារដល់និស្សិត ជាដើម។ កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទ នៃសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយម៉ារៀត ភ្នំពេញ។
|
|
_______________________________________________________________________