1st BICC 2018
សាកលវិទ្យាល័យប៊ែលធី អន្តរជាតិបានរៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៨ លើកទី១ នៅថ្ងៃទី២០ ដល់ទី២៣ ខែមិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ “ឱកាសសិក្សាក្រៅប្រទេស សម្រាប់សិស្ស-និស្សិតកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡាតំណាងដ៏ខ្ពង់- ខ្ពស់ឯកឧត្តម បណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត មណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ សន្និសីទ នេះមានការ ចូលរួមពីគ្រឹះស្ថានដៃគូចំនួន ១៣ មកពី៩ប្រទេសនិងមានការ ចូលរួមពីសិស្ស-និស្សិតប៊ែលធី និងមជ្ឈដ្ឋានផ្សេងៗ ចំនួនជាង ២,៥០០ នាក់។
_____________________________________