វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានទទួលសិទ្ធិអនុញ្ញាត
អោយបើកមជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS Test
នៅសាលសន្និសីទ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិសាខាទី៩ (ស្ទឹងមានជ័យ) នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU) រវាងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ជាមួយនឹង IDP Education (Cambodia) ស្តីពីការផ្តល់សិទ្ធិក្នុងការបង្កើតមជ្ឈមណ្ឌលប្រឡងតេស្ត IELTS Test របស់អូស្រ្តាលី និងចក្រភពអង់គ្លេស នៅវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជានាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងលោក ស្រេង ម៉ៅ ប្រធានស្តីទី IDP ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ ចំនួន១.0៤២នាក់។ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍ថាៈ ដោយមានការរីកចម្រើនជាបន្តបន្ទាប់ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ក៏បានបង្កើតជា ប៊ែលធី គ្រុប ដែលមានបម្រើសេវាធំៗ ៣ដូចជាៈ I. ប៊ែលធី សំណង់ II. ប៊ែលធី ទេសចរណ៍ III. ប៊ែលធី អប់រំ។ បន្ទាប់មកលោក ស្រេង ម៉ៅ ប្រធានស្តីទីIDP ប្រចាំប្រទេសកម្ពុជា បានធ្វើការចាប់អារម្មណ៍ថាៈ តេស្ត IELTS នេះមានការទទួលស្គាល់ជាង ៦០០០ស្ថាប័ន ទូទាំងពិភពលោក ដែលមានមជ្ឈមណ្ឌល របស់ខ្លួនជាង៨០០ និងមានទីតាំងជាង ១៣០ប្រទេស។ លោកមានក្តីសប្បាយរីករាយណាស់ ដោយវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈ ជាមួយនឹង IDP Education (Cambodia) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ជាទីបញ្ចប់ ឯកឧត្តម លី ឆេង និងលោក ស្រេង ម៉ៅ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា និងបានប្រគល់វត្ថុ អនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមក នាពេលនោះផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |