វគ្គបំប៉នបច្ចេកទេស គរុកោសល្យដល់លោកគ្រូ អ្នកគ្រូ
ចំនួន ១៨៧ នាក់
នៅថ្ងៃទី០២ និងទី០៣ ខែសីហា ឆ្នាំ២០១៣ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អគារលេខ ២១ ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានី ភ្នំពេញ បានរៀបចំបើកវគ្គបំប៉ន បច្ចេកទេស គរុកោសល្យ ដល់លោកគ្រូ អ្នកគ្រូថ្នាក់បឋមសិក្សា និងថ្នាក់ត្រៀមចូលបឋមសិក្សា (Preschool) ចំនួន១៨៧ នាក់ ដែលមានការចូលរួមជាគណៈអធិបតីក្នុងពិធីបើកដោយ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប ព្រមទាំងលោកនាយកសាខា វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ទាំង១៣ ទីតាំងនៅរាជធានី ភ្នំពេញ។ ក្នុងពិធីបើកវគ្គបំប៉ន បច្ចេកទេសគរុកោសល្យនោះផងដែរ ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានមានប្រសាសន៍ថា៖ វិស័យអប់រំ គឺជាវិស័យអត្ថិភាពមួយនៅកម្ពុជា ដែលចាំបាច់ត្រូវការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើ ហើយការសិក្សារៀនសូត្រ គឺជាសកម្មភាព ដែលគ្មានទីបញ្ចប់។ ឯកឧត្តម បានបន្តទៀតថា គោលបំណង នៃវគ្គបំប៉ន បច្ចេកទេស គរុកោសល្យ លើកនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យលោកគ្រូ អ្នកគ្រូ របស់យើងទាំងអស់ ដែលបំរើការជាគ្រូបង្រៀននៅក្នុងវិទ្យស្ថាន ប៊ែលធី អន្តរជាតិ ទាំង ១៣ ទីតាំងនៅរាជធានី ភ្នំពេញ បានទទួលយកបន្ថែមនូវបច្ចេកទេសបង្រៀនថ្មី ថែមលើបច្ចេកទេស ដែលមានស្រាប់ សំដៅធ្វើយ៉ាងណា ឱ្យចំណេះដឹងផ្នែកបង្រៀន ព្រមទាំងវិធីសាស្ត្រផ្ទេរចំណេះដឹង ឱ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត និងដើម្បីឆ្លើយតបចំពោះទំនុកចិត្ត របស់មាតាបិតាអាណាព្យាបាលសិស្ស ដែលបានបញ្ជូនបុត្រធីតា មកទទួលយកចំណេះដឹងពីវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ទាំងផ្នែកចំណេះទូទៅខ្មែរ និងភាសាអង់គ្លេស។ ជាទីបញ្ចប់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមទាំង ១៨៧ នាក់ ឲ្យប្រឹងប្រែងយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស ដើម្បើទទួលយកចំណេះដឹងពីវគ្គបំប៉ននេះ និងអាចយកចំណេះដឹងទាំងអស់នេះទៅអភិវឌ្ឍខ្លួនឯង និងបង្កើនបច្ចេកទេស ក្នុងការបង្រៀនដល់សិស្សានុសិស្ស សំដៅធ្វើយ៉ាងណាឱ្យប្អូនៗក្មួយ ដែលសិក្សារៀនសូត្រនៅក្នុងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ទទួលយកបានទាំងចំណេះដឹង ចំណេះធ្វើ និងឥរិយាបថ ឲ្យស្របតាមបាវចនារបស់ ប៊ែលធី គឺ គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌ ។ |
![]() ![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() |
_______________________________________________________________________