ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) រវាង
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងមហាវិទ្យាល័យ Shoreline Community College
នៃសហរដ្ឋអាមេរិក
រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ នៅសាលសហសិក្សា នៃសាកលវិទ្យាល័យ បែលធី អន្តរជាតិបានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) រវាងសាកលវិទ្យាល័យ បែលធី អន្តរជាតិ ជាមួយនឹងមហាវិទ្យាល័យ Shoreline Community College មកពីសហរដ្ឋអាមេរិក ក្រោមអធិបតីភាពរបស់ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ បែលធី អន្តរជាតិ និងលោកបណ្ឌិត Daryl Campbell នាយកមហាវិទ្យាល័យ Shoreline Community College ។ តាមរបាយការណ៍លោក ទូច ច័ន្ទរដ្ឋា អនុប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ បានអោយដឹងថាៈ កន្លងមកសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ជាមួយនឹងសាកលវិទ្យាល័យនានានៅក្រៅប្រទេសមួយចំនួនរួចមកហើយដូចជា៖ ប្រទេសអង់គ្លេសរួមមានៈ ហើយថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានចុះ MOU ជាមួយ មហាវិទ្យាល័យ Shoreline Community College ដែលមកពីសហរដ្ឋអាមេរិក និងត្រៀមរៀបចំចុះហត្ថលេខាជាមួយនឹងសាកលវិទ្យាល័យ ៤បន្ថែមទៀត ដែលមកពីប្រទេសអូស្រ្តាលី សិង្ហបុរី ក្នុងគោលបំណងផ្លាស់ប្តូរកម្មវិធីសិក្សា និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាកម្មវិធីផ្លាស់ប្តូរនិសិ្សត ទស្សនកិច្ចសិក្សាផ្សេងៗ និងជាពិសេស ប៊ែលធី គ្រុប បានជ្រើសរើសសាកលវិទ្យាល័យជាដៃគូល្អៗតម្លៃសមរម្យ ដើម្បីបំពេញសេចក្តីត្រូវការជូនមាតាបីតា អាណាព្យាបាលសិស្សដែលចង់បញ្ជូនបុត្រធីតារបស់ខ្លួន ឲ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈ ប៊ែលធីទំនាក់ទំនងអន្តរជាតិ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។ បន្ទាប់មកឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍ថា ថ្ងៃនេះសាកលវិទ្យាល័យ ក៏បានចុះអនុស្សរណៈយោគយល់បន្ថែមមួយទៀតជាមួយនឹងមហាវិទ្យាល័យ Shoreline Community College មកពីសហរដ្ឋអាមេរិក ក្នុងគោលបំណងបញ្ជូនសិស្ស-និស្សិតពីកម្ពុជាឲ្យទៅសិក្សានៅទីនោះ សំដៅធ្វើយ៉ាងណាអោយសិស្ស-និស្សិតទទួលបាននូវ ចំណេះដឹង និងជំនាញ ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អទៅថ្ងៃអនាគត និងបានស្វែងយល់ពីវប្បធម៌ និងអរិយធម៌បរទេសផងដែរ។ ក្នុងឱកាសនោះដែរ លោកបណ្ឌិត Daryl Campbell នាយកមហាវិទ្យាល័យ Shoreline Community College បានធ្វើការចាប់អារម្មណ៍ថាៈ លោកមានក្តីសប្បាយរីករាយណាស់ ដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ(MOU)ជាមួយនឹងមហាវិទ្យាល័យ Shoreline Community College នាពេលនេះ។ ដោយមើលឃើញថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សា ដែលមានលក្ខណៈជាអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលឈានមុខគេ និងល្បីឈ្មោះជាងគេនៅកម្ពុជា ព្រោះសិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាពីប៊ែលធីសុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ ទាំងផ្នែកចំណេះដឹងទូទៅ និងភាសា ហើយអាចធ្វើការប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។ ជាទីបញ្ចប់ ឯកឧត្តម លី ឆេង និងលោកបណ្ឌិត Daryl Campbell បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________