“អបអរសាទរ! ប៊ែលធី គ្រុប សូត្រមន្តបុកគ្រឹះសាងសង់អគារសាលា
ប៊ែលធី អន្តរជាតិទី៣០ (សាខា បុរីអ័រគីដេ ៦អា)
ដែលនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ"
ប៊ែលធី គ្រុប បានរៀបចំពិធីក្រុងពាលី និងសូត្រមន្តប្រោះព្រំបុកគ្រឹះសាងសង់អគារសាលា ប៊ែលធី អន្តរជាតិទី៣០ (សាខា បុរីអ័រគីដេ ៦អា) ស្ថិតនៅក្នុងបុរីអ័រគីដេ ដឺប៊ូតានិចស៊ីធី (The Botanic City)ផ្លូវជាតិ៦A សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ ប៊ូ អ៊ា ព្រមទាំងមានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤។ សូមបញ្ជាក់ផងដែរថា អគារសាខាទី៣០ នេះ មានកម្ពស់ ៧ជាន់ មាន ១៨០បន្ទប់ មានជាន់ក្រោមដីសម្រាប់ធ្វើជាចំណត កង់-ម៉ូតូ មានទីធ្លាធំទូលាយ និងមានបំពាក់នូវសម្ភារៈទំនើបៗ ដូចជា បន្ទប់ពិសោធន៍ បណ្ណាល័យ បន្ទប់រ៉ូបូទិក Listening Lab, LCD Projector, Interactive Tablet, TV Program, Internet, រូបភាព ពាក្យស្លោក រូបមន្តតាមកម្រិតថ្នាក់នីមួយៗ ព្រមទាំងមានសម្ភារៈសិក្សាយ៉ាងសម្បូរបែបជាច្រើនទៀត ដូចសាលាប៊ែលធីដទៃៗទៀតដែរ។ អគារថ្មីនេះ គ្រោងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៨ខែ និងដាក់ឱ្យដំណើរការនៅក្នុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
|
|
_______________________________________________________________________