Skip to Menu Skip to Content Skip to Footer
 

សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ គឺ​ជា​គ្រឹះ​ស្ថាន​អប់​រំ​ឧត្តម​សិក្សា​ឯក​ជន​មួយ  ដែល​ត្រូវ​បាន​អភិ​វឌ្ឍ​ពី​ វិ​ទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ ហើយវិទ្យាស្ថាននេះបានចាំផ្តើមបដិសន្ធិពី​ថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០០២ ​តាមប្រកាសរបស់ក្រសួងអប់រំលេខ ២៩១ អយក.ប្រក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៣ និង​តាម​អនុ​ក្រឹត្យរបស់រាជរដ្ឋាបាលកម្ពុជាលេខ​ ៩៧​ អន​ក្រ​.​បកចុះថ្ងៃទី០៤​ ខែ​សី​ហា ​ឆ្នាំ​២០០៥​​ និងអនុក្រឹត្យ លេខ ១៣៨ អនប្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ២០១២ ស្តីពីការប្រែក្លាយពី វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ទៅជា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

សាកលវិទ្យាល័យ មានឈ្មោះពេញជាភាសាខ្មែរថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាភាសាអង់គ្លេសថា BELTEI INTERNATIONAL UNIVERSITY ហើយឈ្មោះ BELTEI នេះ ត្រូវបានផ្គុំទ្បើងដោយ ៦ មុខវិជ្ជាធំៗ (6 Subjects) ដូចជា BEL មកពីពាក្យ Business, Economics, Law, និង TEI មកពីពាក្យ Tourism, English, Information Technology ។​

ឯក​ឧត្តម​​ បណ្ឌិត លី​ ឆេង​ អតីតនាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងជាទីប្រឹក្សា​អម​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ហើយបច្ចុប្បន្ន​គឺជា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គ​នា​យក​ប៊ែល​ធី​ គ្រុប​ និង​ជា​សាកល​វិទ្យា​ធិការ​នៃ​ សាក​ល​វិទ្យា​ល័យ​ប៊ែល​ធី​អ​ន្តរ​ជាតិ​ គឺ​ជា​ស្ថាប​និក​ដែល​បាន​ប​ង្កើត​ ប៊ែល​ធី​ នេះ​ទ្បើង​ដោយ​បាន​វិនិយោគ​ទុន​ផ្ទាល់​ខ្លួន​ ក្នុង​ការ​ សាង​សង់​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ​ អ​គារ​សា​លា​ និង​អ​គារ​សា​កល​វិទ្យា​ល័យ​ទាំង​អស់​នេះ​។​

សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ ​មាន​កម្ពស់​ ១​៥​ជាន់​ មាន​១០៦​បន្ទប់ ​និងមាន​បន្ទប់​ទឹក​សរុប​ចំនួន​៤៤​​ សាង​ស​ង់ទ្បើង​ពី​បេ​តុង​អាម៉េ​ ដែល​មាន​ផ្ទៃ​ក្រលាអ​គារ​ចំនួន​ ១​១​,​៩​២​៧​ ម៉ែត្រ​ការ៉េ​ បំពាក់ដោយជណ្តើរ​យន្ត​ ចំនួន​៤គ្រឿង​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​​ឡើង​​ចុះ​របស់​និស្សិត​តាម​ជាន់​នី​មួយៗ។ គ្រប់​ប​ន្ទប់​សិក្សា​មាន​ម៉ាស៊ីន​ត្រជាក់​ បំពាក់​ដោយ​​កាំ​មេរ៉ា​សម្រាប់​តាម​ដាន​ការ​សិក្សារ​បស់​និស្សិត​ និង​ការ​ប​ង្រៀន​ ​របស់​សាស្ត្រា​ចារ្យ​ ព្រម​ទាំង​មាន​សម្ភារៈ​ទំនើប​ៗ​​ជា​​ច្រើន​ទៀត​​។
​សាកល​វិទ្យា​ល័យ​ ត្រូវ​បាន​រៀប​ចំ​ទៅតាមផ្នែក និងជាន់នីមួយៗ​ដូច​ខាង​ក្រោម​៖​

·ជាន់​ទី១(ក្រោម​ដី) និង​ជាន់ទី២(​ផ្ទាល់​ដី)៖  សម្រាប់ធ្វើជាចំណតដែល​អាច​ច​ត​រ​ថ​យ​ន្តបាន​ជិត​ ​​១​០​​០​គ្រឿង និង​អាច​ច​ត ​ក​ង់​-​ម៉ូតូ​បាន​ ៥​០​០​គ្រឿង
·ជាន់​ទី​៣​៖ ជា​កន្លែង​ទទួល​ភ្ញៀវ​ ចុះ​ឈ្មោះ​ចូលរៀន ​ បណ្ណា​ល័យ​ និង​បណ្ណា​ល័យ​អេ​ឡិច​​ត្រូ​និច​​(E-Library​)​ ស​ម្រាប់​និស្សិត​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ ព្រមទាំងមានហាងកាហ្វេ(Learning Studio)ដ៏មានផាសុខភាពផងដែរ
·ជាន់​ទី​៤ និទី៥៖ មាន២២បន្ទប់ ជា​កន្លែង​ការិ​យា​ល័យធ្វើការរបស់​គណៈ​គ្រប់​គ្រង
·ជាន់​ទី៦​ ដល់ទី​៧៖
​ ​មាន​២២បន្ទប់ ជា​បន្ទប់​សិក្សា
·ជាន់​ទី​៨​៖ ជាអាហារដ្ឋាន​​ (មាន​​អាហារ​​ពេល​ព្រឹក​, ​អាហារ​ពេល​ថ្ងៃ​, ​និង​អាហារ​​​ពេល​​រសៀល​)
·ជាន់​ទី​៩​ ​ដល់ទី​១៣៖
មាន​៥៣បន្ទប់​ជា​បន្ទប់​សិក្សា
·ជាន់​ទី​១៤ ជា​កន្លែង​​សំរាកសម្រាប់​អាហារ​សម្រន់ (Refreshment Hall) បន្ទាប់ពី​ប្រជុំ​ និង​សិក្ខា​សាលា​ផ្សេ​ង​ៗ​
·ជាន់​ទី​១៥​៖ ជា​សាល​សហ​សិក្សា​​​(Conference Hall) ដែល​អាច​ផ្ទុក​និស្សិត​បាន​​រហូត​ដ​ល់ ​៧​០​០ ទៅ ៨០០​នាក់​

និងមានកម្ម​វិធី​សិក្សាធំៗ ៥ ដូចជា​:​
      ​​​​I.    ថ្នាក់​បំប៉ន​ភាសា​អង់​គ្លេស​      ​     II.  ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន
      ​​III.  ថ្នាក់​បរិញ្ញា​បត្រ      ​      ​​         IV.​  ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់
                                ​ V. ថ្នាក់​បណ្ឌិត
​​​
ដោយ​​​​​​មានបង្រៀនតាម​កម្មវិធីសិក្សា ជាភាសាជាតិ និង អន្តរជាតិ
I. ជាភាសាជាតិ​ (បង្រៀនជាពីរភាសា = ភាសាខ្មែរ រួមជាមួយ ភាសាអង់គ្លេស)
II. អន្តរជាតិ (បង្រៀនជាភាសាអង់គ្លេស ១០០%)
និស្សិតដែលមានសមត្ថភាពភាសាអង់គ្លេសគ្រប់គ្រាន់ អាចផ្ទេរទៅសិក្សាកម្មវិធី អន្តរជាតិ នៅឆ្នាំទី២ ឬទី៣ ដោយគ្មានបញ្ហា ហើយនិស្សិតអាច​​បន្ត​ក្រេ​ឌីត​ទៅ​សិក្សា​​ នៅ​​សាកល​​វិទ្យា​​ល័យ​​ជាដៃគូនានា​លើ​ពិ​ភ​ព​លោក​បាន​ដោយមិន​ខាត​ឆ្នាំ​សិក្សា​របស់​​ខ្លួន​ឡើយ​​​(​ឧ​: ​សិក្សា​ឆ្នាំ​ទី​២​​ អាច​​បន្ត​ក្រេ​ឌីត​ទៅ​​សិក្សា​ឆ្នាំ​ទី៣​)​។

ដើម្បីបំពេញតម្រូវការទីផ្សារការជាំតិ និងអន្តរជាតិ នាពេលបច្ចុប្បន្ន សាកលវិទ្យាល័យ បានរៀបចំអោយ មាន មហាវិទ្យាល័យធំៗចំនួន ៦ ដែលមានដូចខាងក្រោម៖​

- មហា​វិទ្យា​ល័យ​ ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម         - មហា​វិ. ​អប់រំ​ សិល្បៈ​ និង​មនុស្ស​សាស្ត្រ
​​- មហា​វិ.​ នីតិ​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សង្គម    ៤- មហា​វិ.​ ទេស​ចរណ៍​ និង​បដិ​សណ្ឋារ​កិច្ច
៥- មហា​វិទ្យា​ល័យ​ វិស្វ​កម្ម​ និង​ស្ថាបត្យ​កម្ម      - ម​ហា​វិ. ​ព័ត៌មាន​វិទ្យា​ និង​វិទ្យា​សាស្ត្រ

និងបានចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ ហើយត្រូវបានប្រកាសដាក់អោយ ប្រើប្រាស់ ជាផ្លូវការ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

__________________________________________


Flag Counter







យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 209845