Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

៤-ល័ក្ខខ័ណ្ឌនៃ​ការចុះ​ឈ្មោះ​ចូល​រៀននិងកម្មវិធីសិក្សា

ក-អំពីថ្នាក់​ត្រៀម​មុនចូលថ្នាក់ទី១

សិស្ស​ដែល​អាច​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​ត្រៀម​មុនចូល​ថ្នាក់​ទី១ ​បាន​ត្រូវ​មាន​អាយុ​យ៉ាង​តិច​បំផុត​ ៥ឆ្នាំ។

ខ-អំពី​បឋម​សិក្សា​ និង​មធ្យម​សិក្សា​(ថ្នាក់ទី១ ដល់ទី១២)

  1. សិស្ស​ដែល​អាច​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​ ទី​១​ ចំណេះ​ទូទៅ​ត្រូវ​មាន​ សំបុត្រ​កំណើត​ ដែល​បញ្ជាក់​​អាយុ​យ៉ាង​តិច​បំផុត​ ៧០ខែ​(ឬ ៦ឆ្នាំ)​ គិត​ត្រឹម​ថ្ងៃ​ទី​១​ ខែសីហា។
  2. សិស្ស​ដែល​ផ្ទេរ​ការ​សិក្សា​មក​ពី​សាលា​ផ្សេងៗ​ ទូទាំង​ប្រទេស​ពី​ថ្នាក់​ទី​៤-៩ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​សៀវភៅ​តាមដាន​ការ​សិក្សា​មួយ​ច្បាប់​(បើមាន)​ និង​សៀវភៅ​សិក្ខាគារិក​មួយ​ច្បាប់។​ ដោយ​ឡែក​ចំពោះ​សិស្ស​ថ្នាក់​ទី​១០-១២ ដែល​ផ្ទេរ​ចូល​ពី​សាលា​នានា​ត្រូវ​ផ្តល់​បន្ថែម​នូវ​ច្បាប់​ ថត​ចំលង​សញ្ញា​បត្រ​បធ្យម​សិក្សា​បឋមភូមិ​(ឌីប្លូម)​ ដែលមាន​បញ្ជាក់​ពី​ស្ថាប័ន​ដែល​មាន​សមត្ថ​កិច្ច​ ចំនួន​៣ច្បាប់​ និង​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​ច្បាប់​ដើម​ សម្រាប់​បង្ហាញ​ និង​ ពិនិត្យ​ផ្ទៀង​ផ្ទាត់​ជាក់​ស្តែង។
  3. ចំពោះ​សិស្ស​បឋម​សិក្សា​ ឬ​មធ្យម​សិក្សា​បឋម​ភូមិ​ ដែល​គ្មាន​ឯកសារ​ខាង​លើ​ត្រូវ​ធ្វើ​តេស្តដើម្បី​បញ្ជាក់​ពី​ សមត្ថ​ភាព​ និង​ដើម្បី​កំណត់​ថ្នាក់​ដែល​ត្រូវ​ចូល​រៀន​ជា​មុន​សិន​ ទើប​ចុះ​ឈ្មោះ​ចូល​រៀន​ជា​ក្រោយ។​ ករណី​ចាំបាច់​សូម​ទាក់​ទង​មក​វិទ្យាស្ថាន​ ប៊ែល​ធី​ដែល​នៅ​ជិត​ផ្ទះ​លោក​អ្នក។
  4. អាណា​ព្យា​បាល​ត្រូវ​បំពេញ​ពាក្យ​សុំ​ចុះ​ឈ្មោះ​ចូល​រៀន​ រួម​មាន​ជីវ​ប្រវត្តិ​សង្ខេប​របស់​សិស្ស​ កិច្ច​សន្យា​គោរព​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​វិទ្យាស្ថាន​ដែល​មាន​ស្រាប់​ និង​ផ្តល់​លេខ​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់។
  5. ត្រូវ​ផ្តល់​ច្បាប់​ថត​ចំលង​សំបុត្រ​បញ្ជាក់​កំណើត​១ ច្បាប់​ ឬ​ ច្បាប់​ថត​ចំលង​សៀវភៅ​គ្រួសារ​១ច្បាប់ និង​រូប​ថត ៤x៦ ចំនួន​ ៥ សន្លឹក។
  6. ចំណែក​ឯកសារ​ផ្ទេរ​ការ​សិក្សា​ផ្សេងៗ​ទៀត​ សាលា​ជា​អ្នក​សម្រប​សម្រួល​ជូន​ដោយ​ឥត​គិត​ថ្លៃ។

 

-កម្មវិធីសិក្សា ចំណេះទូទៅ

ថ្នាក់ទី សៀវភៅសិក្សា

ក-ថ្នាក់ត្រៀមមុនចូលថ្នាក់ទី១

Preschool 1:
-Phonics 1
-Preschool English Book 1
-Khmer Studies
-Coloring Book
-VCD Program
Preschool 2:

-Phonics 2
-Preschool English Book 2
-Khmer Studies
-Coloring Book
-VCD Program
Preschool 3:
-Phonics 3 & Phonics 4
-Conversation Preschool 3
-VCD Program
Preschool 4:

-Phonics 5 & Phonics 6
-Conversation Preschool 4
-VCD Program
ខ-បឋមសិក្សាពីថ្នាក់ទី១-ទី៦
  1. ភាសាខ្មែរ
  2. គណិតវិទ្យា
  3. សិក្សាសង្គម (អប់រំពលរដ្ឋវិជ្ជា និងសីលធម៌ អប់រំសិល្បៈ និងអប់រំវិជ្ជាសង្គម)
  4. វិទ្យាសាស្រ្តអនុវត្តន៍
  5. ភាសាអង់គ្លេស
  6. អប់រំកាយ និងកីឡា
  7. ថ្នាក់កុំព្យូទ័រ

គ-អនុវិទ្យាល័យ​ពីថ្នាក់​ទី ៧ ដល់ថ្នាក់ទី​៩

  1. ភាសាខ្មែរ
  2. គណិតវិទ្យា
  3. សិក្សាសង្គម ​(ពល​រដ្ឋវិជ្ជា​ និងសីលធម៌​ គេហវិទ្យា​ ភូមិវិទ្យា​និងប្រវត្តិវិទ្យា)
  4. វិទ្យាសាស្រ្តអនុវត្តន៍ ​(រូបវិទ្យា ​គីមីវិទ្យា ​ជីវវិទ្យា ​និងផែនដីវិទ្យា)
  5. ភាសាអង់គ្លេស
  6. អប់រំកាយ និងកីឡា
  7. ថ្នាក់កុំព្យូទ័រ

ឃ-វិទ្យាល័យ​ពីថ្នាក់​ទី ១០ ដល់ថ្នាក់ទី១២

  1. ភាសាខ្មែរ
  2. គណិតវិទ្យា
  3. សិក្សាសង្គម ​(ពល​រដ្ឋវិជ្ជា​ និងសីលធម៌​ គេហវិទ្យា​ ភូមិវិទ្យា​និងប្រវត្តិវិទ្យា)
  4. វិទ្យាសាស្រ្តអនុវត្ត ​(រូបវិទ្យា ​គីមីវិទ្យា ​ជីវវិទ្យា ​និងផែនដីវិទ្យា)
  5. ភាសាអង់គ្លេស
  6. អប់រំកាយ និងកីឡា
  7. ថ្នាក់កុំព្យូទ័រ


Free counters!

 

 

 

យើងមាន ភ្ញៀវ 9 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1815447