សិស្សប៊ែលធី Level 12
ទទួលបានជ័យលាភីលេខ១ ក្នុងការប្រឡងជើង
ឯកនិយាភាសាអង់គ្លេស លក្ខណៈអន្តរជាតិ ប្រចាំឆ្នាំ២០១៥
សិស្សប៊ែលធីឈ្មោះ ឃៀង សុកញ្ចនា បានឈ្នះនូវការប្រឡងជើងឯកនិយាយភាសាអង់គ្លេសលក្ខណៈអន្តរជាតិ ប្រចាំឆ្នាំ២០១៥(Junior Championship Category) នៅវគ្គផ្តាច់ព្រ័តដោយទទួលបាននូវ មេដាយមាស ( Gold Medal ) និងការធ្វើទស្សនៈសិក្សាទៅកាន់ចក្រភពអង់គ្លេស រយៈពេលមួយសប្តាហ៍ដោយឥតគិតថ្លៃ។ ការប្រកួតនេះត្រូវបានរៀបចំឡើងដោយ ស្ថាប័ន ស្រ្ពីងប៊តកម្ពុជា (Springboard4Cambodia) និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥នៅសាលមហោស្របចេនឡា ក្រោមអធីបតីភាពរបស់ ឯកឧត្តម ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡានិង លោក Bill Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក-លោកស្រីជាថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ លោកគ្រូ-អ្នកគ្រួ សិស្សានុសិស្ស និងអាណាព្យាបាលជាង ៥០០នាក់។ ការប្រកួតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍជំនាញការនិយាយភាសាអង់គ្លេសរបស់សិស្ស-និស្សិតកម្ពុជា និងជួយចែករំលែកនូវ ពត៌មានស្តីពីអាស៊ាន(Asian) ប្រពន្ធ័ការអប់រំនៃចក្រភពអង់គេ្លស(British Educational System) និងវប្បធម៌ផ្សេងៗ ព្រមទាំងជួយអភិវឌ្ឍនូវភាពជាអ្នកដឹកនាំហើយនិងធ្វើអោយ សិស្ស-និស្សិតមានទំនុកចិត្តទៅលើខ្លួនឯង។ មិនតែប៉ុណ្ណោះ បេក្ខជន និងបេក្ខនារី មានឳកាសឡើងលើឆាកដើម្បីបញ្ចេញ មតិជាសាធារណៈដល់ទស្សនិកជនទៅលើប្រធានបទផ្សេងៗដើម្បីទទួលបាននូវបទពិសោធន៍ពីគ្នាទៅវិញទៅមក។ជារៀងរាល់ឆ្នាំសិស្សប៊ែលធីតែងទទួលបានជ័យលាភីហើយជាក់ស្តែងនៅឆ្នាំនេះសិស្សប៊ែលធីឈ្មោះ ឃៀង សុកញ្ចនា បានទទួលជ័យលាភីជាជើងឯកនិយាយភាសាអង់គ្លេសលក្ខណអន្តរជាតិ ប្រចាំឆ្នាំ២០១៥។ ទីបញ្ចប់ ឯកឧត្តម ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងលោកស្រី Kathryn Scheding Longhurst បានមានប្រសាសន៍កោតសរសើរដល់បេក្ខជន និងផ្តល់កិតិ្តយសប្រគល់រង្វាន់ មេដាយមាស ដល់ជ័យលាភីទាំង៤នាក់ ប្រកបដោយមោទនៈភាព និងសោមន្សរីករាយក្រៃលែង។ |
![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________