សាលា ប៊ែលធី អន្តរជាតិ បានរៀបចំសិក្ខាសាលា
បំប៉នគរុកោសល្យផ្នែកភាសាអង់គ្លេសទូទៅ ជូនដល់លោកគ្រូ អ្នកគ្រូ
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំសិក្ខាសាលាបំប៉នគរុកោសល្យផ្នែកភាសាអង់គ្លេសទូទៅ ជូនដល់លោកគ្រូ អ្នកគ្រូ ចាប់ពីកម្រិត Starter, ដល់កម្រិតទី១២ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូភាសាអង់គ្លេសដ៏ល្អ?” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប ជូនដល់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ ផ្នែកភាសាអង់គ្លេសទូទៅ កម្រិត Starter, Preschool, Young Learners និង Adult Learners មកពីគ្រប់សាខានៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន ៨២១នាក់ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅសាលសន្និសីទ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២ (ស្ពានអាកាសចោមចៅ)។ សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពអប់រំ ក៏ដូចជាបង្កើនសមត្ថភាពបន្ថែម ជូនដល់លោកគ្រូ អ្នកគ្រូផ្នែកភាសាអង់គ្លេសទូទៅ ព្រមទាំងចែករំលែកនូវបទពិសោធន៍ថ្មីៗ លើវិធីសាស្ត្របង្រៀន វិធីសាស្ត្រអប់រំ និងពង្រឹងការគ្រប់គ្រងថ្នាក់រៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមបាវចនារបស់ប៊ែលធី គឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។
|
|
_______________________________________________________________________