ពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សភាសាអង់គ្លេសកម្រិតអន្តរជាតិ
និងភាសាអង់គ្លេសទូទៅកម្រិតទី១២
ជំនាន់ទី២៥ ដល់ទី២៨
កាលព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិសាខាទី១ (ទួលស្លែង) អគារលេខ ២១ ផ្លូវលេខ ៣៦០ សង្កាត់ បឹងកេងកង៣ ខណ្ឌ ចំការមន រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែង ១០០ម៉ែត្រ) បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សភាសាអង់គ្លេសកម្រិតអន្តរជាតិ(TOEFL) និងភាសាអង់គ្លេសទូទៅ កម្រិត Level 12 ចំនួន ៦១៩នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប បានមានប្រសាសន៍ថាៈ ប៊ែលធី គ្រុប មានបុគ្គលិកសរុបចំនួន ១.៣៧២នាក់ និងមានបម្រើសេវាធំៗបី I.ប៊ែលធីសំណង់ ទិញ-លក់អចលនទ្រព្យ និងសាងសង់អគារផ្សេងៗ -II.ប៊ែលធីទេសចរណ៍ រៀបចំដំណើរកំសាន្តក្នុងស្រុក និងក្រៅស្រុក ជាពិសេសទី III.ប៊ែលធីអប់រំ ចែកចេញជា ៣ផ្នែកគឺៈ -វិទ្យាស្ថានប៊ែលធីអន្តរជាតិ មាន១៣ទីតាំងនៅរាជធានីភ្នំពេញ និងមានសិស្សកំពុងសិក្សាចំនួន ២៦.៦២៧នាក់ -សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ សាខាទី១ (ទួលស្លែង) មានកំពស់១៥ជាន់ បំពាក់ដោយសម្ភាររូបវន្តទំនើបៗ ជាសាកលវិទ្យាល័យមួយ ដែលមានគុណភាពអប់រំខ្ពស់ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ហើយកំពុងល្បីឈ្មោះជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការទទួលស្គាល់ទូទាំងពិភពលោក ដែលមាននិស្សិតកំពុងសិក្សាចំនួន ១០០០នាក់ លើមហាវិទ្យាល័យសំខាន់រួមមាន - មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម - មហាវិទ្យាល័យអប់រំ ភាសាអង់គ្លេស - មហាវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ច - មហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច - មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម -មហាវិទ្យាល័យព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត និងមាន៥កម្មវិធី១- ថ្នាក់បំប៉នភាសាអង់គ្លេស ២- ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ៣- ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥-ថ្នាក់បណ្ឌិត។ -ប៊ែលធីទំនាក់ទំនងអន្តរជាតិ មានកម្មវិធី បញ្ជូនសិស្ស-និស្សិតទៅសិក្សាក្រៅប្រទេស។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស៊ាន បូរ៉ាត បានធ្វើការសំណេះសំណាល និងផ្ញើក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឺទ្ធបណ្ឌិត ជូនដល់ ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សទាំងអស់របស់ប៊ែលធី គ្រុប ។ ឯកឧត្តមបានមានប្រសាសន៍ផងដែរថា ការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនរុងរឿងទៅបាន គឺទាមទារជាចាំបាច់បំផុត នូវការកំណត់គោលដៅជាអាទិភាពទៅលើការកសាងគ្រឹះដ៏រឹងមាំគឺកត្តាធនធានមនុស្ស។ ឆ្លងតាមរយៈនេះ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតនោះ បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ បែរឆ្ពោះទៅរកការស្តារ ការកសាង និងការអភិវឌ្ឍ និងលើកកម្ពស់វិស័យអប់រំ ជាវិស័យអាទិភាព ដើម្បីប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមួយរីកចម្រើនជឿនលឿន ប្រកបដោយធនធានមនុស្សយ៉ាងសម្បូរបែបសម្រាប់បច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តម ស៊ាន បូរ៉ាត ក៏បានថ្លែងនូវការកោតសសរសើរចំពោះ ប៊ែលធី គ្រុប ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន និងមានការឯកភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ រហូតធ្វើឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ឈានទៅដល់ការបើកសាកលវិទ្យាល័យដែលបានបំពាក់នូវសម្ភារទំនើបៗ មានកម្ពស់១៥ជាន់ ហើយ ឯកឧត្តមប្រធានគណៈអធិបតី ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រដល់សិស្សជយលាភីទាំង ៦១៩នាក់ នាពេលនេះផងដែរ ។ |
![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________