ឯកឧត្តម លី ឆេង ជួបសំណេះសំណាលជាមួយសិស្សប៊ែលធី
ជយលាភី ៣រូបប្រឡងជាប់កម្មធី Sunburst Youth Campus2013
ក្នុងដំណើរទស្សនកិច្ចសិក្សាទៅប្រទេសសិង្ហបុរី
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង ១១:៣០ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជានាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ចំនួន ៣រូប មកពីវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ សាខាទី៥ (ច្បារអំពៅ) ដែលបានប្រឡងជាប់ជយលាភីក្នុងកម្មវិធី Sunburst Youth Campus 2013 ក្នុងដំណើរទស្សនកិច្ចសិក្សាទៅប្រទេសសិង្ហបុរី។ ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម លី ឆេង បានកោតសរសើរដល់ក្មួយៗជាប់ជយលាភី ទាំង៣រូប ដែលខិតខំប្រឹងប្រែង យកចិត្តទុកដាក់រៀនសូត្រ រហូតដល់ប្រឡងជាប់ជ័យលាភី ក្នុងចំនោមសិស្សជាប់ជយលាភីទាំង ៨រូប ក្នុងដំណើរទស្សនកិច្ចសិក្សាទៅប្រទេសសិង្ហបុរី រយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៣ ដល់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៣ ក្នុងកម្មវិធី Sunburst Youth Campus 2013 ដែលមានសិស្សានុសិស្សដាក់ពាក្យប្រឡងទូទាំងប្រទេសជាង ២៥០នាក់ ដែលបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាមោទភាពមួយផងដែររបស់វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ដែលមានសិស្សពូកែបានប្រឡងជាប់ជ័យលាភី និងមានឱកាសបង្ហាញស្នាដៃលើឆាកអន្តរជាតិ។ ឯកឧត្តម ក៏បានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចនេះ នឹងមាន ១៤ប្រទេស ចូលរួម ដូច្នេះក្មួយៗ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ ស្រមតាមប្រពៃណីខ្មែរ ស្រលាញ់គ្នា សហការគ្នា ត្រូវចេះរក្សាទំនាក់ទំនងល្អជាមួយសិស្សានុសិស្សដែលមកពីប្រទេសដ៏ទៃទៀត និងផ្សព្វផ្សាយពី វប្បធម៌ អរិយធម៌ ដូចជា ប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារ របស់ប្រទេសកម្ពុជាយើងជាដើម។ ទន្ទឹមនេះផងដែរ ក្មួយៗត្រូវស្រូបយកចំណេះដឹងមកវិញពីប្រទេសដ៏ទៃ ដើម្បីអភិវឌ្ឍខ្លួនឯង និងសង្គមជាតិ តាមរយៈដំណើរទស្សនកិច្ចនេះ។ ជាចុងក្រោយឯកឧត្តម ក៏បានជូនពរដល់ក្មួយៗជាប់ជយលាភី សូមឱ្យមានសុខភាពល្អ ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបានជោគជយ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី និងបានផ្តល់ជូនប្រាក់ឧបត្ថម្ភក្នុងម្នាក់ ១៥០ ដុលា្លរផងដែរ។ |
![]() ![]() ![]() ![]() |
_______________________________________________________________________