សិស្សថ្នាក់ទី១១ និងទី១២ ចំនួន ២០៩៣នាក់ ធ្វើទស្សនៈ
កិច្ចសិក្សា នៅរមណីយដ្ឋានភ្នំសន្ទុក និងប្រាសាទសំបូរព្រៃគុហ៍
ដើម្បីបានសិក្សាស្រាវជ្រាវ រៀនសូត្រ យល់ដឹង ពីវប្បធម៌ ប្រវត្តិសាស្ត្រ របស់ព្រះរាជាណាចក្រកម្ពុជា និងផ្សាភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្តន៍ជាក់ស្តែង ឲ្យស្របទៅ តាមបាវចនារបស់ វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ គឺ "គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌"។ គណៈគ្រប់គ្រង វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សា ជារៀងរាល់ឆ្នាំជូនដល់សិស្សានុសិស្ស ពីថ្នាក់ទី៤ ដល់ ថ្នាក់ទី១២ ទៅទីតាំង វប្បធម៌ ប្រវត្តិសាស្រ្ត នានាក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា ថ្នាក់ទី៤ និងថ្នាក់ទី៥ ទៅទស្សនកិច្ច ព្រះបរមរាជវាំង ថ្នាក់ទី៦ និងថ្នាក់ទី៧ ទៅសារមន្ទីរជាតិ ថ្នាក់ទី៨ និងថ្នាក់ទី៩ ទៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង និងថ្នាក់ទី១០ ទៅមជ្ឈមណ្ឌលប្រល័យ ពូជសាសន៍ ជើងឯក។ |
![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() |
_______________________________________________________________________