Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- កម្មវិធី គណនាលេខរហ័ស IMA | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

១- ចក្ខុវិស័យ បេសកកម្ម និងគោលដៅ

វិទ្យាសាស្ត្រ​នា​ពេល​បច្ចុប្បន្ន​ មាន​ការ​រីក​ចំរើន​ឥត​ឈប់​ឈរ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ជា​ពិសេស​បច្ចេក​ វិទ្យា​ព័ត៌មាន​វិទ្យា​ ត្រូវ​បាន​ប្រើ​ប្រាស់​ ពាស​ពេញ​សកល​លោក​ ក្នុង​វិស័យ​ផ្សេងៗ​ ដែល​តម្រូវ​អោយ​មនុស្ស​ ម្នាក់ៗ​ត្រូវ​មាន​ជំនាញ​ និង​ចំណេះ​ដឹង​ផ្នែក​កុំព្យូទ័រ​ ដោយ​ខាន​ពុំ​បាន​ ក្នុង​ការ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ។​ ដោយ​មើល​ឃើញ​ ពី​តម្រូវ​ការ​ដ៏​ចាំ​បាច់​ សាលា​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​បង្កើត​ វគ្គ​បណ្តុះ​បណ្តាល​កុំ​ព្យូទ័រ​ ឡើង​ដើម្បី​ផ្តល់​ ជូន​សិស្សា​នុសិស្ស​ នូវ​ចំណេះ​ដឹង​ និង​ជំនាញ​កុំព្យូទ័រ​ពិត​ប្រាកដ​ ព្រម​ទាំង​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ប្រកប​ដោយ​ជោគ​ជ័យ​ទៅ​អនាគត។​

ក-ចក្ខុវិស័យ
វគ្គ​បណ្តុះ​បណ្តាល​កុំព្យូទ័រ​ នៃសាលា​ ប៊ែលធី​ អន្តរជាតិ​ នឹង​ក្លាយ​ទៅ​ជា​មជ្ឈ​មណ្ឌល​បណ្តុះ​ បណ្តាល​កុំព្យូទ័រ​ ដែល​នាំ​មុខ​គេ​នៅ​ប្រទេស​កម្ពុជា​។ សិស្ស​ដែល​បញ្ចប់​វគ្គ​សិក្សា​ នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ពិត​ប្រាកដ​ និង​ជំនាញ​ច្បាស់​លាស់​ ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​ ស្រប​តាម​ពាក្យ​ស្លោក​របស់​ប៊ែល​ធីគឺ​៖ “BELTEI, the Best Quality of Education in Cambodia” ។

ខ-បេសកកម្ម
ដើម្បី​សំរេច​អោយ​បាន​នូវ​ចក្ខុ​វិស័យ​ខាង​លើ​ សាលា​ ប៊ែលធី​ អន្តរជាតិ​ បាន​រៀប​ចំ​នូវ​បេស​កកម្ម​ដូច​ជា​៖
-ផ្តល់​ជូន​នូវ​សម្ភារ​រូប​វ័ន្ត​ទំនើបៗ​ និង​កម្ម​វិធី​សិក្សា​ទាំង​អស់​ សុទ្ធ​តែ​បាន​សម្រិត​សម្រាំង​នូវ​កម្ម​វិធី​ថ្មីៗ​ចុង​ក្រោយ​បង្អស់។​
-ផ្តល់​ជូន​នូវ​អ៊ិន​ធឺណិត​-អ៊ីម៉េល​ ដែល​ជា​ជំនួយ​បន្ថែម​ដល់​ការ​សិក្សា​របស់​សិស្ស។​
-ផ្តល់​ជូន​នូវ​គ្រូ​ដែល​មាន​សញ្ញាបត្រ​ និង​បទ​ពិសោធន៍​គ្រប់​គ្រាន់​ក្នុង​ការ​បង្ហាត់​បង្រៀន​ ដែល​ធ្វើ​អោយ​សិស្ស​ងាយ​យល់​ និង​ឆាប់​ចាប់​បាន។​
-បន្ទប់​សិក្សា​មាន​ម៉ា​ស៊ីន​ ត្រជាក់​ប្រកប​ ដោយ​ផា​សុកភាព​ និង​ បំពាក់​ដោយ​កា​មេរ៉ា​ សម្រាប់​តាម​ដាន​ការ​សិក្សា​ របស់​សិស្ស​ និង​ការ​បង្រៀន​ របស់​គ្រូ។​

គ-គោលដៅ
នៅ​ពេល​បញ្ចប់​វគ្គ​សិក្សា​ សិស្ស​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ និង​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ ព្រម​ទាំង​ស្ទាត់​ជំនាញ​លើ​ផ្នែក​កុំព្យូទ័រ​រដ្ឋបាល​ ផ្នែក​គ្រប់​គ្រង​ទិន្នន័យ​ ផ្នែក​រចនា​រូបភាព​ ផ្នែក​កាត់​តវីដេអូ​ ផ្នែក​តំហែ​ទាំ​កុំព្យូទ័រ​ និង​ផ្នែក​ផ្សេងៗ​ទៀត​ ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​ដែល​អាច​ប្រកួត​ប្រជែង​ក្នុង​ការ​ដណ្តើម​ទីផ្សារ​ការងារ​ បាន​ដោយ​ជោគ​ជ័យ​ ស្រប​តាម​តាម​បាវ​នា​របស់​ ប៊ែល​ធីគឺ​៖ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។​

IV-វគ្គ​បណ្តុះ​បណ្តាល​កុំ​ព្យូ​ទ័រ ២-អំពី​ថ្នាក់បណ្តុះ​បណ្តាល​កុំព្យូទ័រ

 


Free counters!

 

 

 

យើងមាន ភ្ញៀវ 21 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1454797